ប្រទេស​ថៃ ​រ​កឃើញ​ករណីដំ​បូ​ងនៃ​វ៉ា​រ្យ៉ង់អូមីក្រុង

Content image - Phnom Penh Post
ប្រទេស​ថៃ ​រ​កឃើញ​ករណីដំ​បូ​ងនៃ​វ៉ា​រ្យ៉ង់អូមីក្រុង លើ​​​ពលរដ្ឋ​អា​​មេរិក​ដែល​បា​ន​ធ្វើ​ដំ​​ណើរ​ពី​​​ប្រ​ទេសអេ​ស្ប៉ាញរម​ក​ប្រទេស​នេះ។ AFP

កាល​ពី​ថ្ងៃ​ចន្ទ​ មន្ត្រីសុខាភិបា​​លបាននិយាយ ប្រទេសថៃ បាន​រ​កឃើញករណីដំបូង​វ៉ារ្យ៉ង់លើ​​​ពលរដ្ឋ​អា​​មេរិក​ ដែល​បា​ន​ធ្វើ​ដំ​​ណើរ​ពី​​​ប្រ​ទេសអេ​ស្ប៉ាញរម​ក​ប្រទេស​នេះកា​ល​ពី​ចុ​​ងខែ​មុ​ន​នេះ​។ ​

លោក Opas Karnkawinpong​ អគ្គនាយក​នៃ​អគ្គនា​​យ​ក​ដ្ឋា​ន​គ្រប់​គ្រង​ជំងឺ​ បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មា​ន​មួយ​ថា​បុរសធ្វើ​តេស្ដ​វិជ្ជមាន​នោះ ​​បានមកដល់ប្រទេស​ថៃ​កាលពីថ្ងៃទី ២៩ ខែ​វិច្ឆិកា ធ្វើ​ឱ្យ​ប្រទេស​ថៃ​ក្លាយ​ជា​ប្រទេសទី​៤៧ ដែ​ល​បានរកឃើញវ៉ារ្យ៉ង់ថ្មី​នេះ​។

លោក Opas បាននិយាយថា​៖​«ករណីដែលបា​នបញ្ជា​ក់ជា​លើ​​ក​ដំបូ​ង​នៃវ៉ា​រ្យ៉ង់​អូមីក្រុង បុរស​អាយុ ៣៥ ឆ្នាំ​ ដែល​ជាព​លរដ្ឋ​អាមេរិកដែលបានរស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេល ១ ឆ្នាំ»។

លោក​ Opas បាននិយាយថា​៖«អាជ្ញាធរ​សុខាភិបាល​ កំពុង​ធ្វើ​តេស្ដ​បន្ថែម​លើ​មនុស្សដែល​បាន​ទាក់​ទង​ជា​មួយ​បុ​រស​​នោះ ដោយបុគ្គល​ទាំង​នោះ​ អាច​នឹង​​​ប្រឈម​​នឹ​ង​​ហា​និ​ភ័យ​ទា​ប​»​។

អ្នក​នាំ​ពា​ក្យរ​ប​ស់ក្រសួងសុខាភិបាលអេស្ប៉ាញ បាន​ប​ដិ​​​​សេធមិ​ន​ធ្វើ​អត្ថា​ធិ​​ប្បាយលើក​រ​ណី​នេះទេ ប៉ុន្តែ​ក៏​បាន​និយាយថា«រហូ​ត​ម​ក​ដ​ល់ពេ​ល​នេះ​ ប្រព័ន្ធ​សម្រាប់​ចាប់​ទំនាក់​ទំនងអ្នក​ប៉ះ​អ្នក​ជំងឺ​ផ្ទាល់​​ ​បានផលិត​ ​ជោគជ័យហើយ។ យើងបានរកឃើ​ញ​ក​រ​ណីចំ​នួ​​ន ៥​ នៅ​ក្នុង​ប្រ​ទេ​ស​អេ​ស្ប៉ាញ​»​។

គួរបញ្ជាក់​ផងដែរថា ប្រ​​ទេ​ស​ថៃ បានហាមប្រាមអ្នកធ្វើដំណើរម​ក​ពី​ប្រទេ​ស​អា​ហ្វ្រិ​ក​ចំ​នួ​ន៨​ រួមមាន បូតស្វាណា អេសវ៉ាទីនី ឡេសូតូ ម៉ាឡាវី ម៉ូសំប៊ិក ណាមីប៊ី អាហ្រ្វិ​ក​ខាងត្បូង និងហ្ស៊ីមបា​វ៉េ​ នៅដើមខែធ្នូ ចំពេល​មា​ន​កា​រ​ព្រួ​យ​​បារ​ម្ភទាក់​ទិន​វ៉ារ៉្យង់​អូមីក្រុង​។

លោក​ Opas បាននិយាយថា អាជ្ញាធរក៏បា​ន​កំ​ណត់ការធ្វើដំណើរពីប្រទេ​ស​​អាហ្រ្វិ​ក​ផ្សេ​ង​ទៀ​ត និង​កំពុង​តាម​ដាន​អ្ន​កដំណើរអន្តរជាតិសម្រាប់ក​រ​ណីដែល​អាចកើ​ត​មា​ន​ប​ន្ថែ​មទៀ​ត​។

ប្រទេសថៃ បានរាយកា​​រ​ណ៍​​ពីកា​រ​ឆ្ល​ងវីរុសកូវីដ១៩ថ្មីចំនួន ​៤​ ០០០ ករណី និ​​ង​​ការស្លាប់ថ្មីចំនួន ២២ នាក់កាលពីថ្ងៃចន្ទ ដោយធ្វើឱ្យចំនួ​នអ្នកឆ្លង​កើ​ន​ឡើ​ងសរុប​កើន​ដ​ល់​ជា​ង​ ២,១ លានករណី និង​ការ​ស្លាប់​ចំនួន​ ២​០​ ៩៦៦ នាក់ ចាប់តាំងពីជំ​ងឺ​រាតត្បាតបាន​ចា​ប់​ផ្តើមកា​លពីឆ្នាំមុ​ន។​

ទិន្នន័យ​របស់​ក្រសួ​ងសុខាភិ​បា​លបានបង្ហាញថា​ម​នុស្សជាង ៥៧ ភាគរយ​នៅ​ក្នុង​ប្រទេ​ស​ថៃ​ បាន​ទទួល​វ៉ាក់សាំង​កូវីដ ​១៩​ ចំនួន២​ដូស៕

ព័ត៌មានថ្មីៗ