បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៧ ខែកញ្ញាបានជួបជុំរៀបចំកម្មវិធីជប់លៀងអបអរខួប ១៤ ឆ្នាំនៃកាសែតភ្នំពេញ ប៉ុស្តិ៍ ជាខេមរភាសាដ៏រីករាយដោយក្នុងកម្មវិធីដ៏អធិកអធម នេះមាន អាហារនិងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាការរាំលេងកម្សាន្តដ៏សប្បាយរីករាយផងដែរ។
អ្វីដែលញុំាងឱ្យកម្មវិធីជប់លៀងកាន់តែពិសេសទៀតនោះគឺក្រុមហ៊ុនហនុមានប៊ែវើរីជីស បានឧបត្ថម្ភ ដល់កម្មវិធីនេះនូវស្រាបៀរហនុមាន Lager ចំនួន ៤០ កេសនិងស្រាបៀរហនុមានប្ល៊ែក(Black) ចំនួន ៥ កេស។
បុគ្គលិកទាំងអស់នៃកាសែតភ្នំពេញប៉ុស្តិ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ដែលតែងតែចូលរួមឧបត្ថម្ភស្រាបៀរហនុមានដ៏ឈ្ងុយឆ្ងាញ់ដល់កម្មវិធីជប់លៀង របស់កាសែតភ្នំពេញប៉ុស្តិ៍ កន្លងមក។ ស្រាបៀរហនុមានដ៏ឈ្ងុយឆ្ងាញ់ ញុំាំងឱ្យកម្មវិធីជប់លៀងនេះ កាន់តែមិនអាចបំភ្លេចបាន៕