បញ្ចុះតម្លៃពិសេសសល់ត្រឹមតែ $59 ប៉ុណ្ណោះក្នុងមួយយប់សម្រាប់ការស្នាក់នៅរីសតដែលទើបនឹងបើកដំណើរការក្នុងខេត្តកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះពី Komsan Kompot Resort by EHM!!
កម្សាន្តកំពតរីសត មានទីតាំងស្ថិតនៅជាប់មាត់ព្រែកកំពត អមដោយទេសភាពភ្នំនៅខាងក្រោយ ធ្វើឲ្យរីសតនេះជាទីកន្លែងសម្រាកលម្ហែកាយជាមួយធម្មជាតិយ៉ាងស្រស់ស្រាយសាកសមសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ។
កម្សាន្តកំពតរីសត ក៏មានសកម្មភាពសប្បាយរីករាយជាច្រើនសម្រាប់ភ្ញៀវទាំងអស់ដែលមកស្នាក់នៅដូចជា សួនទឹកកុមារ ទូកកាយ៉ាក ម៉ូតូទឹក ជិះកង់លើទឹក កីឡាបាល់ទះ បោះប៊ូល និងសម្មភាពកម្សាន្តផ្សេងៗទៀត សម្រាប់ការមកកម្សាន្តលេងលក្ខណៈជាក្រុមជុំមិត្តភិត្ត ក្រុមគ្រួសារ និងក្រុមការងារផងដែរ ហើយកាន់តែពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងក៏អាចសាកល្បងជាមួយនឹងម៉ូតូកង់បួននៅក្នុងរីសតផងដែរ។
គ្រប់បន្ទប់ទាំងអស់ត្រូវបានរៀបចំតុបតែងយ៉ាងស្អាត ប្លែកៗគ្នា ទាន់សម័យ ផ្តល់នូវមានផាសុកភាពខ្ពស់ ក្នុងនោះមានបន្ទប់ចំនួន ៧ ដែលត្រូវបានតុបតែងទៅតាមរចនាបថ នៃប្រទេសផ្សេងៗ ដូចជាប្រទេសម៉ារុក ទុយណេស៊ី សាហារ៉ា ចិន ជប៉ុន ខ្មែរ និង តំបន់ត្រើយកោះនេះតែម្តង ដោយភ្ជាប់មកជាមួយនឹងចំណេះដឹងបែបអរិយធម៌នៃប្រទេសនីមួយៗ។
Media Contact:
Sambo Phal
(+855) 93 91 0000
Group Marketing Director
sambo.phal@luxelitegroup.com