ពិធីគម្រប់៥ឆ្នាំ របស់ Bright Education ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោកបណ្ឌិត គង់ សំនៀង ប្រធានសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោកបណ្ឌិត គង់ សំនៀង បានកត់សម្គាល់ថា វិស័យអប់រំនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានសកម្មភាពយ៉ាងរស់រវើកទាំងវិស័យឯកជន និងវិស័យសាធារណៈ។ ស្របជាមួយគ្នានោះរាជរដ្ឋាភិបាលអាណត្តិថ្មីនេះក៏បានលើកទឹកចិត្តឱ្យគ្រប់វិស័យត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្កើនគុណភាព និងលើកមុខមាត់វិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យប្រទេសនៅអឺរ៉ុប នៅអាស៊ីបានស្គាល់ពីកម្ពុជា ស្គាល់ពីគុណតម្លៃនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទៅលើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិតបានលើកឡើងថា៖ «ក្មេងៗនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ មានឱកាសទៅប្រកួតប្រជែងច្រើននៅក្រៅប្រទេស ដែលខ្ញុំតែងតែសង្គេតឃើញ និងតាមដានច្រើនលើការប្រកួតប្រជែងរបស់សិស្សានុសិស្ស ដែលនេះវាជាច្រកដើម្បីឱ្យកូនខ្មែររបស់យើងអាចបើកផ្លូវទៅកាន់ពិភពលោក អាចបើកផ្លូវទៅបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជាយើងឱ្យពិភពលោកបានស្គាល់ផងដែរ»។
យោងតាមលោក Dovlet Klychnyyazov នាយកប្រតិបត្តិក្រុមហ៊ុន Bright Education ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងគោលដៅបន្តជួយយុវជនកម្ពុជាឱ្យបានទៅប្រកួតប្រជែងនៅលើឆាកពិភពលោក ដោយនាំមកនូវភាពជោគជ័យ និងមោទនភាពកាន់តែច្រើនដល់ប្រទេសកម្ពុជា។
លោក Dovlet បានលើកឡើងថា៖ «Bright នៅតែប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មក្នុងការជួយដល់សិស្សានុសិស្ស សាលារៀន និងសហគមន៍។ ជាមួយចក្ខុវិស័យរយៈពេលវែងនេះ គឺការកសាងភាពជាដៃគូជាមួយគ្រប់សាលាក្នុងប្រទេសកម្ពុជា សាលាក្រៅប្រទេសកាន់តែច្រើនថែមទៀត និងដើម្បីជួយសិស្សកាន់តែច្រើនទទួលបានអាហារូបករណ៍សម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេ»។
ចាប់តាំងពីឆ្នាំ២០១៩ មក Bright Education បាននាំមកនូវភាពជោគជ័យដ៏គួរឱ្យស្ងើចសរសើរដល់កម្ពុជា តាមរយៈការនាំយកសិស្សវ័យឆ្លាតបំផុតផ្នែកភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ ទៅប្រកួតប្រជែងនៅលើឆាកពិភពលោក រួមមានអាមេរិក អង់គ្លេស សិង្ហបុរី និងប្រទេសជាច្រើនផ្សេងទៀត។ ទោះបីជាមានការអាក់ខានដោយសារវិបត្តិកូវីដសកលក៏ដោយ ក៏នៅឆ្នាំ២០២២ Bright Education បានបញ្ជូនសិស្សចំនួន ២០០នាក់ និង ២០១នាក់នៅឆ្នាំ២០២៣។
នៅឆ្នាំ២០២៤នេះ Bright Education បាននាំយកសិស្សចំនួន ១៤៣នាក់បន្ថែមទៀត ក្នុងការតំណាងប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ ដែលតួលេខទាំងនេះបង្ហាញពីការរីកចម្រើនរបស់ Bright Education នៅកម្ពុជាជាបន្តបន្ទាប់។
ក្រោមការធ្វើបទបង្ហាញក្នុងកម្មវិធីអបអរសាទរខួប ៥ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ Bright Education បានពង្រីកវិសាលភាពកាន់ច្រើនដោយសម្រេចបាននៅការផ្តល់ជូនលើសេវាអបរំជាច្រើនទៅកាន់សាលារៀន និង សិស្សានុសិស្សជាច្រើន រួមមាន៖
- ការនាំយកការប្រកួតប្រជែងលំដាប់អន្តរជាតិមកកាន់ប្រទេសកម្ពុជា https://t.me/brightcambodia
- ការប្រឹក្សាយោបល់ទៅសិក្សានៅក្រៅប្រទេសសម្រាប់សិស្ស និងឱកាសអាហារូបករណ៍ https://t.me/BrightStudyAbroad
- ការបង្កើតក្លិបសិក្សាបំប៉ន់បន្ថែមលើមុខវិជ្ជាគណិត និងភាសាអង់គ្លេស https://t.me/Shinn_33
- https://t.me/BrightEducation_Media
- https://t.me/R_Hongti
- ការផ្តល់ជូនថ្នាក់សិក្សាពីការបង្កើតថ្មី ក្នុងថ្នាក់រ៉ូបូតទីច សម្រាប់កុមារ
- ការគាំទ្រលើវិស័យ HR support សម្រាប់សាលារៀន https://t.me/Bright_HR
- ការប្រកួតប្រជែងជាមួយគណិតអង្គរ (AMC) https://t.me/Bright_registration
- ការគាំទ្រលើការពង្រឹងស្តង់ដាអប់រំអន្តរជាតិ (School Accreditation: CIS, WASC, Cambridge Curriculum)
ឆ្លើយតបចំពោះយុទ្ធសាស្ត្ររយៈពេលវែងនេះក្រុមហ៊ុនមានគោលជំហរខ្ពស់ក្នុងការពង្រឹងដៃគូសហការជាមួយសាលាជាច្រើនបន្តទៀត។ ឆ្លៀតឱកាសក្នុងថ្ងៃគម្រប់ខួបនេះផងដែរ Bright Education មានកិតិ្តយសក្នុងការចុះអនុស្សារណៈយោគយល់ជាថ្មីជាមួយសាលាដៃការសហការដូចជា៖ PSB Academic & Horizontal (គ្រឹះស្ថានសិក្សាក្នុងប្រទេសសិង្ហបុរី),សាលាអន្តរជាតិ Southwest, សាលាអន្តរជាតិកោះកុង, សាលាអន្តរជាតិបញ្ញាវន្ត, សាលាអន្តរជាតិ Bluebird British, សាលាអន្តរជាតិ The SED, សាលាអន្តរជាតិ ESEN និងសាលាអន្តរជាតិ PAMA ដោយសង្ឃឹមថានឹងអាចពង្រឹងភាពជាដៃសហការជាមួយសាលាជាច្រើនទៀតក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថា ទាក់ទិនវិស័យអប់រំនេះដែរ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ នឹងបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សានៅទូទាំងព្រះរាជាណាចក្រកម្ពុជារហូតដល់បំណាច់ឆ្នាំ២០២៨។ ការលើកទឹកចិត្តនេះនឹងបន្តផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សា ក្នុងការពង្រីកគ្រឹះស្ថានរបស់ខ្លួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំទូទៅ៕