អ្នកនាំពាក្យកងទ័ពម្នាក់បាននិយាយថា សមាជិកយ៉ាងតិច ១១ នាក់ នៃយោធាអេហ្ស៊ីបក្នុងនោះមានមន្ត្រីម្នាក់បានស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធមួយទៅលើឧបទ្វីបស៊ីណៃ ដោយបានបន្ថែមថា កងកម្លាំងសន្តិសុខបានធ្វើការវាយប្រហារភេរវកម្មមួយទៅលើស្ថានីយបូមទឹកនៅភាគខាងកើតព្រែកជីក Suez។
អ្នកនាំពាក្យរូបនោះ បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកសន្តិសុខ ៥ នាក់ ក៏បានរងរបួសក្នុងការវាយប្រហារនោះដែរ។ «សមាសភាពភេរវករ កំពុងត្រូវបានគេតាមចាប់ខ្លួន និងឡោមព័ទ្ធតំបន់មួយក្នុងចំណោមតំបន់ដាច់ស្រយាលនៅប្រជុំកោះស៊ីណៃ»។
លោកប្រធានាធិបតី អាប់ឌែល ហ្វាត-តាហ៍ អែលស៊ីស៊ី បានកាន់ទុក្ខការស្លាប់របស់កងទ័ព ដោយបានប្តេជ្ញាក្នុងការបង្ហោះនៅលើហ្វេសប៊ុកថា នឹងបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម និង «លុបបំបាត់អំពើភេរវកម្ម» យោធាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ឬទីតាំងនៃការវាយប្រហារនោះច្បាស់ទេ ប៉ុន្តែអ្នកស្រុកស៊ីនណៃ ២ នាក់ បានប្រាប់សារព័ត៌មាន AP ថា ការវាយប្រហារនោះ បានកើតឡើងនៅក្នុងទីក្រុង Qantara ក្នុងខេត្ត Ismailia ដែលលាតសន្ធឹងពីព្រែកជីក Suez ទៅខាងកើត។
មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុតប្រឆាំងនឹងកងកម្លាំងសន្តិសុខកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីសប្តាហ៍មុនយុទ្ធជនដែលគេសង្ស័យថា បានបំផ្ទុះបំពង់ហ្គាសធម្មជាតិនៅទីក្រុង Bir al-Abd នៅស៊ីណៃភាគខាងជើងដោយបណ្តាលឱ្យអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបានបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសទេ។
ប្រទេសអេហ្ស៊ីប កំពុងប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធដែលស្មោះត្រង់នឹង IS នៅឧបទ្វីបស៊ីណៃ ដែលបានកើនឡើងក្រោយពីយោធា បានផ្តួលរំលំមេដឹកនាំមូស្លីមលោក Mohamed Morsi ជាប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងរបស់ប្រទេសនេះ ក្នុងឆ្នាំ ២០១២។
ក្នុងខែសីហា កងទ័ពបាននិយាយថា ជនសកម្មប្រយុទ្ធ ១៣ នាក់បានស្លាប់ និងទាហាន ៩ នាក់ បានស្លាប់ឬរងរបួសក្នុងអំឡុងការប៉ះទង្គិចនៅឧបទ្វីបស៊ីណៃ ដោយមិនបានចង្អុលបង្ហាញពីពេលវេលាដែលបានកើតឡើងនោះទេ។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ បំពង់ដែលបង្ហូរប្រេង និងឧស្ម័នអេហ្ស៊ីបទៅប្រទេសជិតខាង គឺអ៊ីស្រាអែល និងហ្ស៊កដានី។
នៅក្នុងខែវិច្ឆិកា អេហ្សីប បានឯកភាពគ្នាជាមួយអ៊ីស្រាអែល ដើម្បីបង្កើនចំនួនទាហានរបស់ខ្លួននៅជុំវិញទីក្រុងរ៉ាហ្វាហ៍ជាប់ព្រំដែន ដើម្បីបង្ក្រាបក្រុមប្រដាប់អាវុធ។
ល្បឿននៃការវាយប្រហារប្រដាប់អាវុធនៅស៊ីណៃ និងកន្លែងផ្សេងទៀតបានថយចុះ ជាការផ្លាស់ប្តូរមួយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៨ នៅពេលយោធាបានចាប់ផ្តើមកិច្ចប្រតិបត្តិការធំមួយនៅក្នុងតំបន់ និងផ្នែកដទៃទៀតនៃដីសណ្តទន្លេនីល និងវាលខ្សាច់នៅតាមបណ្តោយព្រំខាងលិចជាមួយប្រទេសលីប៊ី។
ជនសកម្មជនជាង ១ ពាន់នាក់ និងបុគ្គលិកសន្តិសុខរាប់សិបនាក់បានស្លាប់ ចាប់តាំងពីចាប់ផ្តើមកិច្ចប្រតិបត្តិការ។ នេះបើយោងតាមតួលេខផ្លូវការ។
ការវាយប្រហារប្រឆាំងក្រុមប្រដាប់អាវុធនៅស៊ីណៃ បានកើតឡើង ដោយលាក់បាំងពីភ្នែកសាធារណៈ ដោយអ្នកកាសែត អ្នកស្រុកដែលមិនរស់នៅទីនោះ និងអ្នកសង្កេតការណ៍ត្រូវបានរារាំងមិនឱ្យចូលទៅតំបន់នោះ។
ជម្លោះនោះ បានកើតឡើងនៅឆ្ងាយពីរមណីយដ្ឋានទេសចរណ៍មួយចំនួនដែលស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបស៊ីណៃ៕
វីដេអូ៖