ចំនួន​ប្រជាជនអាមេរិក​ ដែល​ទ​ទួ​ល​រ​ងផ​ល​​ប៉ះពាល់​សុ​ខ​​ភាព​ធ្ងន់ធ្ងរ បន្ទាប់​ពីទ​ទួលទាន​ថ្នាំអ៊ីវេចេតេ​ទី​ន​ (ivermectin​) ដើម្បី​ព្យាបាលជំងឺកូវីដ​១៩ កើន​ឡើងទ្វេរ​ដង​ ក្រោយ​មាន​ការជឿជាក់​ថា​ ថ្នាំ​ប្រឆាំង​នឹង​ប៉ារ៉ាស៊ីត​អាច​ព្យា​បាល​មេរោគ​នេះ​បាន​។ នេះ​បើតាម​កា​រឱ្យដឹងពីសារព៏ត៌មាន​ The Financial Times។​


រដ្ឋ​បាលចំ​ណី​អាហារ និង​ឱ​ស​ថ​អាមេ​រិ​ក (FDA) ទ​ទួ​ល​រ​បាយ​កា​រណ៍​ចំនួន​ ៤៩ អំពីការពុ​ល​ និង​ប្រតិកម្ម​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត ដែល​ទា​ក់​ទ​ង​នឹ​ង​កា​រ​ប្រើ​ប្រាស់​ថ្នាំ​អ៊ី​វេចេទីន​ ដើម្បីព្យាបាលជំងឺកូ​វី​ដ​រ​ហូត​ម​ក​ដ​ល់​ឆ្នាំ​នេះ​។ តួលេខនេះ ប្រ​ហា​ក់ប្រ​​ហែល​ស​ម្រា​ប់​ឆ្នាំ​ ២០២០ ដែល​មាន​ករណី​ពុល​ត្រឹម​តែ​ ២៣ករណី​។ ក្នុង​ចំណោមក​រណីទាំ​ង​ ៤៩ នោះ​ ករណីស្លាប់​ដោយសារ​ការ​ពុល​នេះ​ មា​ន ១៤ ករណី។

ទោះយ៉ាងណា FDA បាននិយាយថា ដោយ​សា​រ​តែ​ទិ​ន្ន​​​ន័​យ​មា​ន​កំណត់ យើង​មិន​អាច​កំណត់​ថា​ តើ​មូល​ហេតុ​​នៃ​កា​រ​ស្លា​ប់​ ជាការ​ទាក់​ទង​ដោ​យ​ផ្ទា​ល់​ទៅ​នឹ​ង​កា​​រ​ប្រើប្រាស់ថ្នាំនេះ​ ឬ​ ​មូ​​ល​ហេតុ​ផ្សេ​ង​ទៀត​នោះ​ទេ​។


​កា​រ​ប្រើ​ប្រាស់​អ៊ីវេមេ​ចទី​ន​នេះ កាន់​តែ​កើន​ឡើង​ក្រោយ​មាន​កា​រ​ផ្សព្វផ្សាយ​ ដោយ​អ្នក​អ​ត្ថា​ធិប្បាយ​អភិរក្ស​ខ្លះ​ថា​ ជា​កា​រព្យា​បា​ល​ដ៏​មា​នប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ បើ​ទោះ​បីជា​ ថ្នាំ​នេះ​មិន​ត្រូវ​បាន​អ​នុម័ត ដោយ​និយតក​រ​ ដើម្បី​ព្យា​បាលវីរុស​ក៏​ដោ​យ​។


លោកស្រី Susan Smolinske នាយក​មជ្ឈម​ណ្ឌ​លឱ​សថ និង​​ព័​ត៌​មា​នញូ​ម៉ិ​កស៊ិ​ក​ បានមាន​ប្រសាសន៍​៖ «អ្នក ​ដែល​បានប្រើប្រាស់​ថ្នាំ​នេះ​ហើយ ​តែងប្រឈម​នឹង​ករណី​​សន្លប់ ប្រកាច់​ វិលមុខ​ មាន​បញ្ហាតឹង​ស​រ​សៃប្រសាទ​ជាដើម»៕