កន្លងទៅថ្មីៗនេះក្រុមហ៊ុន ខយ តេ កម្ពុជា បានរៀបចំកម្មវិធីយ៉ាងគគ្រឹកគគ្រេងមួយដែលធ្វើឡើងនៅភោជនីយដ្ឋានជប៉ុន KYŌ Shabu ដើម្បីណែនាំក៏ដូចជានាំមកនូវផលិតផលថ្មីស្រឡាងបំផុតដែលពុំធ្លាប់មានពីមុននៅលើទីផ្សារប្រទេសកម្ពុជា។
កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស សិល្បករ អ្នកបង្កើតមាតិការលើបណ្តាញសង្គមផ្សេងៗ អ្នកជំនួញធំៗ និងដៃគូសហការការងារជាច្រើន បូករួមទាំងសមាជិកមាស របស់ ខយ តេ ផងដែរ។ មិនតែប៉ុណ្ណោះអ្វីដែលអស្ចារ្យបំផុតនោះគឺជា កម្មវិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង ម៉ាកតែគុជល្បីយីហោ ខយ តេ និងទឹកដោះគោស្រស់ល្បីឈ្មោះម៉ាក Meiji ដែលជាប្រេនទឹកដោះគោល្បីល្បាញផលិតតាមស្តង់ដាប្រទេសជប៉ុននិងជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី។
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវផលិតផលថ្មីដែលមានរសជាតិ ឆ្ងាញ់ ប្លែក គួបផ្សំជាមួយកាប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងបង្កើតផលិតផលដែលមានភាពច្នៃប្រឌិតថ្មីយ៉ាងគួរឪ្យចាប់អារម្មណ៍។
KOI Thé Cambodia និងក្រុមហ៊ុន សូណាវិទ្យ តំណាងឲ្យ CP-Meiji បានធ្វើការសហការនឹង ផ្តោតលើការនាំយកនូវផលិតផលដែលស័ក្តិសមសម្រាប់ប្រជាជនកម្ពុជានាយុគសម័យថ្មីនេះនិងបូករួមទាំងមានគុណភាពនិងភាពច្នៃប្រឌិតមកទីផ្សារ ដោយចាប់ផ្តើមពីការបង្ហាញផលិតផលថ្មីដ៏លេចធ្លោគឺ ការ៉េម ស្សហ្វ សឺវ តែគុជ ដំបូងគេបង្អស់នៅកម្ពុជា។
ក្នុងពិធីនេះ អតិថិជនបានទទួលឱកាសក្នុងការភ្លក់ផលិតផលថ្មីដែលមានឱជារសហើយមានឈ្មោះហៅថា ការ៉េម ស្សហ្វ សឺវ តែគុជ ជាលើកដំបូងនៅប្រទេសកម្ពុជា។ ផលិតផលថ្មីនេះត្រូវបានបង្កើតឡើងដោយប្រើទឹកដោះគោដែលមានគុណភាពខ្ពស់ ស្តង់ដាប្រទេសជប៉ុនរបស់ម៉ាក Meiji ដែលល្បីដោយសាររសជាតិឆ្ញាញ់ និងសម្បូរដោយសារធាតុបំប៉នជំនួយដល់សុខភាពជាច្រើនជាមួយនឹងស្លឹកតែគុណភាពខ្ពស់នាំចូលពីតៃវ៉ាន់។ រសជាតិស្រទន់ និងរូបរាងប្លែក លម្អរទៅដោយផ្សែងទឹកកកស្ងួតដើម្បីឲ្យការ៉េម ស្សហ្វ សឺវ តែគុជរបស់យើងកាន់តែប្លែកនិងអស្ចារ្យ ជាពិសេស អតិថិជនក៏ទទួលបាននូវអារម្មណ៍ថ្មីនឹងបទពិសោធន៏ប្លែកផងដែ។ នៅក្នុងពិធីសាកល្បងឯកជននេះសិល្បករ និងសមាជិក មាស របស់ KOI Thé បានរីករាយជាមួយនឹងការផ្តល់ជូនពិសេសដែលមានការតុបតែងដោយសន្លឹកមាស ២៤k ដែលវបន្ថែមនូវភាពដ៏ប្រណិតរបស់ការ៉េមនោះ៕