បទពិសោធ​ជុំវិញ​បុរស​មាន​អាវុធ​វែង​ហួស​ខ្នាត​ស្ដង់ដារ​រហូត​ដល់​ប្រវែង​ ២ តឹកឡើង​

Content image - Phnom Penh Post

១. លិង្គ​ខ្នាត​ប្រវែង​ ៧អ៊ីង​ ឬ ១៧,៧៨​សង់ទីម៉ែត្រ​ ឬ​ប្រវែង​ខ្មៅ​ដៃ​​

Howardនិយាយថា៖ «​វិទ្យាស្ថាន​ Kinseyបាន​ធ្វើ​ការ​សិក្សា​មួយ​ ដែល​រក​ឃើញ​ថា លិង្គ​តែមួយ​ភាគ​រយ​ប៉ុណ្ណោះ​មាន​ប្រវែង​ចន្លោះ​ពី ៧ ទៅ ៨​អ៊ីង ឬ ១៧,៧៨ ទៅ ២០,៣០​សង់ទីម៉ែត្រ ហើយ​ខ្នាត​ធំ​លើស​នេះ ត្រូវបាន​ចាត់​ទុក​ជា​អភូតហេតុ​ដ៏​កម្រ​»។

បើ​ធៀប​នឹង​ប្រវែង​លិង្គ​មធ្យមតើវា​យ៉ាង​មេច?

Howardបាន​បន្ដថា៖ «​ប្រាកដ​ណាស់ អ្នក​មាន​ខ្នាត​លើស​កម្រិត​ស្ដង់ដារ​ហើយ​។ អ្នក​អាច​អួត​ប្រាប់​មិត្ដភក្ដិនិង​ដៃគូ​ថាអ្នក​ពិត​ជា​អស្ចារ្យ​លើស​គូ​សត្រូវ​»។

ចុះ​ដៃគូ​រួម​មេត្រី​យល់​យ៉ាង​ដូច​ម្ដេច​ចំពោះ​បញ្ហា​នេះ?

Garrettនិយាយថា​៖ «​ប្រវែង​នេះលិង្គ​របស់អ្នក​វែង​ជាង​ខ្នាត​មធ្យម​ច្រើន​គួរ​សម​ ដែល​អាច​ជា​ការ​ល្អនិង​មិន​ល្អ​អាស្រ័យ​លើ​ដៃគូ​ និង​ការ​ចូល​ចិត្ដ​របស់​នាង​»។

សម្រាប់​ដៃគូ​រួម​គ្រែ​ខ្លះអ្នក​អាច​ជា​បុរស​ក្នុង​ក្ដី​សុបិន​របស់​ពួកគេដែល​ប៉ង​ប្រាថ្នា​ខ្នាត​លើស​មធ្យម​ តែ​វែង​ពេក​នោះទេ​។ ចំណែក​ឯ​នារី​ខ្លះទៀតអ្នក​អាច​ស្ថិត​នៅ​ក្រៅ​បញ្ជី​របស់​ពួកគេដោយ​ពួកគេ​មិន​ចូល​ចិត្ដ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​។

Content image - Phnom Penh Post

តើ​គួរ​ដឹង​ពីអ្វី​ចំពោះ​ទំហំលិង្គ​នេះ?

Garrett បាន​បន្ដថា​៖ «​​ច្បាស់​ជា​ត្រូវ​អបអរ​ចំពោះ​អ្នក​ហើយ​ អ្នក​មាន​អាវុធ​ធំ​ជាង​បុរស​ទូទៅ ៩១​ភាគរយ​ឯនោះ​។ អាស្រ័យ​លើ​ជាតិសាសន៍​ និង​ទី​តាំង​ដែល​អ្នក​រស់នៅ ខ្នាត​នេះអាច​ជា​ប្រវែង​ធំ​ជ្រុល​ដោយសារ​តំបន់​ខ្លះ​នៃពិភពលោក​មាន​ខ្នាត​មធ្យម​ច្រលៀស​គ្នា​ឆ្ងាយ​»។

យ៉ាង​ណាមិញបើ​វា​វែង​ពី​ធម្មជាតិអ្នក​ពិត​ជា​អស្ចារ្យ​។ វា​ទំនង​ថាដៃគូ​ខ្លះ​មិន​ធ្លាប់​បាន​ឃើញ​លិង្គ​ធំនិង​វែង​បែប​នេះ​ឡើយ​។ អ៊ីចឹងកុំ​បន្លាច​គាត់​អី។

ចុះ​គួរ​ប្រើ​ក្បាច់​រួមភេទ​ដូច​ម្ដេច​ចំពោះ​លិង្គខ្នាត​​នេះ​?

ពេលខ្លះ អ្នក​គួរ​ប្រយ័ត្ន​ ពេល​ធ្វើ​ចលនា​រួម​ភេទ​ជាមួយ​ដៃគូ​ ដើម្បី​ធានា​ថា អ្នក​មិន​បង្ក​ហានិភ័យ​ដល់​ដៃគូ​។ នោះ​មាន​ន័យ​ថា ខ្នាត​ប្រវែង​ខ្មៅ​ដៃ មិន​ទាន់​ដល់​ថ្នាក់​ក្លាយ​ជា​អាវុធ​ព្រៃ​ផ្សៃអី​ទេ។ អ៊ីចឹង ចូរ​ប្រើប្រាស់​វា​ដោយ​យកចិត្ដទុក​ដាក់​ ជាពិសេស ជាមួយ​ទ្វារ​មាស​តូច​ៗ តែអាច​ប្រើ​​ក្បាច់ទូទៅ​បាន​ដោយ​គ្មាន​បញ្ហា​ឡើយ​។

ប៉ុន្ដែ​ចូល​ឆ្លៀត​កេង​ប្រយោជន៍​ពី​ក្បាច់​រួមភេទ​នានា​សម្រាប់​ប្រភេទ​លិង្គ​ធំ ដោយ​សាកល្បង​ប្រើ​ក្បាច់​ចំណីត​ត្រសក់ ឱ្យ​ដៃគូ​នៅ​ខាងលើ ឬ​ជម្រើស​ផ្សេង​ៗ​ទៀត ដែល​ដៃគូ​អាច​មាន​លទ្ធភាព​គ្រប់​គ្រង​ស្ថានការណ៍​បាន​ច្រើន​។ ​

Content image - Phnom Penh Post

២. លិង្គ​ខ្នាត​ប្រវែង​ ៨អ៊ីង​ ឬ​​ពីរតឹក​​​​ ឬ​ប្រវែង​ដប​ស្រាបៀរ​​​

ក្នុង​ភាពយន្ដ​សិចនិងជាក្ដី​សុបិន​​របស់​មនុស្ស​ជាច្រើនលិង្គ​ខ្នាត ៨អ៊ីង ឬ​លើស​ពី​នេះតែ​ក្នុង​ជីវិត​ពិតវា​មិនសូវ​សម្បូរ​នោះទេដោយមាន​​ប្រមាណ ៣ភាគរយ​នៃ​បុរស​ទាំង​អស់​ប៉ុណ្ណោះ​។ ​

បើ​ធៀប​នឹង​ប្រវែង​លិង្គ​មធ្យមតើវា​យ៉ាង​មេច?

​​ខ្នាតប្រវែង​ដប​ស្រាបៀរ​ ឬ​ ២​តឹក​​នេះ ​មាន​ប្រវែង​វែង​ជាង​ខ្នាត​មធ្យម​ប្រមាណ ៦០​ភាគរយ​ ខណៈ​លិង្គ​ដ៏​កម្រ​បំផុត​ប្រវែង ១០​អ៊ីង ២តឹក​កន្លះស្ទើរ​តែ​ស្មើ​នឹង​លិង្គ​ស្ដង់ដារ​ពីរ​ត​ទៅហើយ​។

ចុះ​ដៃគូ​រួម​មេត្រី​យល់​យ៉ាង​ដូច​ម្ដេច​ចំពោះ​បញ្ហា​នេះ?

​​​​​វា​ស្រ័យ​លើតើ​ពួកគេ​ដោះ​ស្រាយ​ជាមួយ​គ្នា​ដោយ​ស្មោះ​ត្រង់​នោះទេ​។ អ្នក​ដែល​ប្រាថ្នា​អ្វី​ធំ​វែង​ច្បាស់​ជា​ពេញ​ចិត្ដ​ តែ​វា​អាច​និយាយ​បាន​ថាអ្នក​ពិបាក​ស្វែង​រក​មនុស្ស​ប្រភេទ​នោះ​។ ជាក់ស្ដែងទ្វារ​មាស​ក៏​មិនសូវ​សម្បូរ​អ្នក​មាន​ជម្រៅ​ជ្រៅ​នោះទេ​។ ដូច្នេះខ្នាត​របស់​អ្នក​ច្បាស់​ជា​ប្រើ​មិន​អស់​សក្ដានុពល​នោះទេ​។

Play បាន​ឱ្យ​ដឹង​ថា​៖ «​ស្ដ្រី​ខ្លះ​អាច​ជួប​បទពិសោធ​នៃការ​ឈឺចាប់​ពី​ការ​រុល​កប់​ពេក​។ ប៉ុន្ដែ​នៅ​តែ​អះអាង​ថា វា​អាស្រ័យ​លើ​ភាព​ស័ក្ដិសម​នៃ​ប្រដាប់​ភេទ​របស់​អ្នក​ទាំងពីរ។ ចូរ​ស្វែង​រក​ដៃគូ ដែល​ដេក​ដើរ​ស្រមៃ​រក​តែ​ខ្នាត​ធំវែង ឬ​ព្យាយាម​សម្រប​តាម​ដៃគូ​ដែល​មិន​ប្រាថ្នា​ខ្នាត​យក្ស​នេះ​»។ ​

Content image - Phnom Penh Post

តើ​គួរ​ដឹង​ពីអ្វី​ចំពោះ​ទំហំលិង្គ​នេះ?

គួរ​តែ​កត់​សម្គាល់​ថា មាន​ប្រដាប់​ភេទ​វែង​មិន​សុទ្ធតែ​ដូចជា​មាន​អ្វីៗ​គ្រប់​យ៉ាង​នោះទេ​។

Garrett បាន​បន្ដថា​៖ «​​បើ​អ្នក​មាន​លិង្គ​ចាប់​ពី ២​តឹកឡើង អ៊ីវឹង​យើង​សុំ​ណែនាំ​ឱ្យ​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​មែន​ទែន​អំឡុង​ពេល​រួម​ភេទ​ ដោយសារ​អាវុធ​ដ៏​វែង​របស់​អ្នក​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដៃគូ​។ នោះមាន​ន័យថាចូរ​ធ្វើ​ចលនា​យឺតៗ និង​តែងតែ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជាមួយ​ដៃគូ​ដើម្បី​ធានា​ថាអ្នក​មិន​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់​»។

ចុះ​គួរ​ប្រើ​ក្បាច់​រួមភេទ​ដូច​ម្ដេច​ចំពោះ​លិង្គខ្នាត​​នេះ​?

ក្បាច់​រួម​ភេទ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​គឺ​ក្បាច់​ណា​ដែល​បង្រួម​ហានិភ័យ​នៃការ​ធ្វើ​ឱ្យ​របួស​ដល់​ដៃគូ​ និង​រួម​ទាំង គួរ​តែ​បន្ថែម​សារធាតុ​រំអិល​ផង​ដែរ​។

ក្បាច់​រួមភេទ​សម្រាប់​អនក​មាន​លិង្គ​ធំ ដូចជា ឱ្យដៃគូ​នៅ​លើ​ខាង ដែល​ពួកគេ​អាច​គ្រប់​គ្រង​ស្ថានការណ៍​ខ្លួន​ឯង ក៏​ដូចជា ក្បាច់​ឈរ​ ក្បាច់​ឆ្អឹងអក្សរ «T» និង​ក្បាច់​ចំណិត​ត្រសក់​ ដែល​ជួយ​កំហិត​ការ​ឈឺ​ចាប់​បាន​យ៉ាង​ល្អ៕ HR

Content image - Phnom Penh Post

ព័ត៌មានថ្មីៗ