
ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន លី ហួរ លីស៊ីង និង លី ហួរ វេរលុយ បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣ នាសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនដែលមានអ្នកចូលរួមនិងទស្សនាច្រើនកុះករ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជីពិសេសណាមួយដែលខ្លួនពេញចិត្ត សម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព។
ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន លី ហួរ លីស៊ីង និង លី ហួរ វេរលុយ បានចូលរួមគាំទ្រក្នុងកម្មវិធីនេះជាមួយនឹងបណ្តាក្រុមហ៊ុនផ្សេងទៀត ដោយក្រុមហ៊ុនរបស់យើងបានរៀបចំស្តង់ពិព័ណ៌ធំទូលាយ រចនាតុបតែងមានភាពទាក់ទាញ និងមានតាំងបង្ហាញរថយន្តប្រណិតសម័យដើមដ៏ស្រស់ស្អាតដើម្បីឱ្យភ្ញៀវ ទស្សនានិងថតរូបលេងកម្សាន្ត។ ក្នុងរយៈពេល២ថ្ងៃនេះយើងទទួលបានអ្នកទស្សនា និងគាំទ្រច្រើនកុះករ នៅស្តង់របស់ក្រុមហ៊ុនយើង ព្រមទាំងទទួលបានរង្វាន់កាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនទាំង៣ជាច្រើនសន្ធឹកសន្ធាប់។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការប្រគំតន្ត្រីខ្នាតធំដែលមានការចូលរួមពីតារាល្បីៗ ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មធានារ៉ាប់រងលើទ្រព្យសម្បត្តិ ធានារ៉ាប់រងផ្នែកវិស្វកម្ម ធានារ៉ាប់រងលើយានយន្ត ធានារ៉ាប់រងលើអត្ថប្រយោជន៍និយោជិត និងធានារ៉ាប់រងផ្សេងៗទៀត។ ក្រុមហ៊ុន លី ហួរ លីស៊ីង គឺជាក្រុមហ៊ុនផ្តល់សេវាកម្មបង់រំលស់រថយន្ត ម៉ូតូ ទូទាំង២៥រាជធានី-ខេត្ត និងសេវាកម្ម Lease-back ដោយ លី ហួរ លីស៊ីង គឺជាក្រុមហ៊ុនបង់រំលស់ឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុន លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្តល់សេវាកម្មបង់ទឹក ភ្លើង សំរាម បង់កម្ចី ដក-ដាក់ប្រាក់ពីគ្រប់ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្កេនទូទាត់ប្រាក់តាម Ly Hour Appទូទាត់វិក្កយបត្រវេរលុយទៅក្នុងនិងក្រៅប្រទេសបង់ថ្លៃសេវាផ្លូវល្បឿនលឿនបញ្ចូលលុយទូរស័ព្ទនិងដេញថ្លៃផ្លាកលេខជាមួយ គណនី Ly Hour App៕