កាលពីថ្ងៃទី២៣ ខែឧសភា នាពេលថ្មីៗនេះ រោងភាពយន្ត លេជេន មានសេចក្ដីសោមនស្សរីករាយដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ HRH PRINCE NARITHPONG NORODOM និង PRINCESS ERMINE NORODOM ស្ថាបនិកសមាគមន៍អង្គការ Shanty Town Spirit និង លោកស្រី ចាន់ សម្បត្តិ នាយកគ្រប់គ្រង់ផ្នែកធនធានមនុស្សដែលតំណាងឱ្យរោងភាពយន្ត លេជេន ព្រមទាំងភ្ញៀវកិត្តិយសរបស់យើង ចំពោះវត្តមាននៅក្នុងពិធីចុះអនុស្សារណៈយោគយល់ រវាងរោងភាពយន្ត លេជេន និងអង្គការ Shanty Town Spirit។
ក្នុងនាមជារោងភាពយន្តខ្មែរដំបូងដែលឈានមុខគេ ជាមួយស្តង់ដារអន្តរជាតិទី១ រោងភាពយន្ត លេជេន (Legend Cinema) តែងតែខិតខំចែករំលែកក្តីស្រឡាញ់ និងបច្ចេកទេសភាពយន្តថ្មីៗទៅកាន់អ្នកគាំទ្រ និង ប្រជាជនគ្រប់គ្នា។
ចំពោះការសហការគ្នានេះដែរ រោងភាពយន្ត លេជេន បានចូលរួមសកម្មភាពជាច្រើនរួមមាន ការចាក់បញ្ចាំងខ្សែភាពយន្ដឥតគិតថ្លៃសម្រាប់កុមារ និងគ្រួសារខ្វះខាតមកពីអង្គការ Shanty Town Spirit ព្រមទាំងសកម្មភាពចូលរួមអប់រំសម្រាប់មនុស្សជំនាន់ក្រោយ។
មិនត្រឹមតែប៉ុណ្ណោះក្នុងពេលឆាប់ៗនេះ រោងភាពយន្ត លេជេន ត្រៀមនឹងមានការចាក់បញ្ចាំងខ្សែភាពយន្ដឥតគិតថ្លៃសម្រាប់កុមារជាបន្តទៀត។
ដើម្បីជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ១៣ របស់រោងភាពយន្ត លេជេន ពួកយើងបានដាក់ប្រអប់បរិច្ចាគអង្គការ Shanty Town Spirit នៅតាមសាខានីមួយៗនៃរោងភាពយន្តទាំង ១២ សាខា រួមមានរាធានីភ្នំពេញ ១០ទីតាំង និងបណ្ដាលខេត្តចំនួន ២ ទីតាំង សៀមរាប និង ព្រះសីហនុ ដើម្បីរៃអង្គាសថវិកាជូនទៅកាន់អង្គការ Shanty Town Spirit។ សម្រាប់លោកអ្នកដែលចង់បរិច្ចាគ សូមទៅកាន់រោងភាពយន្ត លេជេន ដែលនៅជិតអ្នកបំផុត។
កាន់តែពិសេសជាងនេះទៅទៀត រោងភាពយន្ត លេជេន និងអង្គការ Shanty Town Spirit បានរៀបចំកម្មវិធីមួយហៅថា Shanty Town Spirit Fundraising ដែលផ្ដួចផ្ដើមដោយរោងភាពយន្ត លេជេន ធ្វើឡើងដើម្បីបង្កើនការយល់ដឹង រៃអង្គាស និង បរិច្ចាគប្រាក់ពីកម្មវិធីមួយនេះទៅកាន់អង្គការ Shanty Town Spirit ដូចជាការជួបជុំអ្នកគាំទ្រ និងទស្សនារឿងជាមួយការពិសារអាហារសម្រន់ និងភេសជ្ជៈដែលឧបត្តម្ភដោយរោងភាពយន្ត លេជេន។
សម្រាប់ថវិកាដែលប្រមូលបានពីការលក់សំបុត្រ នឹងបរិច្ចាគទៅកាន់អង្គការ Shanty Town Spirit ទាំងអស់ ដើម្បីផ្គត់ផ្គង់ទៅកាន់សមាគមន៍ក្នុងការផ្តល់ឲ្យគ្រួសារ និងកុមារខ្វះលទ្ធភាព ដើម្បីឲ្យពួកគាត់មានឱកាសរៀនសូត្រ មានសម្ភារៈសិក្សាប្រើប្រាស់គ្រប់គ្រាន់ ទទួលបានការព្យាបាលជាមួយថ្នាំល្អៗ និងមានជីវភាពប្រសើរឡើង។
អ្នកស្រី ចាន់ សម្បត្តិ នាយកគ្រប់គ្រង់ផ្នែកធនធានមនុស្សនៃរោងភាពយន្ត លេជេន បានមានប្រសាសន៍ថា៖ «រោងភាពយន្ត លេជេន មិនត្រឹមតែជាក្រុមហ៊ុន រោងភាពយន្តតែប៉ុណ្ណោះទេ ប៉ុន្ដែពួកយើងក៏ជាក្រុមហ៊ុនដែលជួយជ្រោមជ្រែងសង្គម គាំទ្ររាល់សកម្មភាពសប្បុរសធម៌ជាច្រើនសម្រាប់កុមារ និងគ្រួសារដែលខ្វះខាត»។
សព្វថ្ងៃនេះរោងភាពយន្ត លេជេន ក៏ជាសមាជិក Rose Club ដែលបានឧបត្ថម្ភដោយអង្គការ Shanty Town Spirit ដែលមានសមាជិកក្នុងក្លិបទាំងអស់ប្រហែល ១០០ នាក់, ក្នុងនោះក៏មានរោងភាពយន្ត លេជេន ដែរ, ហើយពួកយើងជាសមាជិកកម្រិត Rose Gold។ រោងភាពយន្ត លេជេន បានផ្ដល់នូវគូប៉ុងភាពយន្តសម្រាប់សមាជិកទាំងអស់ដើម្បីរីករាយជាមួយការទស្សនារឿងជាប្រភេទ 2D, 3D, Gold Class ឬ Diamond Class ទៅតាមចំណូលចិត្ត។
សម្រាប់កម្មវិធីដ៏ពិសេសមួយទៀតដែលត្រៀមនឹងធ្វើនៅចុងឆ្នាំ ២០២៤ នោះ គឺការចាក់បញ្ចាំងខ្សែភាពយន្ដសម្រាប់កុមារឥតគិតថ្លៃនាបុណ្យណូអែលក្នុងឆ្នាំនេះ រោងភាពយន្ត លេជេន នឹងផ្ដល់នូវការទស្សនាភាពយន្ដដ៏រីករាយ ពោតផ្ទុះដែលឆ្ងាញ់បំផុត និង ភេសជ្ជៈ ព្រមជាមួយអាហារសម្រន់ដ៏សម្បូរបែប។
លោក TONY FRANCIS ដែលជាអ្នកតំណាងឲ្យអង្គការ Shanty Town Spirit បានមានប្រសាសន៍ថា៖ «មិនដល់មួយឆ្នាំផង រោងភាពយន្ត លេជេន បានគាំទ្រយ៉ាងសកម្ម ដោយផ្តល់ជូនការបញ្ចាំងភាពយន្តឥតគិតថ្លៃសម្រាប់សហគមន៍ និង សកម្មភាពនានាក្នុងការអប់រំសម្រាប់មនុស្សជំនាន់ក្រោយ និងចូលរួមជាមួយ Rose Club របស់យើង»។
ដើម្បីជាការគាំទ្រយ៉ាងពេញទំហឹង ពួកយើងនឹងធ្វើការផ្សព្វផ្សាយអំពីដំណើរការទាំងអស់នេះនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រោងភាពយន្ត លេជេន រួមមាន៖
Legnd Cinemas Telegram Channel
ប្រព័ន្ធសារព័ត៌មាន និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រោងភាពយន្ត លេជេន ដែលពាក់ព័ន្ធ
នាឱកាសនេះដែរ រោងភាពយន្ត លេជេន សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការ Shanty Town Spirit សម្រាប់កិច្ចសហការគ្នានេះ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីអនាគតរបស់មនុស្សជំនាន់ក្រោយ។
អំពីរោងភាពយន្ត លេជេន៖
រោងភាពយន្ត លេជេន (Legend Cinema) គឺជារោងភាពយន្តខ្មែរដំបូងដែលឈានមុខគេ ជាមួយស្តង់ដារអន្តរជាតិទី១ ក្នុងប្រទេសកម្ពុជា ហើយជាមោទនភាពណាស់ដែលរោងភាពយន្ត លេជេន បង្កើតឡើង និងដំណើរការដោយខ្មែរ។ ពិសេសជាមួយភាពល្បីល្បាញទៅលើពោតផ្ទុះដែលឆ្ងាញ់បំផុតនៅក្នុងទីក្រុង។ រោងភាពយន្ត លេជេន មានទីតាំងចំនួន១២ ក្នុងនោះរួមមានទាំងរោងភាពយន្ត Legend Premium ចំនួន១ និងរោងភាពយន្ត Legend Cinema ចំនួន ១១ទីតាំង។
ចំពោះរោងកុន Legend Premium វិញគឺទទួលបានភាពល្បីល្បាញដោយសារការផ្តល់ជូនបទពិសោធន៍ទស្សនាភាពយន្ដដ៏ប្រណិត ហើយបានបើកទីតាំងដំបូងនៅផ្សារទំនើប អ៊ិចឆេង ស្វ៊ែរ ក្នុងឆ្នាំ២០១៨។
សម្រាប់ព័ត៌មានលម្អិតអំពីរោងភាពយន្ត លេជេន
គេហទំព័រ: https://www.legend.com.kh/
លេខទូរស័ព្ទ: ០87 888 045