ចាប់​ពីសមត្ថភាព​ជំរុញ​ដំណេក​លុង​លក់​រហូត​ដល់​ដោះស្រាយ​បញ្ហាអ័រម៉ូន​​ស្ដ្រេស​ ការ​ឆ្លៀត​ឱកាស​រួម​មេត្រា​មាន​ប្រសិទ្ធភាព​ជាង​ការ​ក្រេប​ភេសជ្ជៈ​សូកូឡា​មុន​ពេល​ចូល​គេង​ ជាពិសេស​អំឡុង​ពេល​អាកាស​ធាតុ​ក្ដៅ​ស្អុះ​ស្អាប់។

ពិបាក​ធ្មេញ​ភ្នែក​ក្នុង​បរិយាកាស​ក្ដៅ​ហៀរ​ទឹក​ក្លៀក​មែន​ទេ? ជម្រើស​ដ៏​ល្អ​ អ្នក​អាច​ធ្វើគឺ​បន្ថែម​ភាព​ស្អិត​រមួត។ ខណៈ​វា​ទំនង​ជា​បរិយាកាស​មិនសូវ​សម សិច​បែរ​ជា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ក្រាស​ក្រែល​លើស​ពី​សម្រួល​ដល់​ភាព​លុង​លក់។


យោងតាម​ ចេមស៍ វីលសុនបាន​ប្រាប់ថា «ការ​បញ្ចេញ​អ័រម៉ូន​នៃ​ស្រឡាញ់​» អាច​ជួយ​អ្នក​មាន​ការ​សម្រាក​ស្រួល​ខ្លួន​​ ជាពិសេស​ ចំពោះ​ស្ដ្រី​ កម្រិត​អ័រម៉ូន អេស្ដ្រូហ្គេន អាច​ជួយ​ឱ្យកាន់តែ​ឆាប់​លុងលក់ ខណៈ​សិច​ក៏​អាច​ប្រឆាំង​អារម្មណ៍​ស្ដ្រេស និង​ជួយ​សន្សំ​សំចៃ​អគ្គិសនី​ផងដែ​រ។



ផ្ទុយ​ទៅវិញ កង្វះ​ដំណេក​អាច​បង្កភាព​ស្មុគ​ស្មាញ​ដល់​ជីវិត បន្ទាប​ចំណង់​ផ្លូវភេទសម្រាប់​ទាំង​បុរស និង​ស្ដ្រី និង​នាំ​ឱ្យ​បុរស​ជួប​រឿង​អកុសល​ថែម​ទៀត។ ខាងក្រោម​នេះជា​គន្លឹះ​តិច​តួច​ជួយ​ពន្លឿន​ដំណេក និង​ភាព​ស្រស់​ស្រាយ។


អ័រម៉ូន​នៃក្ដី​ស្រឡាញ់​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់​សុខ​


ខណៈ​លោក វីលសុន និយាយថា សិច​អាច​ស្ទួយ​បញ្ហា​ដំណេក បង្កើន​អត្រា​ចង្វាក់​បេះដូង និង​បញ្ចេញ​អ័រម៉ូន​អានដ្រេ​ណាលីន វា​នៅ​មាន​ប្រយោជន៍​មួយ​ផ្សេង​ទៀត។

លោក​បាន​ពន្យល់​ថា​៖ «​វា​ក៏​ជួយ​យើង​ឱ្យ​មាន​អារម្មណ៍​កាន់តែ​ជិត​ស្និទ្ធិ​ ហើយ​​សម្រេច​កាម​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន​ជា​ច្រើន ដូចជា ប្រូឡាកទីន និង​អុកស៊ីតូស៊ីន​ ជាដើម។ វា​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រួល​ខ្លួន និង​ស្ងប់​សុខ​ ជា​ទី​ស្ថានភាព​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទទួល​ទាន​ដំណេក​ស្កប់​»។

ជាក់ស្ដែង អ័រម៉ូន អុកស៊ីតូស៊ីន មាន​ទំនាក់​ទំនង​ជាមួយ​អត្ថប្រយោជន៍​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើនចំពោះ​រាងកាយ​ រួមមាន ការ​ចង​ចាំ​ពី​កុមារភាព​កាន់តែ​ប្រសើរ សម្រួល​ដល់​ការ​សម្រាល​កូន និង​បំបៅដោះ ក៏ដូចជា​កាត់​បន្ថយ​ការ​ប្រើ​ឱសថ​ផង​ដែរ។

ស្ដ្រី​ទទួល​បាន​ដំណេក​ស្កប់​ពី​ការ​ជំរុញ​កំណើន​អ័រម៉ូន អេស្ដ្រូហ្គេន​ ហើយ​សម្រាប់​ស្ដ្រី​យ៉ាង​ពិសេស សិច​អាច​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​មាន​ដំណេក​យ៉ាង​ស្រណុក​ស្រួល។

យោងតាម​ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិបត្រ សុខភាព​ស្ដ្រី បាន​បង្ហាញ​ថា កម្រិត​អ័រម៉ូន អេស្ដ្រូហ្គេន កើន​ឡើង​ក្រោយ​បញ្ចប់​សមរភូមិ​លើ​គ្រែ។

វេជ្ជបណ្ឌិត​ផ្នែ​កដំណេក មីឆែល ជេ ប្រូស បាន​សរសេរ​នៅ​លើ​វេបសាយ​របស់​លោកថា​៖ «​អ័រម៉ូន​ អេស្ដ្រូហ្គេន ជួយ​រាងកាយ​ប្រើ​ប្រាស់​អ័រម៉ូន​ សេរ៉ូតូនីន ដែល​ផ្ដោត​លើ​អារម្មណ៍​ស្រស់​ស្រាយ និង​សុខុមាលភាព​រឹង​មាំ​ ជាពិសេស ជួយ​ដល់​បញ្ហា​ដំណេក។ វា​ចូលរួម​យ៉ាង​សំខាន់​ចំពោះ​ដំណេក និង​ឆាប់​លុងលក់។ ពេល​ខ្ញុំ​ជជែក​ជាមួយ​អ្នក​ជំងឺ​អំពី​អ័រម៉ូន​នេះ ខ្ញុំ​ចាត់​ទុក​វាជា​ឱសថទេព​ជួយ​ដំណេក​​ស្ដ្រី​ និង​សុខុមាលភាព​ទូទៅ​»៕ HR