
១. លិង្គខ្នាតប្រវែង ៥ អ៊ីង ឬ ១២,៧ សង់ទីម៉ែត្រ
លិង្គប្រវែង ៥ អ៊ិង ឬ ១២,៧ សង់ទីម៉ែត្រគឺជាខ្នាតស្ទើរតែមធ្យមទូទៅ។ វេជ្ជបណ្ឌិត Rowe បាននិយាយថា៖ «បុរសប្រមាណ ១៥ ភាគរយមានលិង្គប្រវែង ៥ អ៊ិង ឬម្នាក់ក្នុងចំណោម ៧ នាក់ ហើយបុរសប្រមាណ ៣០ភាគរយមានខ្នាតប្រវែងចន្លោះពី ៥ ទៅ ៦ អ៊ីង ឬ ១២,៧ ទៅ ១៥,២៤ សង់ទីម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាខ្នាតស្ដង់ដារទៅហើយ»។
បើធៀបនឹងប្រវែងលិង្គមធ្យមតើវាយ៉ាងមេច?
Garrett បាននិយាយថា៖ «នៅទូទាំងពិភពលោក ប្រវែង ៥,២ អ៊ិង (១៣,២ សង់ទីម៉ែត្រ) ត្រូវបានចាត់ទុកជាខ្នាតមធ្យម។ ដូច្នេះខ្នាតនេះក៏ស្ថិតក្នុងចំណោមកម្រិតប្រវែងមធ្យមផងដែរ។ បើអ្នកស្ថិតក្នុងខ្នាតប្រវែងអ៊ីចឹង មានតែពាក្យអបអរចំពោះប្រក្រតីភាពនេះ»។
ចុះដៃគូរួមមេត្រីយល់យ៉ាងដូចម្ដេចចំពោះបញ្ហានេះ?
ខ្នាត ១២,៧សង់ទីម៉ែត្រនេះវាគ្មានខុសប្លែកអីពីខ្នាតស្ដង់ដារនោះទេ តែវាអាស្រ័យលើទីតាំងដែលអ្នករស់នៅដោយសារតាមតំបន់នីមួយៗ ខ្នាតនេះត្រូវបានចាត់ទុកថាល្មម ឬក្រោមល្មមបន្ដិច។
ទោះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលដល់ដៃគូយ៉ាងណាក៏ដោយ ក៏អ្នកខ្លះយល់ថាវាគ្រាន់បើជាងខ្នាតធំៗ ដែលធ្វើឱ្យមានការឈឺចាប់ពេលរួមភេទ។ លើសពីនេះពេលទាក់ទងនឹងការរួមភេទតាមប្រដាប់ភេទអ្នកនៅតែមានប្រវែងវែងល្មមក្នុងការរុលទៅដល់ចំណុច G-Spot ដោយមិនពិបាកប្រឹង។

តើគួរដឹងពីអ្វីចំពោះទំហំលិង្គនេះ?
បុរសមិនតិចទេដែលមានខ្នាតប្រវែងនេះហើយនៅតែអស់សង្ឃឹមនិងស្រងាកចិត្ដ ឬមិនជឿទុកចិត្ដចំពោះទំហំលិង្គរបស់ខ្លួន។
ជាអ្នកអប់រំផ្លូវភេទវេជ្ជបណ្ឌិត Kenneth Play បាននិយាយថា៖ «មានសំណេរអត្ថបទជាច្រើនដែលបង្ហាញគន្លឹះសម្រាប់កេងប្រយោជន៍ពីខ្នាតទំហំមធ្យមនេះ។ ប៉ុន្ដែមិនចាំបាច់ទិកនិកអ្វីច្រើនទេខ្នាតប៉ុណ្ណឹងសមល្មមហើយ។ ចូលពេញចិត្ដនូវអ្វីដែលអ្នកមាន»។
Play បានបន្ដថា អារម្មណ៍ដែលគិតថា ខ្នាត ៥ អ៊ិងនៅតែតូចទៀត ពិតជាខ្ជះខ្ជាយថាមពលមែន។ អ្នកមិនត្រឹមតែនៅកៀកកិតនឹងប្រវែងមធ្យមប៉ុណ្ណោះទេ ប៉ុន្ដែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេចក្ដីសុខឱ្យដៃគូដោយគ្រាន់តែការរួមភេទ ដែលមិនទាន់គិតដល់ការប្រើដៃ និងមាត់ផង។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតនេះ?
ពិតជាគួរឱ្យអបអរណាស់។ ក្នុងនាមជាមនុស្សប្រុសម្នាក់ដែលមានខ្នាតប្រវែងក្បែរៗមធ្យមនេះ អ្នកមិនចាំបាច់ប្រើក្បាច់កែកុនស្ថានការអាក្រក់អីឡើយ។
២. លិង្គខ្នាតប្រវែង ៦អ៊ីង ឬ ១៥,២៤សង់ទីម៉ែត្រ ឬសន្លឹកលុយដុល្លារ
លិង្គប្រវែង ៦ ទៅ ៧អ៊ិង ឬ ១៥,២៤ ទៅ ១៧,៧៨សង់ទីម៉ែត្រមិនសូវសម្បូរ ដោយមានអត្រាម្នាក់ក្នុងចំណោមបុរស ៥នាក់ប៉ុណ្ណោះ។

បើធៀបនឹងប្រវែងលិង្គមធ្យមតើវាយ៉ាងមេច?
អាស្រ័យលើការសិក្សាអ្នកស្ថិតក្នុងចន្លោះលើសខ្នាតមធ្យមបន្ដិច។ វេជ្ជបណ្ឌិតDanny Garrett មកពីវេបសាយ TheEnhancedMale.comបានឱ្យដឹងថា៖ «លិង្គមានខ្នាតមធ្យមចន្លោះត្រឹមតែ ៥,៨ ទៅ ៥,៩អ៊ីង ១៤,៧ ទៅ ១៥សង់ទីម៉ែត្រ។ ប៉ុន្ដែនោះមិនមែនមានន័យថាលិង្គភាគច្រើនមានខ្នាតប៉ុណ្ណឹងឡើយ ពីព្រោះលិង្គធំៗមានតួលេខច្រើនជាងខ្នាតមធ្យម។ ខ្នាតកណ្ដាលត្រឹម ៥,៦ ទៅ ៥,៧អ៊ីង ឬ ១៤,២០ ទៅ ១៤,៥០សង់ទីម៉ែត្រ»។
ប៉ុន្ដែច្បាស់ណាស់ អ្នកមានខ្នាតលើមធ្យមហើយថ្វីដ្បិតតែបន្ដិចបន្ដួចយ៉ាងណាក៏ដោយ។
ចុះដៃគូរួមមេត្រីយល់យ៉ាងដូចម្ដេចចំពោះបញ្ហានេះ?
វាប្រហាក់ប្រហែលនឹងខ្នាតមធ្យមទូទៅដែលអ្នកមិនចាំបាច់ខ្វល់ចំពោះប្រតិកម្មពីសំណាក់ដៃគូឡើយ។
Garrett និយាយថា៖ «នារីភាគច្រើន (រួមទាំងបុរស) យល់ឃើញថា ប្រវែងសន្លឹកលុយដុល្លារនេះជាខ្នាតល្អបំផុត ដោយសារជម្រៅនៃទ្វារជាមធ្យមចន្លោះពី ៣ ទៅ ៧អ៊ិង ឬ ៧,៦ ទៅ ១៧,៧០សង់ទីម៉ែត្រ។ នារីភាគច្រើនត្អូញត្អែរពីការឈឺចាប់ ពេលលិង្គមានទំហំធំ ហើយវារុលចូលយ៉ាងជ្រៅ»។

តើគួរដឹងពីអ្វីចំពោះទំហំលិង្គនេះ?
Garrett បានបន្ដថា៖ «ស្វាគមន៍អ្នកមានខ្នាតមធ្យម។ តាមពិត បុរសទាំងអស់មានខ្នាតលិង្គមិនដូចគ្នាទេដោយខ្លះធំជាងនិងខ្លះទៀតក៏តូចជាងដែរ។ តែអ្នកគួរសប្បាយចិត្ដ និងមានទំនុកចិត្ដចំពោះខ្នាតស្ដង់ដារនេះ»។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតនេះ?
ពិតជាគួរឱ្យអបអរណាស់។ ក្នុងនាមជាមនុស្សប្រុសម្នាក់ដែលមានខ្នាតប្រវែងក្បែរៗមធ្យមនេះ អ្នកមិនចាំបាច់ប្រើក្បាច់កែកុនស្ថានការអាក្រក់អីឡើយ។ ចូរធ្វើទៅតាមចិត្ដចង់ចុះ។ លើកលែងតែការខិតខំប្រឹងប្រែងរបស់ខ្ញុំទុកអាសាបង់ តែបុរសភាគច្រើនដែលមានខ្នាតលិង្គស្ដង់ដារនេះនៅតែត្អូញត្អែរឥតឈប់ឈរ»។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតនេះ?
មានខ្នាតប៉ុណ្ណឹង អ្នកចូលក្នុងស្ដង់សាររបស់នារីភាគច្រើនរួចស្រេចទៅហើយ ពេលនិយាយពីក្បាច់រួមភេទ។ អ្នកមិនចាំបាច់ផ្ដោតលើក្បាច់ណាមួយដែលជួយប៉ះប៉ូវ និងក៏មិនចាំបាច់ក្បាច់ទប់ស្កាត់ការឈឺអ្វីដែរ។
មិនថាក្បាច់ប្រពៃណី ក្បាច់សុខន ក្បាច់ឈរ អង្គុយ ចំណិតត្រសក់ ឬប្លែកៗនោះទេ អ្នកនៅតែមានឱកាសប្រើគ្រប់ទម្រង់។ អ្នកអាចមានអារម្មណ៍ធុញទ្រាន់ តែចំពោះហ្គេមសិច គ្មានអ្វីដែលធ្វើមិនបាននោះទេ៕ HR