ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវាយ អិលធីឌី មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន អំពីការទទួលស្គាល់សារជាថ្មី នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅលើយានយន្ត ម៉ាក NISSAN នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងពាណិជ្ជកម្ម។
ការទទួលស្គាល់នេះ នឹងផ្តល់ជូនទំនុកចិត្តដល់អតិថិជនទាំងអស់ នូវផលិតផល ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវាយ អិលធីឌី សុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនមេ TAN CHONG MOTOR HOLDINGS BERHAD ដែលបាននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត NISSAN ស្របតាមស្ថានភាពផ្លូវ និងប្រេង(សាំងឬម៉ាស៊ូត)កំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អែកទៅលើបទដ្ឋានប្រើប្រាស់ និងសុវត្ថិភាពជាចម្បង។ សម្រាប់ពត៌មានបន្ថែមសូមពិនិត្យសេចក្តីដូចនៅខាងលើ៖