
អ្នកនាំពាក្យក្រសួងការបរទេសន័រវេស លោក Lars Gjemble។ Twitter
ទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទ បានកោះហៅឯកអគ្គរដ្ឋទូតន័រវេស មកសាកសួរ ក្រោយពីជនជាតិរុស្ស៊ីជាច្រើននាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអឺរ៉ុបខាងជើងនេះ ជុំវិញការប្រើប្រាស់យន្តហោះដ្រូន។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ខ្លួនបានប្រាប់ប្រេសិតពិសេសន័រវេសលោក Robert Kvile ថា ទីក្រុងអូស្លូ គួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋរុស្ស៊ីដោយផ្អែកលើសញ្ជាតិរបស់ពួកគេ។
កាលពីសប្តាហ៍មុន បុរសជនជាតិរុស្ស៊ីម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩០ ថ្ងៃ នៅក្នុងប្រទេសន័រវែស ជុំវិញការបង្ហោះយន្តហោះដ្រូននៅលើទឹកដីន័រវេស ជាការរំលោភលើបម្រាមមួយដែលបានអនុម័ត ជាការឆ្លើយតបទៅនឹងការវាយលុករបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។
ជនជាតិរុស្សី ១២ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសន័រវេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការរំលោភលើបម្រាមជើងហោះហើរ ឬការហាមឃាត់លើគេហទំព័រថតរូបដែលចាត់ទុកថា មានភាពរសើប ដោយសារប្រទេស នេះ បានបង្កើនសន្តិសុខជុំវិញហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។
ការហាមប្រាមរបស់ន័រវេស រួមមានការប្រើប្រាស់យន្តហោះដ្រូន។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា យើងបានកត់សម្គាល់ថា ការកាត់ទោសប្រឆាំងនឹងជនជាតិរុស្ស៊ី គឺជាហេតុផលនយោបាយ ហើយមិនមានអ្វីពាក់ព័ន្ធនឹងគោលការណ៍នៃយុត្តិធម៌និងមិនលម្អៀងឡើយ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏ធំរបស់អឺរ៉ុប គឺប្រទេសន័រវេស បានប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពីយន្តហោះដ្រូនដ៏អាថ៌កំបាំង ត្រូវបានគេប្រទះឃើញនៅជិតទីតាំងយុទ្ធសាស្ត្ររួមទាំងកន្លែងស្តុកប្រេង និងឧស្ម័ន នៅឆ្នេរសមុទ្រ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ កន្លងមកនេះ។
អ្នកនាំពាក្យក្រសួងការបរទេសន័រវេស លោក Lars Gjemble បាននិយាយក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីការកោះហៅនេះថា៖«ឯកអគ្គរដ្ឋទូតរបស់យើង បានឆ្លៀតឱកាស ដើម្បីជូនដំណឹងដល់ (រុស្ស៊ី)អំពីច្បាប់ន័រវេសស្តីពីការដាក់ទណ្ឌកម្ម»។
លោក បានបន្ថែមថា៖«លោកក៏បានពិនិត្យមើលករណីដែលកំពុងដំណើរការនៅ តុលាការន័រវេស។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងយ៉ាងល្អ។
កិច្ចប្រជុំជាមួយប្រេសិតន័រវេស បានធ្វើឡើង នៅមុនថ្ងៃបើកការកាត់ក្តីមួយផ្សេងទៀតនៅទីក្រុង Tromso ភាគខាងជើង ដែលពាក់ព័ន្ធនឹងលោក Andrei Yakunin ជាកូនប្រុសរបស់អតីត ប្រធានក្រុមហ៊ុនផ្លូវដែករុស្ស៊ី លោក Vladimir Yakunin ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សទុកចិត្តរបស់លោកប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន។
ជនជាតិរុស្សីដើមកំណើតអង់គ្លេសរូបនេះ ត្រូវបានចោទប្រកាន់ពីបទបង្ហោះយន្តហោះដ្រូន ១ គ្រឿង នៅក្នុងទីក្រុង Svalbard ក្នុងអំឡុងពេលធ្វើដំណើរជុំវិញប្រជុំកោះ ដែលស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រ នៅតំបន់អាក់ទិក។
មេធាវីរបស់លោកបានបញ្ជាក់ថា លោកមានបំណងប្រើសញ្ជាតិអង់គ្លេសរបស់លោក ដើម្បីសុំឱ្យមានការលើកលែងទោស។
កាលពីខែមុន ស្ថានទូតរុស្ស៊ីនៅទីក្រុងអូស្លូ បានរិះគន់អ្វីដែលខ្លួននិយាយថា ជា «ជំងឺផ្លូវចិត្ត» នៅក្នុងប្រទេស ន័រវេសជាសមាជិកណាតូដែលរុស្ស៊ីមានព្រំដែនជាមួយ ប្រវែង១៩៨គីឡូម៉ែត្រនៅចុងខាង៕
វីដេអូ៖