realme 7i“ ស្មាតហ្វូនដែលមានបំពាក់កាមេរ៉ា ៤ គ្រាប់ និងមានតម្លៃក្រោម ២៥០ ដុល្លារដំបូងគេនៅកម្ពុជា ”នឹងធ្វើការដាក់លក់លើកដំបូងជាផ្លូវការនៅថ្ងៃទី ២៣ ខែតុលានេះហើយ។ ការបំពាក់ជាមួយនឹងកាមេរ៉ាលំដាប់ Flagship64MPUltraClear ៤ គ្រាប់ថាមពលថ្មធំ 5000mAh និងអេក្រង់កម្រិត 90Hz ធ្វើឲ្យវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យបំផុតនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់វ័យក្មេង។ នៅក្នុងទីផ្សារកម្ពុជា realme គឺជាម៉ាកបច្ចេកវិទ្យាដំបូងគេដែលហ៊ានយកបច្ចេកវិទ្យាលំដាប់ Flagship64MP Ultra Clear៤ គ្រាប់មកបំពាក់នៅក្នុងជួរតម្លៃ ២៤៩ ដុល្លារ និងក្លាយជាម៉ាកបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ។
សម្រាប់ផ្នែកផលិតផល realme គឺតែងតែហ៊ានធ្វើជាម៉ាកបច្ចេកវិទ្យាពេញនិយមដែលឈានមុខគេបង្កើតនូវផលិតផលដែលមានបច្ចេកទេសល្អ និងទទួលបានពានរង្វាន់ការរចនាលំដាប់អន្តរជាតិដូចជា realme X50 Pro ដែលជាផលិតផល Flagship 5G ដំបូង និងមានបំពាក់នូវបច្ចេកវិទ្យាសាកលឿន 65W SuperDart និងទទួលបានពានរង្វាន់ GOOD DESIGN AWARD 2020 និង DESIGN AWARD ចំណែក Buds Q ដែលបានរចនាដោយអ្នករចនាល្បីនៅ Hermes ក៏ទទួលបានពានរង្វាន់ GERMAN DESIGN AWARD WINNER 2021 និង DESIGN AWARD ផងដែរ។
ហើយសម្រាប់ផ្នែកអ្នកប្រើប្រាស់យុវវ័យសម័យបច្ចុប្បន្នគឺចូលចិត្តកត់ត្រាការរស់នៅក៏ដូចជាហ៊ានស្វែងរកនូវអ្វីដែលជាខ្លួនឯង realme ជាម៉ាកដែលហ៊ានយកបច្ចេកវិទ្យាដែលឈានមុខគេមកបំពាក់ក្នុងជួរតម្លៃកាន់តែទាបហើយនៅក្នុងជួរតម្លៃនីមួយៗគឺមានបង្កើតនូវជម្រើសផលិតផលល្អបំផុតសម្រាប់បំពេញតម្រូវការរបស់យុវវ័យ និងជួយលើកទឹកចិត្តយុវវ័យឲ្យសម្រេចនូវរឿងដែលពួកគេចូលចិត្ត និងចង់ធ្វើតាមរយៈតម្លៃសមរម្យបំផុតធ្វើឲ្យការរស់នៅកាន់តែប្រសើរឡើងលើកទឹកចិត្តអ្នកប្រើប្រាស់ឲ្យហ៊ានធ្វើជាខ្លួនឯង។
realme 7 series ដែលមានបំពាក់កាមេរ៉ា 64MP Ultra Clear ៤ គ្រាប់លំដាប់ Flagship មិនត្រឹមតែអាចលេង Filters ប្តូរពណ៌ថ្មីៗជាច្រើនដែលមាន realme 7Pro ដែលបំពាក់បច្ចេកវិទ្យា 65W SuperDart ដំបូងគេហើយនឹង realme 7 ដែលមានបំពាក់នូវ Media Tek G95 ដំបូងគេប៉ុណ្ណោះទេ realme 7i ដែលមានការរចនាថ្មី និងជាម៉ូឌែលមួយដែលបានយកបច្ចេកវិទ្យាកាមេរ៉ា ៤ គ្រាប់លំដាប់ Flagship យកមកបំពាក់នៅជួរតម្លៃ ២៤៩ ដុល្លារដំបូងគេ និងជាម៉ូឌែលមួយដែលស័ក្តសមសម្រាប់អ្នកប្រើប្រាស់បំផុត៕
វាជា “លើកដំបូង” នៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាច្រើន និងតម្លៃជំរុញឲ្យបច្ចេកវិទ្យាកាន់តែពេញនិយមដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាឲ្យរីកចម្រើនរួមគ្នា និងធ្វើឲ្យ realme អាចពង្រីកយ៉ាងឆាប់រហ័សដល់ទៅ ៦១ ទីផ្សារជុំវិញពិភពលោកហើយបានជាប់ចំណាត់ថ្នាក់លេខ ៤ នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំ។
នាអនាគត realme នឹងបន្តការរីកចម្រើនបន្តនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យដល់អ្នកប្រើប្រាស់ធ្វើឲ្យបទពិសោធន៍ប្រើប្រាស់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ ដូចដែលលោក Sky Li ដែលជានាយកប្រតិបត្តិរបស់ realme បានបង្ហាញថា៖ “ពួកយើងបានប្រើរយៈពេលពីរឆ្នាំដើម្បីបញ្ជាក់ថាម៉ាកផលិតផលថ្មីមួយក៏មានឱកាសដូចគ្នាហើយនេះគ្រាន់តែជាការចាប់ផ្តើមអនាគតគ្មានដែនកំណត់យើងដឹកនាំស្មារតីឆ្ពោះទៅមុខទាំងអស់គ្នា”៕