
សកម្មភាពថតភាពយន្តសិចកាលពីឆ្នាំ ២០០៧ នៅក្រុងឡូសអេនជើលេស សហរដ្ឋអាមេរិក។ AFP
មនុស្សជាច្រើនតែងតែមានចម្ងល់នឹកគិតក្នុងចិត្ដស្អិតទ្រូងនូវសំណួរថា តើតួកុនសិចបុរសមានសមត្ថភាពប្រតិបត្ដិការលើគ្រែបានយូររហូតដល់ចប់ ដែលមានរយៈពេលមួយ១ពេញបានយ៉ាងដូចម្ដេច?
បើជាការពិតមែនសាច់រឿងដែលមានការរួមភេទមួយម៉ោង វាត្រូវការពេលថតជាច្រើនម៉ោងឯណោះ។
ដូច្នេះលើលោកនេះ តើពួកគេមានអានុភាពរក្សាភាពរឹងមាំរាប់ម៉ោងបានយ៉ាងដូចម្ដេច? ខាងក្រោមនេះជាមូលហេតុ៖

១. ការរក្សាមានភាពរឹងពិតជាលំបាក ដែលតួប្រុសត្រូវតែជួបប្រទះ
តួប្រុសកាណាដា ភេតធ័រ ណត បានប្រាប់វេបសាយសុខភាពបុរស ដែលចង់សិក្សាពីប្រធានបទដ៏គួរឱ្យងឿងឆ្ងល់នេះថា៖ «អ្នកគ្រប់គ្នាគិតថា ឱ្យវារឹងបានយូរងាយដូចបកចេក តែតាមពិតវាមិនងាយឡើយ»។
ជាក់ស្ដែងតួប្រុសរមែងជួបប្រទះបញ្ហាការឡើងរឹងនៃលិង្គ។ លោក គ្រីស្ដូភើ ហ្សៃស្កេក អតីតតួប្រុស បានប្រាប់វេបសាយថា៖ «វាខ្វះភាពស្និទ្ធិស្នាល ឬភាពស៊ីសង្វាក់គ្នាជាមួយតួស្រី រួមទាំងសម្ពាធពីវត្ដមានក្រុមការងារថតដែលបង្កការលំបាកឱ្យលិង្គងើបរឹង និងរក្សាលំនឹងឱ្យបានយូរ។
ដូច្នេះតួប្រុសភាគច្រើនតែងតែជួបបទពិសោធឈុត «ខុស» អំឡុងអាជីពរបស់ខ្លួន។ ឈុតខុសច្រើនពេកនឹងធ្វើឱ្យខូចកិត្ដិនាមរបស់តួប្រុស»។

២. ឱសថសង្គ្រោះភាពរឹងមាំ
តួកុនសិចបុរសភាគច្រើនតែងតែប្រើឱសថជំនួយដូចជា Viagra និង Cialis ហើយថែមទាំងប្រើថ្នាំចាក់ទៀត។
ដូច្នេះពួកគេអាចរក្សាភាពរឹងមាំអំឡុងពេលថត។ តួសម្ដែងជាច្រើនក៏បានប្រើវិធីបូមពង្រីងលិង្គ បង្កើនរូបរាងទៀត។
ឱសថធ្វើឱ្យឡើងរោលក្រហមតែជារឿយៗ តួប្រុសទាំងនោះគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់ឱសថជំនួយមុនពេលថត។
៣. ផលប៉ះពាល់នៃឱសថ
Viagra និង Cialis អាចមិនបង្កបញ្ហានោះទេបើពួកគេទទួលទានសមស្រប និងក្រោមស្ថានភាពវេជ្ជសាស្ដ្រជាក់លាក់ណាមួយ។ យ៉ាងណាមិញការប្រើប្រាស់ញឹកញយ និងយូរអង្វែងអាចបង្កជាបញ្ហាតាមរូបភាពជាច្រើន។

វាអាចធ្វើឱ្យឈឺដើមទ្រូងក្អួតចង្អោរញឹកញាប់ សុខភាពកាន់តែទ្រុឌទ្រោម ជីពចរដើរមិនប្រក្រតី បញ្ហាភ្នែកស្រវាំង និងងងឹតភ្នែកភ្លាមៗ បញ្ហាស្ដាប់ ឬថ្លង់ភ្លាមៗ។
៤. គ្រោះថ្នាក់នៃឱសថ
លោក គ្រីស្ដូភើ ហ្សៃស្កេក បានប្រាប់ថា លោកបានជួបបទពិសោធដ៏អាក្រក់ជាមួយឱសថប៉ូវផ្លូវភេទ Cialis។
លោកតែងតែទទួលទានឱសថនេះរយៈពេល ៨ឆ្នាំ និងចុងក្រោយត្រូវចូលពេទ្យសង្គ្រោះបន្ទាន់ ៣ដងចំពោះបញ្ហារោគលិង្គ បញ្ហាលិង្គឡើងរឹងរាប់ម៉ោងទោះក្រោយចប់ប្រតិបត្ដិការយ៉ាងណាក៏ដោយ។
ជាក់ស្ដែងតួប្រុសរូបនេះបាននិយាយថា បើលោកបានបន្ដប្រើប្រាស់ឱសថនេះលោកអាចជួបហានិភ័យដោយលិង្គលែងងើបរឹងដោយធម្មជាតិ។

៥. គិតពីលំហាត់ប្រាណ និងរបៀបអាហារ
លោក អារ៉ុន ថមសុន តួសិចរហស្សនាម ដៃតូ បាននិយាយថា វាទាក់ទងនឹងកាយសម្បទា។ លោកចាប់យករបបអាហារ Paleo Diet និងហាត់ប្រាណរៀងរាល់ថ្ងៃ។
លោកចាប់យកទម្លាប់នេះ និងទទួលទានដំណេកទៀងទាត់ពេលវេលា បើលោកត្រូវសម្ដែងនៅថ្ងៃបន្ទាប់។ លោកជឿថា បុរសទាំងអស់គួរតែផ្ដោតលើរបបអាហារ និងហាត់ប្រាណជាប្រចាំ។

៦. អ្វីទៅជា Paleo Diet?
របបអាហារ Paleo Diet គឺជារបបអាហារពេញនិយមមួយគ្រា ឬអាហារធម្មជាតិ ដែលជាការទទួនទានអាហារច្រើន បន្សល់ទម្លាប់តាំងពីសម័យមនុស្សបុរេប្រវត្ដិ ជាអាហារដែលផ្ដល់ឱ្យដោយការប្រមាញ់ ឬទទួលទានជុំគ្នា។
អាហារទាំងនោះរួមមានបន្លែបៃតង បន្លែតាមតំបន់ ធញ្ញជាតិត្រីសាច់ និងមើម។ ជាទូទៅវាមែនជាអាហារបែបកែច្នៃ និងទាន់សម័យដូចឥឡូវឡើយ។

៧. ជាកន្លែងត្រូវផ្ដោតទៅលើ
លោក ថមសុន បានប្រាប់ថា៖ «គ្មានអ្វីត្រូវគិតពីអ្វីផ្សេងឡើយ តែជាការផ្ចង់អារម្មណ៍តែទៅលើអ្វីដែលយើងកំពុងតែធ្វើចំពោះមុខ។ ខ្ញុំបង្កើតអារម្មណ៍សិច និងភាពស្និទ្ធិស្នាលជាមួយដៃគូកំពុងថត។ វាមានប្រសិទ្ធភាព ៩៥ភាគរយ»។

៨. ការសម្រេចកាមខ្លួនឯងអាចជួយបាន
លោក ថមសុន បានបន្ដថា បុរសចាប់ផ្ដើមសម្រេចកាមខ្លួនឯងតាំងពីវ័យនៅជំទង់ ហើយពួកគេងាយស្រួលគ្រប់គ្រងស្ថានការណ៍ ពេលពួកគេសម្រេចកាម ពេលធ្វើឱ្យឡើងរឹង និងពេលពួកគេមិនចង់។
លោកបានប្រៀបធៀបទៅនឹងកីឡាជិះក្ដារស្គីទឹកកក និងបាននិយាយថា បើយើងដឹងថាពេលណាត្រូវជាន់ចុងក្ដារ ដើម្បីចាប់ហ្វ្រាំង និងពេលណាត្រូវឈប់ វានឹងធ្វើឱ្យយើងមានសមត្ថភាពសម្ដែងបានល្អ៕ HR
