
បើទោះបីជាអ្នកវិទ្យាសាស្ដ្រពិបាកសន្មត់ថា លិង្គប្រវែងណាស្ថិតក្នុងកម្រិតស្ដង់ដារច្បាស់លាស់ យ៉ាងណាក៏ដោយ ក៏ខ្នាតមួយថ្នាំងដៃ ឬ ២,៥៤ សង់ទីម៉ែត្រ ឬមួយអ៊ីង ពិតជាមហាកម្របំផុត។
វេជ្ជបណ្ឌិត Danny Garrett មកពីវេបសាយ TheEnhancedMale.com បានឱ្យដឹងថា៖ «វាពិតជាពិបាករកប្រាកដមែនចំពោះបុរសមានលិង្គត្រឹមប្រវែងមួយថ្នាំងដៃនេះ។ បុរសតិចជាង ០,០០០១៣ ភាគរយចំណោមប្រជាជនសរុបទាំងអស់មានលិង្គខ្នាតនេះ ឬចំណោមមនុស្ស ៣,៧៥ពាន់លាននាក់ មានបុរសលិង្គត្រឹមមួយថ្នាំងដៃប្រមាណ ៤៨៧ ០០០ នាក់»។

បើធៀបនឹងប្រវែងលិង្គមធ្យម តើវាយ៉ាងមេច?
Garrett បានបន្ដថា៖ «ការសិក្សាធំៗភាគច្រើនបានបង្ហាញថា លិង្គមធ្យមមានប្រវែង ៥,២ អ៊ីង (១៣,២ សង់ទីម៉ែត្រ) ពេលសរុបអម្បូរជាតិសាសន៍ទាំងអស់ក្នុងលោក។ អ៊ីចឹងខ្នាតត្រឹមមួយអ៊ីង ឬ ២,៥៤ សង់ម៉ែត្រ ពិតជាខ្លីជាងប្រវែងមធ្យមសម្បើមណាស់ ដែលខ្លីជាងពាក់កណ្ដាលឯនោះ»។
ចុះដៃគូរួមមេត្រីយល់យ៉ាងដូចម្ដេចចំពោះបញ្ហានេះ?
ដោយសារខ្នាតមួយថ្នាំងដៃពិតជាកម្រមែន ដៃគូរួមគ្រែភាគច្រើនប្រាកដជាមានការភ្ញាក់ផ្អើលខ្លាំង។ នោះមិនមែនមានន័យថា ដៃគូនឹងត្រូវមើលងាយលើបុរសខ្នាតខ្លីនោះឡើយ។

តើគួរដឹងពីអ្វីចំពោះទំហំលិង្គនេះ?
វាជាមូលហេតុដ៏សមស្របមួយក្នុងការគិតគូររឿងពង្រីកទំហំរបស់វា។
Garrett បានបន្ដថា៖ «មានវិធីព្យាបាលតាមការផ្លាស់ប្ដូរអ័រម៉ូន ស្ថិតក្នុងចំណោមវិធីវះកាត់ដទៃ ដែលអាចជួយឱ្យបុរសមានលិង្គតូចខុសខ្នាតខ្លាំងពេកទទួលបានអាវុធល្អជាងមុន»។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតប៉ុនថ្នាំងដៃនេះ?
វាមិនគួរជាក្បាច់រមែងប្រើប្រាស់ទូទៅនោះទេ។ នោះមិនមែនមានន័យថា អ្នកមិនអាចធ្វើវាបានឡើយ តែការជួយឱ្យដៃគូសម្រេចកាមជាមួយការប្រើប្រាស់ចលនារួមភេទតែមួយមុខ មិនទំនងជាអាចកើតឡើងនោះទេ។
គិតមួយផ្លូវទៀត ចលនានៃការរួមភេទតាមប្រដាប់ភេទតែមួយមុខ មិនទាន់គ្រប់គ្រាន់ក្នុងការជំរុញឱ្យភាគីនារីសម្រេចគោលដៅឡើយ។ ដូច្នេះខ្នាតមួយថ្នាំងដៃ អាចជាការបង្កប់អានុភាពអស្ចារ្យ បើអ្នកងាកមកប្រើមាត់ និងដៃបន្ថែម។

លិង្គខ្នាតពីរថ្នាំងដៃ ឬប៉ុនថ្មពិល AA ឬ ២អ៊ីង
បើធៀបនឹងខ្នាតថ្នាំងដៃ ខ្នាតពីរអ៊ីង ឬ ៥សង់ទីម៉ែត្រ ក៏នៅតែកម្រ តែសម្បូរជាង។ អាស្រ័យលើការសិក្សា ខ្នាត ៥ សង់ទីម៉ែត្រ មានអត្រាចន្លោះពី ១ ទៅ ២ ភាគរយនៃចំនួនប្រជាជនសរុប។
បើធៀបនឹងប្រវែងលិង្គមធ្យម តើវាយ៉ាងមេច?
ទោះបីជាមានប្រវែងទ្វេដងពីខ្នាតមួយថ្នាំងដៃយ៉ាងណាក៏ដោយ ក៏ខ្នាតពីរថ្នាំងដៃនៅតែក្រោមប្រវែងមធ្យមឆ្ងាយ ដោយវាលើសមួយភាគបីតែបន្ដិចប៉ុណ្ណោះ។ ចំពោះខ្នាតនេះ អ្នកនៅតែតូចជាងបុរសភាគច្រើនទៀត។

ចុះដៃគូរួមមេត្រីយល់យ៉ាងដូចម្ដេចចំពោះបញ្ហានេះ?
ដៃគូរួមគ្រែទំនងមិនសូវជាមានការភ្ញាក់ផ្អើលខ្លាំង។ ប៉ុន្ដែអារម្មណ៍ចម្លែករបស់នាងនៅតែមាន ពេលបានឃើញអាច្រមក់មិនធំធាត់មានម្ចាស់បែបនេះ។
ជាលទ្ធផល អ្នកអាចបើកការជជែកគ្នាមុនពេលភាគីខាងស្រីបានឃើញ ដើម្បីបញ្ចៀសការភ្ញាក់ផ្អើលខ្លាំង។ និយាយការពិតអំពីបញ្ហាខ្នាតបង្ហាញឱ្យច្បាស់ថា អ្នកមិនខ្មាសអៀន អារម្មណ៍ផ្លូវចិត្ដចំពោះបញ្ហាខ្វះកន្លះនៃរាងកាយអាចបង្កើតជីវិតសិចស្រស់បំព្រង ដោយមិនផ្ដោតខ្លាំងលើខ្នាតប្រវែង។
តើគួរដឹងពីអ្វីចំពោះទំហំលិង្គនេះ?
អ្នកអាចមានអារម្មណ៍មិនមានសុវត្ថិភាពចំពោះខ្នាតលិង្គ តែប្រវែងពីរថ្នាំងដៃ អាចជាឱកាសដ៏ល្អមួយដែលវានៅតែមានតួនាទីដូចធម្មតា។ ជាទូទៅ វាគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។

Garrett បានបន្ដថា៖ «ខ្នាតប៉ុណ្ណឹង ពេលមិនសូវពេញចិត្ដ ក៏មិនចាំបាច់ត្រូវចាប់យកវិធានការវះកាត់អីបន្ទាន់ណាស់ណាទេ។ អ្នកអាចស្វែងរកដំបូន្មានល្អៗពីអ្នកជំនាញវេជ្ជសាស្ដ្រ ដើម្បីឱ្យប្រាកដថា អ្នកគួរធ្វើអ្វី តែនៅមានផលិតផលជាច្រើន ដែលអាចជួយកែកុនបញ្ហានេះ រួមទាំងលិង្គជំនួយសម្រាប់ពាក់ធ្វើប្រតិបត្ដិការ និងការបូមពង្រីកជាដើម»។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតប៉ុនថ្នាំងដៃនេះ?
ខុសពីខ្នាតមួយថ្នាំងដៃ ខ្នាតពីរថ្នាំងដៃជាប្រវែងវែងល្មមដែលអាចរុលទៅដល់ចំណុច G-spot នៃប្រដាប់ភេទស្ដ្រី។ នោះមានន័យថា បុរសមានលិង្គខ្នាតនេះអាចបង្កើតបរិយាកាសសិចប្រកបដោយភាពត្រេកត្រអា ជាពិសេសជាមួយដៃគូមានទ្វាមាសតូច ឬបើលិង្គមានក្បាលធំ។
ក្បាច់ដែលជួយអ្នកមានលិង្គតូច ដូចជា ក្បាច់ទ្រោប ក្បាច់សុខន និងនារីខោប៊យ អាចមានប្រយោជន៍សម្រាប់អ្នក តែការអភិវឌ្ឍជំនាញដោយការប្រើមាត់ និងដៃ រឹតតែវិសេស៕ HR
