សហរដ្ឋ​អាមេរិក និង​ប្រមុខ​​អង្គការ​ណាតូ​ បាន​ចេញ​មុខ​សម្រួល​ស្ថានការណ៍​នៅ​តំបន់​មេឌីទែរ៉ាណេ​ រវាង​ប្រទេស​តួកគី​ និង​​ប្រទេសក្រិក​ ដែល​ជា​ប្រទេស​ក្បែរ​ខាង​គូសត្រូវ​​​នៅ​​ក្នុង​​សម្ព័ន្ធ​​មិត្ត​នៃ​អង្គការ​ណាតូឱ្យ​ដោះស្រាយ​បញ្ហា​​ប្រឈម​តាម​រយៈមធ្យោបាយ​ការទូត​ ខណៈ​ប្រទេសតួក​គី​​គំរាម​កំហែង​​​​ក្រិច​​កាន់តែ​ខ្លាំង​។

លោក អាន់តូនី ប្ល៊ី​នកែន​ (Antony Blinken)​ និង​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​​​​​ថ្លែង​រួម​គ្នា​ ដោយ​​ចាត់​ទុក​ប្រទេស​តួក​គី​ ដែល​ស្ថិត​នៅ​​​ចម្លោះ​រវាង​ទ្វី​ប​អាស៊ី​និង​អឺរ៉ុប និង​ប្រទេស​​​ក្រិក​​នៅ​ភាគ​អាគ្នេយ៍​​​នៃ​ទ្វីបអឺរ៉ុប​​​ ជាសម្ព័ន្ធ​​និង​ជាមិត្ត​​ដ៏សំខាន់​​​។ ​យោង​តាម​សារព័ត៌មាន​ Middle East Monitor។

អគ្គលេខា​ណា​តូ​រូប​​នេះ​បាន​អះអាងថា ​ប្រទេស​តួកគី​ និង​ក្រិក​ បាន​ចូលរួម ​និង​រួម​ចំណែក​​ដ៏សំខាន់​​ដល់​អង្គការ​ណាតូ​តាម​វិធី​ផ្សេងៗ​គ្នា​ ហើយ​បញ្ហា​នៃ​​​ភាព​ខុសគ្នា​រវាង​ពួកគេ គួរតែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​មធ្យោបាយ​ការទូត។


​​លោក Jens Stoltenberg បាន​និយាយ​ថា៖​ «នៅ​អង្គការ​ណាតូ ​យើង​ ក៏​បាន​បង្កើត​នូវ​អ្វី​ដែល​យើង​ហៅថា​យន្តការ​​​ចៀសវាង​ជម្លោះ​​ដែល​តួកគី​ និង​ក្រិក​ អាច​ចូល​រួម​​ ហើយ​​បាន​ប្រើវា​ពី​មុន​​មក​​ដើម្បី​​ផ្តល់​ព័ត៌មាន​ជាមធ្យោបាយ​ ដើម្បី​បញ្ចប់​ជម្លោះ​ ឬ​អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់​ណា​មួយ​ ជា​ឧទាហរណ៍​ នៅ​ក្នុង​សមុទ្រ​Aegean»។

​ជម្លោះ​ចុងក្រោយ​បង្អស់​ បាន​ចាប់ផ្តើម​នៅពេល​ដែល​តួកគី​បាន​ចោទ​ប្រកាន់​ប្រទេស​ក្រិក​ នៅ​​ជិត​ខាង​របស់​ខ្លួនថា​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​យន្តហោះ​ចម្បាំង​តួក​គី​ជា​មួយ​នឹង​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​យន្តហោះ ​S-300​ ដែល​ផលិត​ដោយ​រុស្ស៊ី​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅលើ​កោះ​ក្រេត​។ ​ទីក្រុងអង់​ការ៉ា ​ក៏បាននិយាយផ​ងដែរថា អ្នក​បើក​យន្តហោះ​ក្រិក​បាន​ដាក់​យន្តហោះ​​តួកគី​នៅ​ក្រោមប្រព័ន្ធ​រ៉ាដា​ ​នៅលើ​សមុទ្រ​មេឌីទែ​រ៉ាណេ​ភាគ​ខាង​កើត​ក្នុង​អំឡុង​ពេល​បេសកកម្ម​របស់​អង្គការ​ណាតូ​កាលពី​ខែ​មុន​។​ នេះ​បើយោង​​តាម VOA ​ជា​ភាសា​អង់គ្លេស។


ប៉ុន្តែ​ទីក្រុងអាថែន​ បាន​ច្រានចោល​ការអះអាងរបស់តួក​គី ហើយ​បានចោទ​ប្រកាន់​តួកគី​​​ថា ​បាន​រំលោភ​លើដែន​អាកាស​របស់​ខ្លួន។

​Monitor បាន​ដក់​ស្រង់សម្តី​ លោក ប្ល៊ីន​ដូច​ដែល​និយាយ៖ «ក្រិក​ និង​តួកគី​ គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់ ​និង​ជា​មិត្ត​របស់​សហ​រដ្ឋ​អាមេរិក​»។

លោក​បាន​បន្ថែម​ថា៖​ «ពួកគេ​មាន​ភាព​ខុសគ្នា​ ហើយ​​ជា​ការ​ពិតណាស់ ​យើង​ចង់​ឃើញ​ពួកគេ​ដោះស្រា​យ​ភាព​ខុសគ្នា​ទាំង​នេះ​ក្នុង​វិធី​ស្ថាបនា​តាមរយៈ​ការ​សន្ទនា។​ ពួកគេ​បាន​ធ្វើ​ដូច្នេះ​កាល​ពី​អតីត​កាល​ហើយ​យើង​រំពឹង​ថា ​ពួកគេ​ធ្វើ​ដូច្នេះ​ទៅមុខ​»។

ជា​ការ​ឆ្លើយត​ប​ទៅនឹង​ការ​គំរាម​កំហែង​របស់​ក្រិក​ប្រធានាធិបតី​តួកគី ​Recep Tayyip Erdogan បាន​ប្រកាស​កាល​ពីថ្ងៃ​អង្គារថា​តួកគី​អាច «មកដល់​ភ្លាម​ត្រឹម​ ១ ​យប់» ដោយ​បង្ហាញ​ថា​ ការវាយ​ប្រហារ​របស់​តួក​គី ​មិន​អាច​ត្រូវ​បាន​គេ​ច្រាន​ចោល​ឡើយ។

យោង​តាម​តួកគី​ ក្រិក​កំពុង​រំលោភ​លើ​កិច្ច​ព្រមព្រៀង​អន្តរជាតិ ​ដោយ​រក្សា​វត្ត​មាន​យោធា​នៅ​លើកោះ​នៅ​ជិតឆ្នេរ​ Aegean ​របស់​តួកគី៕​