ស្វែង​យល់​ពី​ប្រពៃណីសិច​ដ៏​ចម្លែក​ហួសចិត្ដ​បំផុតក្នុង​លោក​ទាំង ៧ ប្រភេទ​

Content image - Phnom Penh Post

ការ​ធ្វើពិសោធ​ជាមួយ​ឧបករណ៍​ផ្សេង​ៗ​នៅ​លើ​គ្រែជា​រឿង​យ៉ាង​ធម្មតា​បំផុត ដែល​មនុស្ស​ត្រូវ​ធ្វើ។ ចូរ​សាក​ល្បង​ប្រើ​ក្បាច់​សិច​ប្លែកៗ​ ឬ​បន្ថែម​ឧបករណ៍​ជំនួយ ទាំង​ការ​ផ្ដល់​ភាព​រំជើប​រំជួល និង​ស្រើប​ស្រាល​ក្នុង​ពេល​តែមួយ។ បទពិសោធ​នាន ដូចជា អ្នក​បានជួយ​ដុះ​ភ្លើង​តណ្ហា និង​បង្កើន​ភាព​ស្និទ្ធិ​ស្នាល​ពី​សម្ព័ន្ធភាព​ស្នេហា។

យ៉ាងណាមិញ មាន​សកម្មភាព​សិច​ជា​ច្រើន​បែប​ច្រើន​យ៉ាង​ពី​ជុំវិញពិភពលោក ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​ផ្អើល​ និង​ស្រឡាំងកាំង​។ ខាង​ក្រោម​នេះ​ជា​ប្រពៃណី​ទាក់ទង​ផ្លូវភេទ​​ដ៏​ចម្លែក​បំផុត​ទាំង ៧។

១ នារី​ជនបទ​អូទ្រីស ប្រគល់​ចំណីត​ប៉ម​ពីក្លៀករបស់ខ្លួន​ដល់​បុរសជា​ទីស្រឡាញ់​

នៅ​ទី​ជនបទ​ប្រទេស​អូទ្រីស យុវតី​សម្ដែង​ក្បាច់​រាំ​ប្រពៃណី ដោយពួកគេ​កៀប​ផ្លែ​ប៉ម​មួយ​ចំណិត​ក្នុង​ក្លៀក។ ក្រោយ​រាំចប់ ពួកគេ​សំដៅ​ទៅ​រក​បុរស​ណា ដែល​ខ្លួន​ចូលចិត្ដ និង​ប្រគល់​ចំណិត​ផ្លែ​ប៉ម​នោះ ដែល​បុរស​រូប​នោះត្រូវ​ទទួល​ទាន​ឱ្យ​អស់​ផង​ដែរ។ ទម្លាប់​នេះ​ចង់​បង្ហាញ​ថា បុរស​តែងតែ​ត្រេក​ត្រអា​នឹង​សិច។

Content image - Phnom Penh Post

២ បេះ​ពីមាត់ពីក​ចែក​រំលែក​​ឱ្យ​បង​ប្អូន

បង​ប្អូន​ប្រុសៗ​មាន​ភរិយា​រួម​សម្រាប់​កុលសម្ព័ន្ធ​ រេមេនប៊័រ ម៉ាហាបហារ៉ាតា នេប៉ាល់ ដែល​ស្ដ្រី​អាច​មាន​ប្ដី​ ៥​នាក់។ ជួន​កាល ស្ថានភាព​ត្រូវបាន​មើល​ឃើញ​កើត​មាន​នៅ​ក្នុង​កុលសម្ព័ន្ធ​ខ្លះ​របស់​នេប៉ាល់ ដែល​បន្ដ​អនុវត្ដ​ប្រពៃណី​ស្ដ្រី​មាន​ប្ដី​ច្រើន។ បង​ប្អូន​ប្រុស​ៗ​ទាំង​អស់​យក​ប្រពន្ធរួមតែ​ម្នាក់។ ដូច្នេះ ពួកគេ​មិន​ចាំ​បាច់​មាន​កូន​ច្រើន​លើស​​ពី​បរិមាណ​ដីស្រែ និង​ទ្រព្យសម្បត្ដិ​របស់​ខ្លួន។

៣ ស្ដ្រី​ចំណាស់​គេង​ជាមួយ​ក្មេងប្រុស​នៅ​ Mangaia

Mangaia ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ផុត​នៃ​ប្រជុំកោះ​ Cook Islands ជា​រដ្ឋ​ឯករាជ្យ​ពី​ប្រទេស​នូរវែលសេឡង់ ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ កោះ​នេះ​មាន​ភាព​ល្បី​ល្បាញ​លើ​ប្រពៃណី​សិច​ដ៏​ចម្លែក​ ជាទី​ដែល​ក្មេង​ប្រុស​ត្រូវបាន​អនុញ្ញាត​ឱ្យ​រួម​ភេទជាមួយស្ដ្រីចំណាស់​ ដែល​បង្រៀន​ពួកគេ​ចេះ​ទិកនិក​ផ្ដល់​សេចក្ដី​សុខ​ឱ្យដៃគូ។

៤ បុរស​ពេញវ័យ​យក​ក្មេង​ប្រុស​ជា​គូស្នេហ៍​ក្នុង​ប្រវត្ដិ​បុរាណ​ក្រិក

ក្នុង​សម័យ​ក្រិក​បុរាណ បុរស​ពេញ​វ័យ ទាំង​រៀបការរួច និង​នៅ​លីវ តែងតែ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ក្មេង​ប្រុស​ជំទង់។ ទំនាក់ទំនង​នេះ​មិន​ទាក់ទង​ជាមួយ​កូនៗ​នោះទេ តែ​ក្មេងប្រុស​ជំទង់​ក្រោយ​ពេញ​វ័យ​កំលោះ តែងតែមានអាយុ​ចន្លោះពី ១៥ ទៅ ១៩ ​ឆ្នាំ។

Content image - Phnom Penh Post

៥ កុលសម្ព័ន្ធ​គ្រឹងសង់ខ្ទម​ស្នេហា​សម្រាប់​ក្មេង​ស្រី​ជំទង់​

កុលសម្ព័ន្ធ​គ្រឹង​នៅ​ប្រទេស​កម្ពុជា បាន​សាង​សង់​ខ្ទម​ស្នេហ៍ឱ្យ​កូន​ក្រមុំ​ក្នុង​សហគមន៍​របស់​ពួកគេ។ អ្វីគួរឱ្យចាប់អារម្មណ៍ យុវជន​ក៏​ឆ្លៀត​ចូលរួម​ដំណេក​ជាមួយ​ជាហូរហែ​ផង​ដែរ រហូត​ដល់​កូន​ក្រមុំ​ត្រូវ​ចិត្ដ​ត្រូវ​ថ្លើម​ រួច​ក៏​ប្រកាស​ជា​គូ​កន​ជីវិត។

៦ កុលសម្ព័ន្ធ​វូដាបេ រៀបចំ​ពិធី​លួច​ប្រពន្ធ​រៀង​រាល់​ឆ្នាំ​

ក្មេង​ៗ​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀប​ការ​តាំងពី​ក្មេង​ខ្ចី​ក្នុង​កុលសម្ព័ន្ធ​វូដាបេ នៃ​ប្រទេស​នីហ្គ័រ អាហ្វ្រិក​ខាង​លិច។ យ៉ាងណាមិញ ចំពោះ​ពិធី​បុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំ Gerewol បុរស​វូដាបេ លាប​មុខ​មាត់​យ៉ាង​សម្អិត​សម្អាង គ្រង​ឈុត​ប្រពៃណី និង​ព្យាយាម​លួច​ប្រពន្ធ​បុរស​ដទៃ។ បើ​ការ​លួច​នោះ​ប្រព្រឹត្ដិ​ទៅ​យ៉ាង​រលូន ពួកគេនឹងក្លាយ​ដៃគូ​ថ្មី។

៧ ក្មេង​ជំទង់​នៃ​កុលសម្ព័ន្ធ​មួយ​ក្នុង​រដ្ឋ Chhattisgarh បន្ដ​ប្រព្រឹត្ដិ​សិចដោយ​មិន​ចាំ​បាច់​មាន​សម្ព័ន្ធភាពស្នេហ៍​

យុវវ័យ​កុលសម្ព័ន្ធ​ មូរៀ ត្រូវបាន​បញ្ជូល​ចូលជំរំ​​សិច​ចម្រុះ​ហៅថា «​ghotul» ជាទីដែល​ពួកគេ​រស់នៅ​ប្រជ្រៀត​គ្នា និងត្រូវបាន​រំពឹងថា នឹង​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​គ្នា។ ក្រុម​យុវ័យ «ghotul» មួយចំនួន​ ពួកគេ​ត្រូវបាន​ដាក់​ឱ្យ​រស់​នៅ​ជា​សម្ព័ន្ធភាព​មួយ​ទល់​មួយ ខណៈ​អ្នក​ខ្លះ​ទៀត​មិនត្រូវបាន​លើក​ទឹកចិត្ដ​​ឱ្យមាន​សម្ព័ន្ធភាព​ស្នេហា​ក្រៅ​ពី​សិច​ជាមួយ​គ្នា​ឡើយ​៕ HR

Content image - Phnom Penh Post

ព័ត៌មានថ្មីៗ