រោងភាពយន្ត លេជេន មានសេក្ដីសោមនស្សរីករាយ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយ Wingmall លើកិច្ចសហប្រតិបត្តិការអាជីវកម្ម ដោយអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចកក់សំបុត្រកុនដោយមិនចាំបាច់ឈររង់ចាំតម្រង់ជួរនិងថែមទាំងមានការបញ្ចុះតម្លៃ ៥០% រួមជាមួយនឹងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។
លោក MICHAL CHAI នាយកប្រត្ដិបត្តិនៃរោងភាពយន្ត លេជេន បានលើកឡើងថា៖ «ភាពជាដៃគូរបស់យើងជាមួយ Wingmall គឺលើសពីកិច្ចព្រមព្រងអាជីវកម្មធម្មតា។ កិច្ចព្រមព្រៀងនេះតំណាងឱ្យសម្ព័ន្ធភាពយុទ្ធសាស្ត្រក្នុងបំណងពង្រីកលទ្ធភាព និងបង្កើនបទពិសោធន៍អតិថិជនរបស់យើង»។
ក្នុងនាមជារោងភាពយន្តដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា រោងភាពយន្តលេជេនតែងតែខិតខំប្រឹងប្រែងក្នុងការសហការជាមួយដៃគូ និងសាជីវកម្មនានា ទាំងក្នុង និងក្រៅប្រទេស ជាពិសេស ជាមួយ Wingmall ដែលស្ថាបនិបជាកូនខ្មែរផ្ទាល់តែម្ដង។ កិច្ចសហការនេះត្រូវបានធ្វើឡើងដើម្បីបង្កើននូវអត្ថប្រយោជន៍សម្រាប់អតិថិជនរួមមាន៖ ការបញ្ចុះតម្លៃ ៥០% លើសំបុត្រកុនគ្រប់ប្រភេទ ដោយអតិថិជនគ្រាន់តែកក់សំបុត្រកុនតាមរយៈអេប Wingmall ហើយទូទាត់តាមគណនីធនាគារ វីង ឬ វីង វីសាកាតក៏បាន។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែលជាក្រុមហ៊ុនមេនៃ Wingmall បានលើកឡើងថា៖ «ភាពជាដៃគូរវាងក្រុមហ៊ុនទាំង២នាពេលនេះ នឹងផ្តល់នូវភាពងាយស្រួល និងការសន្សំសំចៃដែលមិនធ្លាប់មានពីមុនដល់អតិថិជនរបស់យើង។ អតិថិជនអាចទិញសំបុត្រកុនបានយ៉ាងងាយស្រួលតាមអេប Wingmall ហើយទស្សនាយ៉ាងសប្បាយរីករាយ។ ទោះជាមានការវល់យ៉ាងណា ក៏អតិថិជនមិនខកខានក្នុងការទិញសំបុត្រទស្សនាភាពយន្តដែលកំពុងពេញនិយមនោះឡើយ»។
ប្រូម៉ូសិនផ្តល់ជូនពិសេសជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក និងបុណ្យជាតិ ដោយសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ២០២៤។
បន្ថែមលើនេះ អតិថិជនទាំងអស់ ដែលបើកហឹបឈ្នះរង្វាន់ពីកម្មវិធី Treasure Hunt ពីធនាគារ វីង ក៏អាចប្តូរយករង្វាន់ជាច្រើននៅរោងភាពយន្តលេជេនផងដែរ រួមដូចជា៖ ការបញ្ចុះតម្លៃ ២០% លើអាហារសម្រន់ ការបញ្ចុះតម្លៃ ៣០% លើសំបុត្រកុន 2D និងការទិញមួយថែមមួយលើសំបុត្រកុននៅថ្ងៃខួបកំណើតផងដែរ។
តស់! ដោនឡូន Wingmall App ឥឡូវនេះ ដើម្បីទទួលបទពិសោធន៍ថ្មីជូនអតិថិជនបាន ចំណេញពេលវេលា ចំណេញថវិកា និងរហ័សទាន់ចិត្ត គ្រប់ពេលវេលា គ្រប់ទីកន្លែង។
អំពីរោងភាពយន្ត លេជេន
រោងភាពយន្ត លេជេន (Legend Cinema) គឺជារោងភាពយន្តបង្កើតឡើង និងដំណើរការដោយខ្មែរ ដំបូងឈានមុខគេ ជាមួយស្តង់ដារអន្តរជាតិទី១ក្នុងប្រទេសកម្ពុជា។ រោងភាពយន្ត លេជេន មាន១០ ទីតាំងនៅរាធានីភ្នំពេញ និង ២ ទៀតនៅសៀមរាប និងព្រះសីហនុ។ សាលចាក់បញ្ចាំងមាន សាលធម្មតា, សាលព្រីមៀម, សាលកុមារ, សាលយក្ស, សាលស្គ្រីនអ៊ិច និង សាល VIP (Diamond Class and Gold Class) ដែលផ្ដល់នូវបទពិសោធន៍ដល់អ្នកទស្សនានូវប្រណីតភាព និងឯកជនភាពជាទីបំផុត ស័ក្តិសមសម្រាប់អតិថិជនគ្រប់វ័យ។
រោងភាពយន្ត លេជេនក៏ មានសេវាកម្មផ្សព្វផ្សាយអាជីវកម្មជាច្រើនទម្រង់ដូចជា៖ ការផ្សព្វផ្សាយលើផ្ទាំងស្គ្រីន (Screen Advertising) ការផ្សព្វផ្សាយលើឌីជីថល (Digital TV, Poster, Website and Legend Mobile App) មានទីតាំងសម្រាប់ជួល(Booth Activation) ឬ ក៏ជួលសាល(Hall Booking) សម្រាប់ សិក្ខាសិលា ប្រជុំ សម្ពោធផលិតផលថ្មី ខួបកំណើត និងកម្មវិធីឯកជនផ្សេងៗ ជាមួយសេវាកម្មម្ហូបអាហារ (Catering Service) ដ៏សម្បូរបែប។ អតិថិជនអាចផ្សព្វផ្សាយ តាមរយៈការធ្វើប្រម៉ូសិន ឬ ផ្ដល់ជូនជាអត្ថប្រយោជន៍សម្រាប់បុគ្គលិកក្នុងក្រុមហ៊ុនបន្ថែម ជាមួយ 2D, 3D, Diamond Voucher ឬ កាតសមាជិក (Membership Card) របស់រោងភាពយន្ត លេជេនផងដែរ។
អំពី Wingmall
Wingmall ជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Wing Inter Logistics Technologies ដែលអនុញ្ញាតឱ្យអតិថិជនងាយស្រួលទិញផលិតផលជាច្រើន មិនថាការបញ្ជាទិញពីគេហដ្ឋានផ្ទាល់ ឬអញ្ជើញទៅកាន់ហាងលក់ទំនិញដោយមិនចាំបាច់រង់ចាំយូរជាមួយនឹងមុខងារ Pick-Up។
បច្ចុប្បន្ន Wingmall មានបណ្តាញដៃគូអាជីវកម្មរាប់ពាន់កន្លែង អ្នកដឹកជញ្ចូនជាង ១០០០ នាក់ ប្រភេទទំនិញជារាប់ពាន់មុខ និងផ្តល់ជម្រើស «ទិញឥឡូវ ទូទាត់តាមក្រោយ» ពីធនាគារ វីង ផងដែរ។ Wingmall ផ្តល់ជូនអតិថិជននូវការប្រើប្រាស់ដ៏ងាយស្រួល ជាមួយនឹងការបញ្ចុះតម្លៃពិសេសៗជាច្រើន ដែលផ្តល់ជូននូវបទពិសោធន៍ទិញទំនិញតាមអ៊ីនធឺណិតដ៏អសា្ចរ្យយ៉ាងពិតប្រាកដ៕
សម្រាប់ព័ត៌មានបន្ថែម៖
រោងភាពយន្ត លេជេន
គេហទំព័រ: https://www.legend.com.kh/
Hotline: ០81 300 400
ទំនាក់ទំនងអាជីវកម្ម៖ 087 888 045