កាលពីល្ងាចម្សិលមិញនេះ លោក ជី ដេវីត និង Sting បានរៀបចំពិធីជប់លៀងបែប Private ជាមួយនឹងសិល្បករ សិល្បការិនី និងអ្នកគាំទ្រ ដើម្បីអបអរសាទរការរៀបចំមហោស្រពដ៏ធំ Sting Musicverse Festival ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។
នៅក្នុងពិធីជប់លៀងនេះ ក៏មានការចូលរួមពីសិល្បករ និង សិល្បការិនីដែលនឹងមានវត្តមាននៅលើឆាកតន្រ្តីដ៏ធំនេះផងដែរ ដូចជា ថេណា, ស៊ូលី ផេង, វី ឌីណែត, STEP, Mina, Jah Deth, Above50k, Redking និង Zento។
មហោស្រព Sting Musicverse Festival នឹងធ្វើឡើងនៅថ្ងៃទី ១២ វិច្ឆិកា ខាងមុខនេះ នៅទីធ្លា OCIC ជ្រោយចង្វារចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ១០ យប់។
តាមការបញ្ចាក់របស់ G-Devith មហោស្រពតន្រ្តីដ៏ធំនេះរំពឹងនឹងមានអ្នកចូលរួមសរុបរហូតទៅដល់ ១ ម៉ឺននាក់ ហើយនាពេលនេះសំបុត្រដែលបានដាក់លក់នឹងលក់អស់មុនការរំពឹងទុកទៅទៀត។
ក្រៅពីវត្តមានរបស់សិល្បករ សិល្បការិនីក្នុងស្រុកដែលនឹងសម្តែងនៅលើឆាកតន្រ្តីដ៏ធំនេះក៏មានការចូលរួមសិល្បករអន្តរជាតិផងដែរ ដូចជា DJ Soda មកពីប្រទេសកូរ៉េខាងត្បូង និង URBOYTJ មកពីប្រទេសថៃ។
គួរបញ្ចាក់ផងដែរថា Sting Muiscverse Festival គឺជាការសហការគ្នារៀបចំរវាង Sting និង G-Devith ដើម្បីបង្កើតមហោស្រពតន្រ្តីដ៏ធំនេះឡើងដែលការរៀបចំកម្មវិធីនេះឡើងបានចំណាយពេលរហូតដល់ទៅ ៦ ខែឯណោះ៕