ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន PTT Oil និង Retail Business Public Limited (OR) បានតែងតាំងលោក M.L. Peekthong Thongyai ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ដោយក្រុមហ៊ុនកំណត់ គោលដៅសម្រាប់កំណើនជាយុទ្ធសាស្ត្រនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តោតលើការពង្រីកទីផ្សារថាមពល និងការលក់រាយនៅកម្ពុជា។
ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន OR ត្រូវបានកំណត់ដើម្បីពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅជាមហាអំណាចក្នុងតំបន់ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល និងយុទ្ធសាស្រ្តវិនិយោគប្រកបដោយនិរន្តរភាព ដើម្បីជំរុញការបង្កើតគុណតម្លៃរយៈពេលវែង។
របៀបវារៈភាពជាអ្នកដឹកនាំរបស់លោក M.L. Peekthong គឺផ្តោតលើសសរស្តម្ភស្នូលចំនួន៣៖ ការបំលាស់ទីដោយរលូន (Seamless Mobility), គ្រប់របៀបរស់នៅ (All Lifestyles) និងការពង្រីកទីផ្សារសកល (Global Market Expansion) ហើយប្រទេសកម្ពុជាកំពុងក្លាយជាទីផ្សារមួយដ៏សំខាន់នៅក្នុង យុទ្ធសាស្ត្រកំណើនជាអន្តរជាតិរបស់ OR ។
ក្រុមហ៊ុន OR មានគោលដៅពង្រឹងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធថាមពលរបស់ថៃ និងកម្ពុជា ខណៈដែលការរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺដើម្បី បំពេញតម្រូវការ និងអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ដែលកំពុងកើនឡើងនៅក្នុងតំបន់។
ពង្រីកវត្តមានរបស់ OR នៅកម្ពុជា
ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃតម្រូវការថាមពល, ក្រុមហ៊ុន OR កំពុងស្វែងរកយ៉ាងសកម្មនូវឱកាសវិនិយោគ ដើម្បីពង្រីកការបោះជំហានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនកំពុងស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រដើម្បីបង្កើតស្ថានីយ៍សេវាកម្មថ្មីៗ ដំណោះស្រាយថាមពលជំនួស និងអាជីវកម្មលក់រាយ ដោយពង្រឹងវត្តមានរបស់ខ្លួននៅក្នុងវិស័យប្រេងឥន្ធនៈ EV និង F&B របស់កម្ពុជា។
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍នៅក្នុងការវិនិយោគ
ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការប្រកួតប្រជែងទីផ្សារ, ក្រុមហ៊ុន OR កំពុងពន្លឿនយុទ្ធសាស្ត្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ខ្លួន។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុន OR កំពុងណែនាំប្រព័ន្ធទូទាត់ដោយមិនប្រើសាច់ប្រាក់ (cashless payment systems) ភាពវៃឆ្លាតនៃអាជីវកម្មដែល ជំរុញដោយ AI (AI-driven business intelligence) និងការវិភាគទិន្នន័យ (real-time data analytics) នៅក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។
ក្រុមហ៊ុនក៏បានអនុវត្តការប្រើប្រាស់កម្មវិធី SAP S/4 HANA ដោយធ្វើឱ្យវាក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈ និងលក់រាយដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេក វិទ្យានេះសម្រាប់ការធ្វើទំនើបកម្មឌីជីថលសហគ្រាសឱ្យកាន់តែទូលំទូលាយ។
ការពង្រីកវិសាលភាព៖ យុទ្ធសាស្ត្រកំណើនជាអន្តរជាតិ
ការពង្រីករបស់ OR ទៅកាន់ប្រទេសកម្ពុជា ឡាវ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន អូម៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសបារ៉ែន បានឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយជាអ្នកឈានមុខគេ នៅក្នុងពិភពលោកក្នុងអាជីវកម្មប្រេងឥន្ធនៈ និងលក់រាយ។
ជាមួយនឹងស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៤១១ កន្លែង និងហាងកាហ្វេ Café Amazon ចំនួន ៣៨២ កន្លែង ឥឡូវនេះកំពុងដំណើរការនៅទូទាំង ទីផ្សារអាស៊ីអាគ្នេយ៍សំខាន់ៗ ហើយក្រុមហ៊ុន OR នៅតែបន្តពង្រឹងវត្តមានរបស់ខ្លួនក្នុងតំបន់ ខណៈពេលដែលជំរុញកំណើន និងនវានុវត្តន៍ប្រកបដោយនិរន្តរភាព។
កម្ពុជាកំពុងលេចធ្លោក្លាយជាទីផ្សារដ៏សំខាន់ ដោយមានស្ថានីយ៍ប្រេង PTT ចំនួន ១៨៣ និងហាងកាហ្វេ Café Amazon ចំនួន ២៤៨ ហាង ខណៈដែលប្រទេសហ្វីលីពីនមានស្ថានីយប្រេង PTT ចំនួន ១៧០ និងប្រទេសឡាវចំនួនស្ថានីយ៍ប្រេង PTT ចំនួន ៥៨។ យីហោកាហ្វេ Café Amazon របស់ក្រុមហ៊ុន OR ផ្តល់បទពិសោធន៍នៃការញុំាកាហ្វេលំដាប់ខ្ពស់ បានបន្តរីកចម្រើនជាអន្តរជាតិ ដោយពង្រឹងវត្តមានរបស់ OR នៅក្នុងទីផ្សារដែលមានសក្តានុពលខ្ពស់។
ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាឱ្យកាន់តែរឹងមាំ
ក្រុមហ៊ុន OR មើលឃើញថា ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ការពង្រីកវត្តមានរបស់ខ្លួន នៅក្នុងតំបន់ ហើយលោក M.L. Peekthong បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការ និងការវិនិយោគឆ្លងព្រំដែនមួយនេះ។
លោក M.L. Peekthong Thongyai នាយកប្រតិបត្តិក្រុមហ៊ុន OR មានប្រសាសន៍ថា ៖«ខណៈកម្ពុជា កំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ ក្រុមហ៊ុន OR ប្តេជ្ញាគាំទ្រដល់កំណើនរបស់ខ្លួនតាមរយៈការវិនិយោគជាយុទ្ធសាស្រ្ត នវានុវត្កន៍ និងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព»។
លោកមានប្រសាសន៍បន្ថែមថា ៖«យុទ្ធសាស្ត្ររបស់យើងគឺ«ពួកគេរីកចម្រើន» «យើងរីកចម្រើន» (They Grow, We Grow) ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើងសម្រាប់ភាពរុងរឿងទៅវិញទៅមក និងភាពជោគជ័យយូរអង្វែងនៅក្នុងទីផ្សារកម្ពុជា»។
ដើម្បីបង្កើនទំនាក់ទំនងផ្ទាល់ជាមួយវិនិយោគិន និងដៃគូអាជីវកម្មនៅកម្ពុជា លោក M.L. Peekthong ក៏បានបង្កើតទំព័រ Facebook ផ្លូវការរបស់លោកឈ្មោះ «Tone Peekthong» ជាវេទិកាមួយសម្រាប់ការធ្វើបច្ចុប្បន្នភាព និងការទំនាក់ទំនង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.pttor.com.ឬទំនាក់ទំនងតាមរយៈ
Email: intermarket@pttor.com
Website: www.pttor.com