
ប្រជាជនស៊ីរីប្រមូលផលផ្លែទទឹមនៅក្នុងចម្ការ ១ នៅតំបន់ Afrin។ AFP
នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយ IS និងជម្លោះប្រដាប់អាវុធ គួបផ្សំនឹងគ្រោះរាំងស្ងួត និងទន្លេដ៏យូរនេះបានធ្វើឱ្យវិស័យកសិកម្មនៅប្រទេសស៊ីរី រងវិបត្តិធ្ងន់ធ្ងរ។
គ្រោះរាំងស្ងួតអូសបន្លាយក្នុងតំបន់ត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុជុំវិញពិភពលោក។ ប៉ុន្តែនៅភាគឦសានប្រទេសស៊ីរី ដែលជាកន្លែងលក់នំប៉័ងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ត្រូវទទួលរងឥទ្ធិពលធ្ងន់ធ្ងរដោយសង្គ្រាមជាង ១ ទសវត្សរ៍ ដែលបំផ្លាញសេដ្ឋកិច្ចបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធខូច និងបង្កើនភាពក្រីក្រដែលទុកឱ្យសង្គមងាយរងគ្រោះនេះ កាន់តែមានហានិភ័យក្នុងវិស័យកសិកម្ម។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានរាយការណ៍កាលពីរដូវក្តៅមុនថា ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជននៅទូទាំងប្រទេសស៊ីរី មិនមានអាហារគ្រប់គ្រាន់ ដែលជាតួលេខរំពឹងថា នឹងកើនឡើងខ្ពស់នៅឆ្នាំនេះ។
វាលស្រែក្រហមជាច្រើនត្រូវបានទុកចោលដោយកសិករដែលមិនមានលទ្ធភាពទិញគ្រាប់ពូជជី ឬម៉ាស៊ូត ដើម្បីដំណើរការម៉ាស៊ីនបូមទឹកដើម្បីជំនួសទឹកភ្លៀងដែលមានកម្រិតទាបកាលពីឆ្នាំមុន។ ស្រូវសាលីដែលពួកគេដាំមានគុណភាពទាប ហើយលក់បានតិចជាងមុនគ្រោះរាំងស្ងួត កាលពី ២ ឆ្នាំមុន។ នេះបើតាមកសិករ មន្ត្រីរដ្ឋាភិបាល និងអង្គការជំនួយ។
តំបន់ដាច់ស្រយាលពាក់កណ្តាលស្វយ័តនេះនៅភាគឦសានប្រទេសស៊ីរី ដែលអស់សង្ឃឹមចង់បានសាច់ប្រាក់ និងទំនាក់ទំនងស្ថិរភាពជាមួយក្រុងដាម៉ាស នៅតែលក់ដំណាំស្រូវសាលីជាច្រើនរបស់ខ្លួនទៅឱ្យរដ្ឋាភិបាលស៊ីរី ដោយបន្សល់ទុកសាច់ប្រាក់តិចតួចសម្រាប់ប្រជាជនរបស់ខ្លួន ហើយកសិករដែលមិនមានលទ្ធភាពចិញ្ចឹម និងស្រោចទឹកសត្វបានលក់ចេញផលិតផលខ្លួនក្នុងតម្លៃថ្លៃ។
លោក Khider Shaban អាយុ ៤៨ ឆ្នាំ ជាកសិករដាំស្រូវនៅជិតទីក្រុង Al Shaddadi ធ្លាប់ជាវាលស្រែធំល្វឹងល្វើយបែរជំនួសដោយដីទទេ ដោយសារតែកង្វះទឹក បាននិយាយថា៖ «រាល់ថ្ងៃយើងបោះពោតឱ្យមាន់ស៊ីហើយរាល់ថ្ងៃហ្នឹងយើងជាអ្វី? មាន់?»
លោក Matt Hall អ្នកវិភាគយុទ្ធសាស្ត្ររបស់អង្គការ Save the Children នៅមជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត បាននិយាយថា៖ «បញ្ហានៃការប្រែប្រួលអាកាសធាតុនេះត្រូវបានផ្សំជាមួយបញ្ហាផ្សេងទៀត ដូច្នេះវាមិនមែនគ្រាន់តែជារឿងមួយនោះទេ។ នៅមានបញ្ហារឿងសង្គ្រាម មានទណ្ឌកម្ម ការបំផ្លិចបំផ្លាញសេដ្ឋកិច្ច។ ហើយតំបន់នេះមិនអាចនាំចូលស្រូវសាលីទេ ព្រោះមិនមានលទ្ធភាព»។
អស់រយៈពេលរាប់ពាន់ឆ្នាំ ទន្លេ Euphrates និងដៃទន្លេដ៏ធំបំផុតរបស់វា ទន្លេ Khabur ដែលកាត់ ខេត្ត Hasaka បានបង្កើតការតាំងលំនៅកសិកម្មដំបូងបំផុតមួយចំនួនរបស់ពិភពលោក ប៉ុន្តែត្រូវមករឹងស្ងួត។
ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលសិក្សាអំពីការប្រែប្រួលអាកាសធាតុបាននិយាយថា គ្រោះរាំងស្ងួតដែលបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៨ គឺអាក្រក់បំផុតមិនធ្លាប់ឃើញក្នុងរយៈពេល ៩ សតវត្សរ៍កន្លងមក ជាពិសេសនៅផ្នែកខ្លះនៃមជ្ឈិមបូព៌ា។
នៅភាគឦសានប្រទេសស៊ីរី គ្រោះរាំងស្ងួតមានលក្ខណៈធ្ងន់ធ្ងរជាពិសេសក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។ ប៉ុន្តែកម្រិតទឹកភ្លៀងទាបជាងមធ្យម គឺគ្រាន់តែជាផ្នែកនៃបញ្ហាប៉ុណ្ណោះ។ ប្រទេសតួកគីដែលគ្រប់គ្រងការផ្គត់ផ្គង់ទឹកក្នុងតំបន់ពីផ្នែកខ្លះនៃភាគខាងជើងស៊ីរីតាមរយៈសង្គ្រាមប្រូកស៊ី ត្រូវបានចោទប្រកាន់ពីបទកាត់បន្ថយលំហូរទៅកាន់តំបន់ ដែលរស់នៅដោយជនជាតិឃើដ ដែលជាប្រជាជនខ្លួនចាត់ទុកថា ជាសត្រូវ។
ចាប់តាំងពីប្រទេសតួកគី បានចាប់យកស្ថានីយបូមទឹក Aloukដែលជាប្រភពទឹកសំខាន់សម្រាប់ខេត្ត Hasaka ក្នុងឆ្នាំ ២០១៩ មក ភ្នាក់ងារជំនួយបាននិយាយថា កងកម្លាំងក្រោមការបញ្ជារបស់ខ្លួនបានបិទម៉ាស៊ីនបូមទឹកម្តងហើយម្តងទៀត ដោយធ្វើឱ្យមនុស្សប្រហែល ១ លាននាក់ ប្រឈមនឹងហានិភ័យ។
ប្រទេសតួកគី បានបដិសេធការចោទប្រកាន់នេះ ដោយបានស្តីបន្ទោសការដាច់ភ្លើងលើបញ្ហាបច្ចេកទេស និងកង្វះអគ្គិសនីពីទំនប់មួយនៅខាងក្រៅការគ្រប់គ្រងរបស់ខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ មិនថាមកពីមូលហេតុអ្វីក៏ដោយ អង្គការយូនីសេហ្វនិយាយថា ការផ្គត់ផ្គង់ទឹកត្រូវបានរំខានយ៉ាងហោចណាស់ ២៤ ដង ចាប់តាំងពីចុងឆ្នាំ ២០១៩ មក។
កម្រិតទាបនៃទន្លេ Khabur ដែលកសិករជាច្រើនពឹងផ្អែកលើការស្រោចស្រពលើស្រែរបស់ពួកគេមានន័យថា ពួកគេត្រូវដំណើរការម៉ាស៊ីនបូមទឹកប្រើម៉ាស៊ូតរបស់ពួកគេយូរជាងនេះ ដើម្បីទទួលបានបរិមាណទឹកដូចគ្នា។ ហើយតម្លៃប្រេងម៉ាស៊ូតបានឡើងថ្លៃរួមជាមួយនឹងតម្លៃសម្ភារសំខាន់ៗផ្សេងទៀត ដោយសារតែការហ៊ុមព័ទ្ធសេដ្ឋកិច្ចក្នុងតំបន់ដោយប្រទេសជិតខាងរបស់ខ្លួនគឺតួកគី និងផ្នែកដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរី និងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងនឹងស៊ីរី បានប៉ះពាល់ដល់តំបន់នេះផងដែរ។ .
លោក Salih ក៏បានស្តីបន្ទោស ប្រទេសតួកគី ចំពោះការកាត់បន្ថយការផ្គត់ផ្គង់ទឹកនៅស្ថានីយបូមទឹក Alouk ដោយថ្លែងថា ថ្ងៃមួយគេបើកទឹក ១០ ថ្ងៃមិនបានផង។
លោកបានប៉ាន់ប្រមាណថា ៦០ ភាគរយនៃប្រជាជនក្នុងស្រុក ឥឡូវកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ គាត់បាននិយាយថា៖ «មនុស្សមួយចំនួនហូបអាហារតែ ១ ពេល ក្នុង ១ ថ្ងៃ។ ការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតនេះកំពុងប៉ះពាល់ដល់ពិភពលោកទាំងមូល។
ប៉ុន្តែនៅទីនេះក្នុងការគ្រប់គ្រង ស្វយ័តយើងមិនមានទុនបម្រុង ដើម្បីទប់ទល់នឹងវាទេ»៕