ចូរ​នឹក​ស្រមៃ​ថា អ្នក​ត្រៀម​ខ្លួន​ឡើង​គ្រែ​ជាមួយដៃ។ សម្លៀកបំពាក់​ចាប់ផ្ដើម​រសាត់​បាត់​បន្ដិច​ម្ដងៗ ហើយ​វគ្គ​កម្ដៅ​សាច់​ដុំ​ក៏​ចូល​មកដល់។ ដល់​ពេល​ ប្រតិបត្ដិការ​មែន​ទែន ស្រាប់​តែ​អាវុធ​ដ៏​រឹង​មាំ​ប្រែ​ជា​ទន់​ជ្រាយ​ភ្លាមៗ។

ពេល​អ្វីមួយ​ដំណើរ​ការ​ខុស​ប្រក្រតី​ ចូរ​គិត​​ដល់​កត្ដា​វិទ្យាសាស្ដ្រ​ជា​គន្លឹះ​ចម្បង​មុន​សិន។ វេជ្ជបណ្ឌិត Josh Axe ស្ថាបនិក​ DrAXe.com បាន​ពន្យល់​ថា​ ការ​ងើប​​រឹងនៃ​លិង្គ​កើត​ឡើង​ពី​សកម្មភាព​រាង​កាយ និង​ផ្លូវ​ចិត្ដ។


លោក​និយាយថា​៖ «​ការ​ងើប​រឹង​តាម​ពិត​កើត​​ឡើង​ពី​កត្ដា​ខួរ​ក្បាល និង​ជំរុញ​ដោយ​ការ​គិត​ ដែល​ទាក់ទង​នឹង​សិច និង​ចំណង់​ផ្លូវ​ភេទ។ វា​បាន​បញ្ចេញ​អ័រម៉ូន ដូផាមីន ហើយវា​បញ្ជូន​តាម​ប្រព័ន្ធ​ប្រសាទ​ពី​ខួរក្បាល​ទៅកាន់​លិង្គ ដែល​បង្កើន​លម្ហូរ​ឈាម​ទៅកាន់​លិង្គ។ សរសៃ​ឈាម​ភ្ជាប់​ទៅ​ទៅ​ប្រព័ន្ធ​បន្ដ​ពូជ​ រួច​សម្រាក​ ហើយ​ចរន្ដ​នេះ​ជំរុញ​កំណើន​ចលនា​ក្នុង​បរិវេណ​ប្រដាប់​ភេទ​»។


លោក​បន្ដថា ពេល​អត់មាន​អារម្មណ៍​ផ្លូវភេទ សរសៃ​ឈាម​ក្នុង​លិង្គ​បើកផ្នែក​ខ្លះ។ ប៉ុន្ដែ​ពេល​ខួរ​ក្បាល​បញ្ជូន​សញ្ញា​ទៅ​កាន់​លិង្គ​ដែល​អ្នក​ត្រៀម​ខ្លួន​សម្រាប់​សិច​ សរសៃ​ឈាម​ចាប់​ផ្ដើម​បើក​ និង​អនុញ្ញាត​ឱ្យ​ឈាម​បន្ថែម​ទៀត​ហូរ​ចូល​បរិវេណ​នោះ។ ដោយសារ​តែ​ការ​បង្កើន​លម្ហូរ​ឈាម ឈាម​នៅ​ផ្ដុំ​គ្នា​ច្រើន​ក្នុង​បរិវេណ​លិង្គ ដែល​ធ្វើ​ឱ្យ​លិង្គ​រីក​ធំ​ និង​ឡើង​រឹង។



ដំណើរ​ស្រក​ជ្រាយ​នៃ​លិង្គ​មាន​លក្ខណៈ​ស្រដៀង​គ្នា។


លោក Axe បាន​បន្ថែម​ថា៖ «​ភាព​រឹង​មាំ​បាន​ស្រក​ចុះ​ នៅពេល​សាច់​ដុំ​ក្នុង​តួ​លិង្គ​ចាប់​ផ្ដើម​កន្ដ្រាក់ ដែល​បញ្ឈប់​លម្ហូរ​ឈាម។ វា​បាន​កើត​ឡើង​ពេល​ខួរ​ក្បាល​ឈប់​បញ្ជូន​សញ្ញា​ទៅកាន់​លិង្គ និង​អ័រម៉ូន​លែង​មាន​ប្រតិកម្ម។ សរសៃ​ឈាម​ចាប់​ផ្ដើម​បិទ​ ហើយ​លម្ហូរ​ឈាម​ក្នុង​លិង្គ​ថយ​ចុះ។

ការ​ប្រតិកម្ម​បញ្ច្រាស​នៃ​ការ​ងើប​រឹងរបស់​លិង្គ​ពិត​ជា​មាន​ភាព​ចាំ​បាច់​ តែ​ចំពោះ​វេជ្ជបណ្ឌិត មីឆែល រ៉ៃតាណូ បាន​ពន្យល់​ថា កត្ដា​នេះអាចជា​ដើម​ចម​នាំ​ឱ្យ​លិង្គ​ចុះ​ខ្សោយ​អានុភាព។

លោក​បាន​និយាយថា​៖ «​ជា​ទូទៅ តែងតែ​មាន​តុល្យភាព​រវាង​សារធាតុ​គីមី​ដែល​នាំ​ឱ្យ​មាន​លម្ហូរ​ឈាម​កើន​ឡើង​ដើម្បី​ជំរុញ​ភាព​រឹង​មាំ​នៃ​តួ​លិង្គ​ ហើយ​សារធាតុ​គីមីទាំង​នោះ​ក៏​ជួយ​ឱ្យ​ឈាម​ទាំង​ហូរ​ចេញ​ពី​លិង្គ​វិញ​ ដែល​នាំ​ឱ្យ​លិង្គ​ទន់​ដូច​ប្រក្រតី​វិញ។

តុល្យភាព​នេះ​ពិត​ជា​ភាព​ចាំ​បាច់​ប្រាកដ​មែន​ ដែល​ជួយ​ឱ្យ​លិង្គ​ឡើង​រឹង​ត្រឹម​ពេលវេលា​សម​ស្រប​មួយ។ ប៉ុន្ដែ​ចំពោះ​អ្នក​ខ្លះ​ដែល​មាន​បទពិសោធ​ខ្សោយ​លិង្គ តុល្យភាព​នៃ​សារធាតុ​គីមី​ដែល​ធ្វើ​ឱ្យ​លិង្គ​រឹង​ និង​សារធាតុ​គីមី​ដែល​ធ្វើឱ្យ​លិង្គ​ស្រក​វិញ ត្រូវបាន​បិទ។ នោះ​ហើយ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​លិង្គ​មិន​ងើប​រឹង​»។

សរីរសាស្ដ្រ​ដែល​បង្កើត​បាតុភូត​នេះ​ត្រូវ​ធ្វើ​ការ​ជាមួយ​កាយវិភាគ​សាស្ដ្រ​នៃ​លិង្គ​ខ្លួន​ឯង។ Backe បាន​និយាយថា​៖ «​លិង្គ​មាន​ពីរ​ថត ដែល​ហៅថា ខូរ​ផូរ៉ា ខាវើរណូសា។ វា​បាន​តភ្ជាប់​ពី​ក្បាល​លិង្គ​ទៅ​ឆ្អឹង​ត្រកៀក។ ក្នុង​ថតទាំងនោះ មាន​បន្ទុក​កោសិការ​ និង​មាន​សមត្ថភាព​ទទួល​យក​ឈាម​ឱ្យ​មាន​ចរន្ដ​លម្ហូរ និង​ពង្រីក​ទំហំ​សរសៃ​ឈាម​»។

ខណៈ​កាយវិភាគសាស្ដ្រ​​ និង​ប្រតិកម្ម​គីមី​ពិតជា​មាន​សារសំខាន់​ក្នុង​ការ​ពង្រីក និង​រក្សា​លំនឹង​នៃ​ភាព​រឹង​មាំ ខួរ​ក្បាល​គឺជា​ផ្នែក​សំខាន់​មួយ។

លោក Axe បាន​និយាយថា​៖ «​ការ​ងើប​រឹង​ត្រូវបាន​គ្រប់​គ្រង​ដោយ​ខួរ​ក្បាល​ រួមទាំង អ៊ីប៉ូថាឡានូស ប្រព័ន្ធ​លីមប៊ិក និង​ស្រោម​ខួរ​ក្បាល។ សារ​រំញោច​អារម្មណ៍​ត្រូវបាន​បញ្ជូន​ស្នូល​សរសៃ​រឹង​នៃ​លិង្គ ហើយ​វា​មាន​សមត្ថភាព​រក្សា​​ភាព​រឹង​មាំ​នេះ​បាន​យូរ​​»៕ HR