នាយករដ្ឋមន្ត្រី​លោក​ Scott Morrison បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទថា ប្រទេស​អូស្ត្រាលី ​ត្រូវតែ​ជម្នះ​ការ​​ផ្ទុះឡើង​នៃ​រលក​អូ​មី​ក្រុង ដែល​កំពុង​រីក​រាលដាល​ក្នុង​ល្បឿន​លឿន​ និង​ធ្វើឱ្យ​ករណី​ឆ្លង​កើន​លើស ១ ​លាន​ករណី​ក្នុងប្រទេស​នេះ​។​

​ទោះបី​ជាមាន ការបិទ​ខ្ទប់​ខ្លាំងក្លា និង​ការគ្រប់គ្រង​ព្រំដែន​ដ៏​តឹងតែង យ៉ាងណាក្ដីក៏​បច្ចុប្បន្ន​ប្រទេស​អូ​​ស្ត្រា​លី ​នៅតែ​ត្រូវ​ប្រឈម​នឹង​ការឆ្លង​មេរោគ និង​ត្រូវខិតខំ​ប្រឹងប្រែង​ជម្នះ​នឹងធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​នេះ​ស៊ាំ​ជាមួយនឹង​វីរុស បន្ទាប់ពី​អត្រា​ការចាក់​វ៉ាក់សាំង​កាន់តែ​ខ្ពស់​។​

​ការកើនឡើង​នៃ​ការចូល​មន្ទីរពេទ្យ បាន​បង្ខំ​ឱ្យ​មន្ត្រី​អូ​ស្រា​លី​ស្តារឡើងវិញ និង​ទប់ស្កាត់​ករណី​នៅក្នុង​រដ្ឋ​មួយចំនួន ខណៈដែល​អាជីវកម្ម​ជួប​បញ្ហា​កង្វះ​បុគ្គ​​លិ​ក ដោយសារតែ​ជំងឺ ឬ​តម្រូវឱ្យមាន​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​។​


​លោក Morrison នឹងដាក់​សំណើរ​របស់​គាត់​ទៅកាន់​មេដឹកនាំ​រដ្ឋ​នៅក្នុង​កិច្ចប្រជុំ​នៃ​គណៈរដ្ឋមន្ត្រី​ជាតិ​នៅ​សប្តាហ៍​នេះ គ្រោង​នឹង​ពង្រីក​ការ​​ផ្លាស់ប្ដូរ​ជាយ​ថា ហេតុ​ចំពោះ​ការ​ដឹកជញ្ជូន និង​វិស័យ​សំខាន់ៗផ្សេងទៀត​៕