KOI Thé ដែលជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញ ពេញនិយម និង WOWNOW ដែលជាក្រុមហ៊ុន ផ្តល់ សេវាដឹកជញ្ជូនឈានមុខគេ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងផ្តល់សេវាដឹកជញ្ជូនរហ័ស គួរឱ្យទុកចិត្ត និងងាយស្រួល។
កិច្ចសហការនេះនឹងជួយលើកកម្ពស់បទពិសោធន៍ថ្មីជូនអតិថិជន ជាមួយភេសជ្ជៈ KOI Thé ដ៏ឈ្ងុយ ឆ្ងាញ់ គុណភាពខ្ពស់គ្រប់រសជាតិ តាមរយៈសេវាដឹកជញ្ជូនដ៏ឆាប់រហ័ស ទៅដល់មាត់ទ្វាររបស់អតិថិជន នៅទូទាំងប្រទេស ។
កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការក្រុមហ៊ុន KOI Thé ដោយទទួលបានការអញ្ជើញចូលរួមពីបុគ្គលិកជាន់ខ្ពស់ និងថ្នាក់ ដឹកនាំនៃក្រុមហ៊ុនទាំង២។
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនទាំង២ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវសេវាកម្មដឹកជញ្ជូន រហ័សទាន់ចិត្ត និងភាពងាយស្រួល សម្រាប់អតិថិជន។
ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអតិថិជន KOI Thé បញ្ជាទិញភេសជ្ជៈដែលពួកគេចូលចិត្តបានយ៉ាងឆាប់ រហ័ស និងងាយស្រួល តាមរយៈបណ្តាញដឹកជញ្ជូនដ៏ល្អ និងស្វាហាប់របស់ក្រុមហ៊ុន WOWNOW។
លោកឧកញ្ញា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយតេ កម្ពុជា បានមានប្រសាសន៍ថា៖«យើងពិតជា រីករាយយ៉ាងខ្លាំងក្នុងការចាប់ដៃគូជាមួយ WOWNOW ដើម្បីនាំមកនូវភាពងាយស្រួលមួយកម្រិតទៀត សម្រាប់អតិថិជនរបស់យើង។ ភាពជាដៃគូនេះធានាថា អតិថិជននឹងទទួលបានភេសជ្ជៈដែលពួកគេ ចូលចិត្ត បានទាន់ពេលវេលា ជាមួយនឹងអត្ថប្រយោជន៍បន្ថែមនៃកម្មវិធី WOWNOW App ដ៏ងាយ ស្រួលប្រើប្រាស់សម្រាប់ធ្វើការបញ្ជាទិញ និងតាមដានរាល់ការដឹកជញ្ជូន»។
លោកឧកញ្ញា ឃន ឈុនដារ៉ាសង្កត់ធ្ងន់ថា ៖«អតិថិជនរបស់យើងតែងតែជាស្នូលដ៏សំខាន់នៃអ្វីៗ គ្រប់យ៉ាងដែលយើងធ្វើ ហើយជាមួយនឹងភាពជាដៃគូនេះ យើងអាចផ្តល់ជូនពួកគេនូវវិធីជាច្រើនទៀត ដើម្បីរីករាយជាមួយភេសជ្ជៈ KOI Thé មិនថា ពួកគេនៅគេហដ្ឋាន កន្លែងធ្វើការ ឬកន្លែងណាក៏ដោយ គោលដៅរបស់យើងគឺធានាថា ពួកគេអាចរីករាយជាមួយភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ បានយ៉ាងឆាប់រហ័ស ហើយ WOWNOW គឺជាដៃគូដ៏ល្អ ដែលធ្វើឱ្យវាកើតឡើង»។
លោក KEVIN ZHENG អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន WOWNOW ក៏បានសម្តែងការសាទរ ចំពោះភាពជាដៃគូជាមួយ KOI Thé ដែលជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញ និងពេញនិយមមួយនេះដែរ។
លោក KEVIN ZHENG បានមានប្រសាសន៍ថា ៖«នៅ WOWNOW យើងតែងតែស្វែងរកវិធីសាស្ត្រ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនឱ្យកាន់តែឆាប់រហ័ស និងងាយស្រួល ហើយការ ចាប់ដៃគូជាមួយ KOI Thé នេះ អនុញ្ញាតឱ្យយើងពង្រីកលទ្ធភាពរបស់យើង កាន់តែមានប្រសិទ្ធភាព»។
លោក KEVIN ZHENG បានបន្ថែមថា ៖«យើងជឿជាក់ថា ភាពជាដៃគូនេះនឹងបង្កើតស្តង់ដារថ្មីមួយ សម្រាប់សេវាកម្មដឹកជញ្ជូនអាហារ និងភេសជ្ជៈ ដោយផ្តល់ទាំងល្បឿន និងភាពងាយស្រួល ខណៈរក្សាបាននូវគុណភាព ដែលអតិថិជនរបស់ KOI Thé ទទួលស្គាល់ និងពេញចិត្ត»។
ទន្ទឹមនឹងនេះ លោកឧកញ្ញា ឃន ឈុនដារ៉ា ក៏បានបន្ថែមថា ៖«យើងដឹងថា អតិថិជននាពេលបច្ចុប្បន្ន នេះ តែងចង់បានសេវាកម្មដែលឆាប់រហ័ស មានទំនុកចិត្ត ហើយភាពជាដៃគូនេះធានាថា អតិថិជន KOI Thé អាចរីករាយជាមួយភេសជ្ជៈរបស់ពួកគេចូលចិត្ត ដោយមិនមានការរអាក់រអួល ឬយឺតយ៉ាវឡើយ»។
ភាពជាដៃគូរវាង KOI Thé និង WOWNOW គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ សម្រាប់ក្រុម ហ៊ុនទាំង២ ដោយកិច្ចសហការនេះត្រូវបានរំពឹងថា នឹងបន្តរីកចម្រើនសម្រាប់ក្រុមហ៊ុនទាំង២ ក្នុងការ ពង្រីកសេវាកម្មរបស់ពួកគេ ដើម្បីបំពេញតម្រូវការអតិថិជននៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខយតេ កម្ពុជា ជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញ ពេញនិយម បានបើកដំណើរ ការអស់រយៈពេល ១១ ឆ្នាំហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនតែងតែនាំយកនូវរសជាតិ ភេសជ្ជៈឈ្ងុយឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដែលជាតម្រូវការចម្បងរបស់អតិថិជន គ្រប់រូប។
ចាប់ពីពេលនេះតទៅ អតិថិជនអាចធ្វើការបញ្ជាទិញភេសជ្ជៈ KOI Thé តាមរយៈ App WOWNOW នៅលើទូរសព្ទ័ដៃរបស់លោកអ្នក បានដោយងាយស្រួល៕