រដ្ឋមន្ត្រីការបរទេស​អាមេរិក អាន​តូ​នី ប្ល៊ី​ន​កែន នៅក្នុង​ប្រទេសអ៊ី​ស្រា​អែល កាលពី​ថ្ងៃអាទិត្យ ដើម្បី​ចូលរួម​កិច្ច​​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់ ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ជ្វី​ហ្វ​ប្រក្រតី​ឡើងវិញ​។

​លោក​ ប្ល៊ី​ន​កែន ដែល​បានមក​ដល់ទី​ក្រុង​តែ​ល​អា​វីវ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​របស់លោក​មកពី​អ៊ី​ស្រា​អែល ម៉ា​រ៉ុ​ក អេ​ហ្ស៊ី​ប បា​រ៉ែ​ន និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម ​(UAE) ​នៅ​វាល​ខ្សាច់ Negev កាល​​ពីថ្ងៃ​អាទិត្យ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ធ្វើការ​ផ្លាស់ប្តូរ​ក្នុង​ទំនាក់ទំនង​អារ៉ាប់​-អ៊ីស្រា​អែល​ ដែល​បានចាប់ផ្តើម​កាលពី​ចុងឆ្នាំ​ ២០២០​។

​លោក​រដ្ឋមន្ត្រីការបរទេស​អ៊ី​ស្រា​អែល Yair Lapid បាន​ពិពណ៌នា​កិច្ចប្រជុំ​នេះ​ថា ជា​ជំនួប​ជា​ប្រវត្តិសាស្ត្រ​មួយ​។


​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ​ប្ល៊ី​ន​កែន ​ជា​លើកដំបូង នឹង​នាំ​លោក​ទៅដល់​តំបន់​វេស​បែ​៊​ង ប្រទេស​​អាល់​ហ្សេ​រី និង​ម៉ា​រ៉ុ​ក ដែល​លោក​នឹងធ្វើ​ការពិភាក្សា​មួយ​មេដឹកនាំ UAE គី​ព្រះអង្គម្ចាស់ Mohammed bin Zayed ផ្តោត​មួយផ្នែក​ទៅលើ​ការផ្តល់​ការគាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្រោយពី​រុស្ស៊ី​លុកលុយ​។

​មន្ត្រី​អាមេរិកបាន​និយាយថា បញ្ហាសំខាន់ ​២ នៅលើ​របៀបវារៈ​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ គឺ​បំបាត់​ការ​​ព្រួយបារម្ភ​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​អ៊ី​រ៉ង់​ដែល​កំពុង​លេចឡើង​ស្ទុងៗ និង​ការពិភាក្សា​អំពី​ការខ្វះ​ស្រូវ​សាឡី​ជាស​កល​ ដែល​បណ្តាលមកពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​៕ ​