របប​សាធារណរដ្ឋ​កំពុង​រីករាយ និង​មាន​សម្ទុះ នៅក្នុង​ចក្រភព​អង់គ្លេស បន្ទាប់ពី​ការ​យាង​សោយទិវង្គត​របស់​ម្ចាស់​ក្សត្រី អេ​លី​ហ្សា​ប៊ែ​តទី២ ហើយ ខាងក្រោម​នេះ​ជា​ទស្សនៈ របស់​លោក Sertan Sanderson អ្នកកាសែត​នៃ​សារព័ត៌មាន​អាល្លឺម៉ង់ DW ដោយ​លោក​បាន​លើកឡើង​ពី​ហេតុផល​មួយចំនួន ដែល​របប​រាជា​និយម​កាន់តែ​មាន​ភាព​ចាំបាច់​ជាង​មុន ក្នុង​ការ​ការពារ​កុំឱ្យ​មានការ​បែកបាក់ នៅក្នុង​ប្រទេស។


បន្ទាប់ពី​ការ​សោយទិវង្គត​របស់​ព្រះ​មហាក្សត្រី អេ​លី​ហ្សា​ប៊ែ​តទី២ ក៏​មានការ​អំពាវនាវ​ជាថ្មី សម្រាប់​របប​សាធារណរដ្ឋ និង​បដិវត្តន៍ តាំងពី​ប្រទេស​អូស្ត្រាលី រហូត​ដល់​ប្រទេស​ស្កុ​តឡេន ។ ជា​ការពិត ប្រភេទ​ពិសោធ​នៃ​គំនិត​ទាំងនេះ គឺជា​លំហាត់​សមរម្យ សម្រាប់​លទ្ធិប្រជាធិបតេយ្យ នៅ​ជុំវិញ​ពិភពលោក។ លោក Sanderson ចង់​វែកញែក​ថា រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ គឺ​ពិតជា​ផ្លូវ​តែ ១ គត់ ឆ្ពោះទៅ​មុខ​សម្រាប់​ចក្រភព​អង់គ្លេស និង​ក៏​ប្រហែល​សម្រាប់​ប្រទេស​ដទៃទៀត​ដែរ។

-បុព្វបុរស​កំពូល


វា​ជា​ភ័ស្ដុតាង ក្នុង​ការ​បង្ហាញថា យើង​បាន​បាត់បង់​អ្នកដឹកនាំ​បែបនេះ ដែល​យើង​មិន​ងាយ​នឹង​ជួបប្រទះ នា​ពេល​បច្ចុប្បន្ន។ ម្ចាស់​ក្សត្រិយានី​មាន​ឥទ្ធិពល​ជាច្រើន​ទសវត្សរ៍​មក​លើ​ព្រឹត្តិ​ការណ៍​នយោបាយ ក្នុងនាម​ជា​ប្រមុខរដ្ឋ។ ព្រះអង្គ​បាន​កំណត់​ឡើងវិញ​នូវ​អំណាច​ការទូត ដែល​មាន​លក្ខណៈ​ទន់ភ្លន់។ ម្ចាស់​ក្សត្រី បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ជាង ១០០ ក្នុង ១ ជីវិត​ទ្រង់ ហើយ​គ្រប់​ដៃ​ដែល​ទ្រង់​បាន​ចាប់ គឺ​ទ្រង់​តែង​បាន​បង្ហាញ​នូវ​ស្នាមញញឹម​ស្វាគមន៍​ទៅកាន់​គ្រប់​ប្រទេស​ជាស​មា​ជិ​ក Commonwealth។


លើស​ពីនោះ​ទៀត ព្រះ​មហាក្សត្រិយានី បាន​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មានការ​ធ្វើ​ទំនើបកម្ម និង​ជំរុញ​រាជាធិបតេយ្យ និង​ដឹកនាំ ដោយ​ការ​លះបង់ ភក្តី​ភាព និង​សេចក្តី​ថ្លៃថ្នូរ ហើយ​ទ្រង់​តែងតែ​ស្វែងរក​នូវ​កម្លាំង សម្រាប់​កសាង​ប្រទេសជាតិ ខណៈ​ដែល​ពិភពលោក ក្រោយ​អាណានិគម​ទាំងមូល មានការ​ប្រែប្រួល។


-ភ័ស្តុតាង​ជាក់ស្តែង

នៅពេល​ដែល​ប្រទេស​ក្រោម​អាណានិគម​នី​មួយៗ ប្រកាស​ឯករាជ្យ ចក្រភព​អង់គ្លេស បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស រហូត​ទាល់តែ​ស្ទើរ​គ្មាន​អំណាច។ តែ​យ៉ាងណាក៏ដោយ ព្រះ​មហាក្សត្រី មានឱកាស​ដ៏​ល្អមើល​ការខុសត្រូវ​នៃ​ការប្រែប្រួល​សង្គម​ទាំង​ក្នុង និង​ក្រៅប្រទេស​អស់​រយៈពេល ៧០ ឆ្នាំ។

ម្ចាស់​ក្សត្រី បាន​បើក​ទិដ្ឋភាព​ស្ទើរគ្រប់​ជ្រុង​នៃ​ជីវិត​ផ្ទាល់ខ្លួន​ឱ្យ​សាធារណជន បានឃើញ ព្រោះថា របៀប​នៃ​ការដឹកនាំ​ចក្រភព ត្រូវតែ​ជំនួស ដោយ​គ្រួសារ​របស់​ព្រះអង្គ​ផ្ទាល់ ដើម្បី​ឱ្យ​សាធារណជន បន្ត​ជឿ​លើ​របប​រាជា​និយម។

កាមេរ៉ា​ទូរទស្សន៍ បាន​ចូល​ទៅ​ក្នុង​សាល​នៃ​វិមាន Buckingham ដោយ​អនុញ្ញាត​ឱ្យ​សាធារណជន​ចូល​ទៅកាន់​ពិភព​ដ៏​មាន​ឯកសិទ្ធិ​មួយ និង​ត្រូវ​បាន​លាក់​នៅក្នុង​អាថ៌កំបាំង​ជាច្រើន​សតវត្សរ៍​មក​ហើយ។

-រក្សា​សន្តិភាព

ព្រះ​មហាក្សត្រី ដាក់ចេញ ដោយ​ភាព​ជឿជាក់ ចំពោះ​វិធីសាស្ត្រ ដែល​បង្ហាញ​ពី​តុល្យភាព សម្រាប់​អង់គ្លេស។ នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​ការដឹកនាំ​នយោបាយ ដែល​ទុកចិត្ត​បាន នៅ​ចក្រភព​អង់គ្លេស។ អង់គ្លេស​បាន​ជួបនឹង​គណៈរដ្ឋ​មន្ត្រី​ដ៏​ទន់ខ្សោយ​ចំនួន ៤ លើក ក្នុងរយៈពេល ១ ទសវត្សរ៍​កន្លងមក​នេះ។

រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ អង់គ្លេស​បាន​ស្គាល់​នូវ​ការបែងចែក​សង្គម និង​ភាព​មិន​ចុះសម្រុង​គ្នា ក្រោម​កាដ​ឹ​កនាំ​នៃ​នាយក​រដ្ឋមន្ត្រី​ទាំង ៤ ។ បញ្ហា​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​ពួក​គេ រួមមាន​ការ​ធ្វើ​ប្រជាមតិ​ផ្តាច់​ខ្លួ​នរ​បស់ស្កុ​តឡេន បញ្ហា Brexit និង​ការ​ឆ្លើយតប ចំពោះ​ជំងឺ​កូ​វីដ១៩ ដែល​មើលទៅ​ហាក់ដូចជា​គ្មាន​ការ​ស្រុះស្រួល​គ្នា​ទេ នៅក្នុង​ប្រទេស​នេះ។

-រាជា​និយម​ប្រឈួន

ទន្ទឹម​នឹង​នោះ ក៏​គ្មានអ្វី​គួរ​ឱ្យ​ឆ្ងល់​ដែរ​ថា គ្រួសារ​រាជវង្ស​ក៏​មាន​បញ្ហា ព្រោះ​សមាជិក​មួយចំនួន​នៃ​ត្រកូល​របស់​ទ្រង់​ប្រព្រឹត្ត​ទង្វើ​មិនសូវ​សមរម្យ ហើយ​ជា​ការពិត​ណាស់ មាន​ភាព​មិន​ប្រក្រតី​នៅក្នុង​គ្រួសារ​រាជវង្ស។

តែ​បញ្ហា​ក្នុង​គ្រួសារ​ទាំងនោះ ដូចជា​ករណី​ឈ្លោះប្រកែក​គ្នា រឿងអាស្រូវ ដែល​ត្រូវ​បាន​ចុះកាសែត (ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម) គឺ​បាន​រំឭក​យើង​អំពី​របៀប ដែល​មនុស្ស​តែងតែ​ជួបប្រទះ​មិនថា​តែ​រាជវង្ស​ទេ។

-ជួរ​នៃ​កាតព្វកិច្ច

ចំពោះ​ក្រុម​មនុស្ស ដែល​កំពុង​ប្រើ​ថវិកា​ការ​សោយទិវង្គត​របស់​ព្រះ​មហាក្សត្រី​ជាហេតុ​ផល ដើម្បី​អំពាវនាវ​ឱ្យ​មាន​បដិវត្តន៍ ហាក់ដូចជា​ភ្លេច​ហើយ​ថា មានការ​ផ្លាស់ប្ដូរ​ប៉ុន្មាន​ដង ក្នុង​ជីវិត​របស់​ម្ចាស់​ក្សត្រី និង​របៀប ដែល​ទ្រង់​គ្រប់គ្រង​ការ​ផ្លាស់​ប្តូរ​ទាំងនោះ ក្នុងឋានៈជា​ប្រមុខរដ្ឋ និង​មេដឹកនាំ​បណ្តា​ប្រទេស Commonwealth ។ ទ្រង់​គឺជា​បុគ្គល​ដ៏​សំខាន់ និង​ជា​ម្ដាយ​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស​៕