ថ្ងៃទី៣១ តុលា ២០២៤ ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី៖ អ៊ីនដូមី ផលិតផលមីគោកដ៏ល្បីល្បាញបានធ្វើឱ្យទីផ្សាររបស់ខ្លួនកាន់តែកក្រើក តាមរយៈការសហការជាមួយសិល្បការិនីលំដាប់អន្តរជាតិគឺក្រុមតារាចម្រៀងរបស់កូរ៉េ NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈ។
NewJeans ត្រូវបានគេស្គាល់ថាជាតារាចម្រៀង K-Pop សម័យថ្មីដែលពេញដោយថាមពល ជាមួយនឹងស្ទីលតន្ត្រីដ៏ប្លែកនិងរស់រវើក ស័ក្ដិសមនឹងយុវវ័យសម័យថ្មី ឬ Gen-Z ហើយឥឡូវនេះ ពួកគេគឺជាមុខមាត់ថ្មីជាលក្ខណៈសកលរបស់ផលិតផលអ៊ីនដូមី។
អ៊ីនដូមីមានអាយុកាលជាង ៥០ឆ្នាំមកហើយ និងមានវត្តមានលើទីផ្សារជាង ១០០ប្រទេសនិងត្រូវបានគេចាត់ទុកថាជា «មីកញ្ចប់ដ៏ពេញនិយមបំផុតលើពិភពលោក» និងជា «មីកញ្ចប់ Halal ដែលពេញនិយមបំផុតលើពិភពលោក» នេះបើយោងតាមរបាយការណ៍ Kantar’s Brand Footprint ចេញផ្សាយឆ្នាំ២០២៤។ រយៈពេល ៨ឆ្នាំជាប់ៗគ្នា អ៊ិនដូមី ត្រូវបានចាត់ទុកជាផលិតផលអាហារមួយក្នុងចំណោម «ផលិតផលអាហារពេញនិយមទាំង ៣នៅលើពិភពលោក»។
អ៊ិនដូមី និង NewJeans សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចាប់ផ្ដើមនូវយុទ្ធនាការទីផ្សារអន្តរជាតិដ៏ប្លែកនិងពេញដោយគំនិតច្នៃប្រតិដ្ឋមួយឈ្មោះថា «Oh My Good! It’s Indomie.»។ កិច្ចសហការនេះមានគោលបំណងនាំមកនូវភាពរីករាយនិងគំនិតច្នៃប្រតិដ្ឋ រួមទាំងថាមពលវិជ្ជមានដែលយើងឃើញថាយុវវ័យជំនាន់ក្រោយជុំវិញពិភពលោកតែងតែមាន។
លោក Axton Salin ជានាយក PT Indofood CBP Sukses Makmur Tbk (ICBP) ដែលជាក្រុមហ៊ុន ផលិតមីគោកអ៊ិនដូមីបានលើកឡើថា ៖«យើងពិតជារីករាយណាស់ដែលបានសហការជាមួយក្រុម NewJeans ក្នុងនាមជាទូតសុច្ឆន្ទៈអន្តរជាតិសម្រាប់ផលិតផលមីគោកអ៊ីនដូមីរបស់យើង។ យើងក៏រីករាយដូចគ្នាដែលយើងគឺជាផលិតផលនៅអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានសហការជាមួយពួកគាត់»។
លោក Axton Salin បានបន្ថែមថា៖«ចម្រៀងរបស់ NewJeans ព្រមទាំងសមត្ថភាពរបស់ពួកគាត់មិនមែនសម្រាប់តែអ្នកគាំទ្រ K-pop នោះទេ តែក៏សម្រាប់ទស្សនិកជនទូទៅដែរ ហើយពួកគាត់ស័ក្ដិសមនឹងផលិតផលរបស់យើងដែលឆ្លុះបញ្ចាំងនូវភាពរីករាយ ថាមពល និងភាពរស់រវើក។ អាចរាប់បានថា នេះជាការបោះជំហានដ៏ធំមួយរបស់ អ៊ីនដូមី ដោយបានពង្រីកខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិនិងនៅតែជាផលិតផលមីគោកដែលយុវវ័យជំនាន់ក្រោយតែងតែជ្រើសរើស!»។
អ្នកស្រី Elly Betty ជាប្រធានស្ដីទីនៃ International Division ICBP បានបន្ថែមថាការចាប់ផ្ដើមយុទ្ធនាការនេះគឺរឿងដ៏រំភើបមួយ។ អ្នកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖«យុទ្ធនាការនេះចាប់ផ្ដើមដោយការចេញផ្សាយស្ប៉តទូរទស្សន៍លក្ខណៈអន្តរជាតិមួយរបស់អ៊ីនដូមី ហើយភាពរំភើបនេះនឹងត្រូវបានបន្តក្នុងសកម្មភាពផ្សេងៗនៅក្នុងប្រទេសជាច្រើន ដែលគ្រប់គ្នាសុទ្ធតែអាចទទួលយកបទពិសោធដ៏រីករាយនៃយុទ្ធនាការ Oh My Good! It’s Indomie នេះ!»។
សមាជិក NewJeans រួមមាន Minji Hanni Danielle Haerin និង Hyein នឹងមានវត្តមានក្នុងវីដេអូណែនាំខ្លួនមួយ ទៅកាន់អ្នកដែលស្រលាញ់អ៊ីនដូមីទាំងអស់ជុំវិញពិភពលោក ក្នុងនាមជាទូតសុច្ឆន្ទៈ ដោយពួកគេនឹងបង្ហាញពីភាពរីករាយអំពីកិច្ចសហការជាមួយ អ៊ីនដូមី ព្រមទាំងសកម្មភាពសប្បាយៗជាច្រើនទៀតដែលនឹងកើតឡើងអំឡុងយុទ្ធនាការនេះ។
កុំភ្លេច! តាមដានយុទ្ធនាការដ៏រំភើបដែលមានទាំងសកម្មភាពសប្បាយៗនិងប្រូម៉ូសិនពិសេសៗនេះជាមួយគ្នា ដោយប្រើ #OhMyGoodItsIndomie នៅលើយូធូប (@Indomieglobal), អ៊ីនស្តាក្រាម (@Indomie_Cambodia), និងហ្វេសប៊ុក (Indomie Cambodia)។ យុទ្ធនាការនេះនឹងចាប់ផ្ដើមដោយការចាក់បញ្ចាំងនៅតាមផ្ទាំង Billboards LED នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ សូមរង់ចាំចូលរួមជាផ្នែកមួយនៃភាពរំភើបក្នុងយុទ្ធនាការ #OhMyGoodItsIndomie នេះ ដែលមានទាំងកម្មវិធីផ្ទាល់នៅខាងក្រៅនិងតាមប្រព័ន្ធអនឡាញ!
វីដេអូរ អ៊ិនដូមីនឹង NewJeans : https://www.youtube.com/watch?v=42M5JTudRs4