
ច្បាស់ណាស់ថា វិធីសាស្ដ្រពន្យារកំណើតស្ទើរតែគ្រប់ប្រភេទអាចបង្កផលប៉ះពាល់ដូចគ្នា។ ប៉ុន្ដែចំពោះមនុស្សជាច្រើន ផលរំខានអាចមានតិចតួច ដោយមានគុណសម្បត្ដិច្រើនចំពោះការគ្រប់គ្រងសុខភាពបន្ដពូជ ជួយបំបាត់អាការកើតមុន និងបង្រួមដំណើរមករដូវខ្លី។
តើមានការស្រាវជ្រាវអំពីបញ្ហានេះដែរឬទេ?
ការសិក្សាឆ្នាំ ២០១៣ reviewTrusted Source បានស្រាវជ្រាវលើលទ្ធផលនៃការសិក្សា ៣៦ ខុសៗគ្នាស្ដីពីចំណង់ផ្លូវភេទចំពោះអ្នកប្រើថ្នាំគ្រាប់ពន្យារកំណើត ដែលផ្ទុកទាំងអ័រម៉ូនអេស្ដ្រូហ្សេន និងប្រូហ្គេស្ទីន។
ចំណោមអ្នកចូលរួម ៨ ៤២២ នាក់ ដែលទទួលទានថ្នាំគ្រាប់ មនុស្សសរុប ១៥ ភាគរយ ឬ ១ ២៣៨ នាក់ មានការធ្លាក់ចុះចំណង់ផ្លូវភេទ។ ប៉ុន្ដែ ១ ៨២៦ នាក់ទៀត (តែ ២១ ភាគរយ) បាននិយាយថា ពួកគេមានចំណង់ផ្លូវភេទខ្លាំងជាងមុន។ អ្នកចូលរួមភាគច្រើនរាយការណ៍ថា គ្មានអ្វីផ្លាស់ប្ដូរនោះទេ។

ក្រុមអ្នកនិពន្ធ reviewTrusted Source ឆ្នាំ ២០១៦ បានស្រាវជ្រាវពីការសិក្សា ១០៣ ដែលលាតត្រដាងពីប្រសិទ្ធភាពនៃថ្នាំពន្យារកំណើតលើបញ្ហាផ្លូវភេទ។ ពួកគេបានរកឃើញភ័ស្ដុតាងបង្ហាញពីលទ្ធផលវិជ្ជមានមួយចំនួន។
កងដាក់ក្នុងស្បូនបញ្ចេញអ័រម៉ូនអាចធ្វើឱ្យមិនសូវឈឺពេលរួមភេទ និងបង្កើនចំណង់ក្រោយប្រើបានមួយឆ្នាំ។ វិធីពន្យារកំណើតប្រើកងក្នុងដៃស្បូនទាំងមាន ឬមិនមានលោហៈស្ពាន់ អាចជួយបង្កើនចំណង់ស្រើបស្រាល ត្រេកត្រអានឹងសិច និងមានសកម្មភាពសិចញឹកញាប់។
កងដាក់ប្រដាប់ភេទក៏ទំនងជាជួយបង្កើនចំណង់ អារម្មណ៍ស្រើបស្រាល និងភាពស្រណុកស្រួល ជាមួយទឹករំអិលប្រដាប់ភេទ និងបង្កើនឱកាសសម្រេចកាមថែមទៀត។
កងដាក់ក្រោមស្បែកដៃ អាចបង្កើនភាពត្រេកត្រអា ភាពស្រណុកស្រួល និងសមត្ថភាពសម្រេចកាម ខណៈជួយកាត់បន្ថយការឈឺចាប់អំឡុងពេលរួមភេទ និងភាពរំខានផ្សេងៗ។

ស្រោមអនាម័យញាត់ក្នុងទ្វារមាស អាចស្ទួយបង្កើនភាពរំជើបរំជួលដោយសារវាផ្ដល់សំណើមទឹករំអិលបន្ថែម អាចដាក់មុនប្រតិបត្ដិការ មិនងាយដាច់រហែក និងអាចបង្កើនភាពកកិតអំឡុងពេលរួមភេទ។
តើវិធីពន្យារកំណើតពីការបញ្ចេញអ័រម៉ូនប៉ះពាល់ដល់ចំណង់ផ្លូវភេទតាមរបៀបណា?
វិធីពន្យារកំណើតនេះដំណើរការដោយការបញ្ចេញអ័រម៉ូនទប់ស្កាត់ការមានផ្ទៃពោះទៅក្នុងរាងកាយ។ ចំពោះអ្នកខ្លះ អ័រម៉ូនទាំងនេះអាចបង្កជាបញ្ហាប៉ះពាល់រាងកាយ និងផ្លូវភេទ រួមមាន អស់កម្លាំង វិលមុខ ចង់ក្អួត ហើមពោះ ឡើងទម្ងន់ ឈឺដើមទ្រូង ធ្លាក់ទឹកចិត្ដ មករដូវមិនទៀង ឆ្លងមេរោគផ្សិត អារម្មណ៍មួលហ្មង ស្ងួតទ្វារមាស បម្រែបម្រួលចំពោះបញ្ហាសម្រេចកាម។
ផលប៉ះពាល់ទាំងនោះអាចធ្វើឱ្យអ្នកមិនសូវចាប់អារម្មណ៍រឿងសិច។
សរុបមក ក្រុមអ្នកវិទ្យាសាស្ដ្រមិនបានសន្និដ្ឋានថា ថ្នាំពន្យារកំណើតប្រើអ័រម៉ូនអាចប៉ះពាល់ដោយផ្ទាល់ទៅលើចំណង់ផ្លូវភេទនោះទេ។ ប៉ុន្ដែវាច្បាស់ណាស់ថា មនុស្សជាច្រើនមានបទពិសោធនៃបម្រែបម្រួលទាំងនេះ៕ HR
