អិលអូអិលស៊ី កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ បានសហការជាមួយមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យស្វាយរៀង រៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល និងការចូលរួមអភិវឌ្ឍន៍សហគមន៍» ដែលមានទីតាំង នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដោយ លោក ថុង រិទ្ធី នាយកនាយកដ្ឋានអាយផេ និងអាជីវកម្មឌីជីថល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងមានការចូលរួមពីនិសិត្សប្រមាណ ១០០ នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តល់បទបង្ហាញណែនាំឱ្យនិស្សិតចូលរួម បានយល់ច្បាស់អំពីចំណុចខ្លាំង ចំណុចខ្សោយ យល់ដឹងពីភាពរីកចម្រើនក្នុងសម័យកាលឌីជីថល និងជួយជាគំនិតបែបគន្លឹះ ដើម្បីឱ្យនិស្សិតប្រឹងប្រែងរៀនសូត្របង្កើនចំណេះដឹងបន្ថែមទៅតាមសម័យកាលដែលប្រែប្រួលដ៏ឆាប់រហ័សនេះ។
លោក ថុង រិទ្ធី បានចែករំលែកចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល (Mobile Banking) ឬសេវាធនាគារចល័ត ដែលកំពុងមានភាពពេញនិយមខ្លាំងប្រើប្រាស់នៅក្នុងប្រទេស ក៏ដូចជានៅទូទាំងសកលលោក ដល់និស្សិតផងដែរ។ ឆ្លៀតក្នុងឱកាសនោះ អិលអូអិលស៊ី ក៏បានផ្តល់ជូននូវឱកាសការងារជាច្រើនមុខតំណែង ដោយមានការបើកឱកាសដល់បេក្ខជនដែលកំពុងស្វែងរកការងារធ្វើអាចធ្វើការដាក់ពាក្យ និងសម្ភាសន៍ភ្លាមៗជាមួយក្រុមការងារផ្នែកធនធានមនុស្សពី អិលអូអិលស៊ី នៅទីនោះផ្ទាល់តែម្តង។
អ្វីដែលកាន់តែពិសេសទៀតនោះ អិលអូអិលស៊ី ក៏បានធ្វើការដាក់តាំងបង្ហាញស្តង់ផលិតផលនៅទីនោះ ដើម្បីផ្តល់ភាពងាយស្រួលដល់និស្សិតដែលមានបំណងបើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលស៊ី ដែលជាសេវាធនាគារចល័តផ្តល់មុខងារជាច្រើនសម្បូរបែប។
រាល់និស្សិតដែលបានបើកគណនីនៅពេលនោះ ពួកគេមានឱកាសឈ្នះរង្វាន់ជាច្រើនត្រលប់មកវិញ ដូចជាទទួលបានប្រាក់ត្រលប់ ២,៥ ដុល្លារភ្លាមៗ ដុំសាកថ្មទូរស័ព្ទ កាបូបស្ពាយ កូនកង្ហារ ឆត្រ ទឹកអប់ដាក់ឡាន និងរង្វាន់ជាច្រើនផ្សេងទៀត៕