យោងតាម​ប្រព័ន្ធផ្សព្វផ្សា​យរ​ដ្ឋរុស្ស៊ី ​បានឱ្យ​ដឹងថា ​ស្ថានទូត​រុស្ស៊ីនៅ​ទីក្រុងវ៉ាស៊ីនតោន​DC​ និយាយ​ថា ក្រុម​អ្នក​ការ​ទូតរុស្ស៊ី​មួយ​ក្រុម​ដែល​មក​ទស្សនា​ទីក្រុង ​Anchorage ​ដែលជា​ទីក្រុង​ដ៏ធំ​បំផុត​របស់​រដ្ឋ​អាឡាស្កា ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​អាមេរិក​ពី​ការ​ចូលមើល​ផ្នូរ​របស់​ទាហាន​សូវៀត​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។

ទី​ភ្នាក់ងារ​សារ​ព័ត៌មាន ​TASS ​បាន​ដកស្រង់​សម្តី​អ្នក​ការ​ទូតរុស្ស៊ី ​Nadezhdaថា៖ «ជា​អកុសល ​អាជ្ញាធ​រអាមេរិក​ក្នុង​តំបន់ ​ដោយ​គ្មាន​ការ​ពន្យល់ ​មិន​បាន​អនុញ្ញាត​ឱ្យ​ទូតស្ថានទូត​ទៅ​ទស្សនា​ទី​បញ្ចុះ​សពជាតិ ​Fort Richardson ហើយ​លុត​ជង្គង់​នៅមុខ​ផ្នូរ​របស់​អ្នក​បើកយន្តហោះ ​និង​នាវិក​សូវៀតមុន​ពេល​បញ្ចុះ​សពនោះ អ្នកដែល​បានស្លាប់​នៅ​អាឡាស្កា ​ក្នុងឆ្នាំ ​១៩៤២-១៩៤៥​»។

​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ការទូត​រុស្ស៊ី ​Nadezhda​ Shumova​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឱ្យដឹងថា​ការ​ប៉ុនប៉ង​ដើម្បី​ទទួល​បាន​ការចូល​ទៅកាន់​កន្លែង​គោរព​វិញ្ញាណ​ក្ខន្ធ​តាមរយៈ​ក្រសួងការ​បរទេស​មិនបាន​ជោគជ័យ​ឡើយ​ហើយ​កំណត់​ការទូត​របស់​ស្ថានទូត ​រុស្ស៊ី​ ក៏​មិន​មិនត្រូវ​បាន​អើពើ​ក្នុងរឿង​នេះឡើយ​។


យោង​តាម​គេហទំព័រ​ដដែល​ បាន​លើកឡើង​ថា ​ការ​អនុញ្ញាត​គឺ​តម្រូវ​ឱ្យចូល​ទៅកាន់​ទីបញ្ចុះ​សព​នៅលើ​ការ​ដំឡើ​ង​កង​ទ័ព​អាមេរិក ​Fort Richardson​។

ស្ថានទូត​រុស្ស៊ី ​បាន​សរសេរ​នៅលើ ​Twitter ថា​ អ្នក​ការ​ទូតរុស្ស៊ី​បានទៅ​ទស្សនា​ទីបញ្ចុះសព​នា​ពេល​កន្លង​មក​។ ​សារព័ត៌ មាន​TASS ក៏​បាន​រាយការណ៍​ដែរថា អ្នក​បើក​យន្តហោះ​រុស្ស៊ី​៩នាក់​ និង​បុគ្គលិក​យោធា​២នាក់​ផ្សេងទៀត​ ត្រូវបាន​បញ្ចុះ​នៅទី​បញ្ចុះសព​។


ពួកគេ​បាន​ស្លាប់​ក្នុង​ពេល​ហោះហើរ​យន្តហោះ​ពី​សហរដ្ឋ​អាមេរិក​ទៅ​សហភាព​សូវៀត ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កម្ចី​ពី​សង្គ្រាម​លោក​លើក​ទី២។ Lend-Lease គឺជា​កិច្ចខិតខំ​ប្រឹង​ប្រែង​មួយ​ ដែល​បាន​ចាប់ផ្តើម​មុន​ពេល​សហរដ្ឋ​អាមេរិក​ចូលរួម​ក្នុង​សង្រ្គាម​ ដើម្បី​ផ្គត់ផ្គង់​សម្ព័ន្ធ​មិត្ត​នូវសម្ភារ​ដែល​ចាត់ទុកថា​ មាន​សារៈសំខាន់​សម្រាប់​ការការពារ​របស់​សហ​រដ្ឋ​អាមេរិក​។

ទំនាក់ទំនង​ការទូត​រវាង​រុស្ស៊ី ​និង​អាមេរិក​កាន់តែ​តានតឹង​ ចាប់តាំងពី​រុស្ស៊ី​ បាន​បើក​ការ​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ​។

វិមាន​ក្រឹមឡាំង បាន​ស្វាគមន៍​លទ្ធផល​នៃ​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​ ដែល​ទាំង​គណ បក្ស​ប្រជាធិបតេយ្យ ​និង​គណបក្ស​សាធារណរដ្ឋ​បាន​លេចចេញ​ជា​អ្នក​ឈ្នះ​យ៉ាងច្បាស់ ​ប៉ុន្តែបាន​និយាយថា ​លទ្ធផល​នឹង​មិនផ្លាស់​ប្តូរអ្វី​ដែល​សំខាន់​នោះទេ​។

អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំង ​លោក ​Dmitry Peskov ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅពេល​នោះ​ថា៖​«ទំនាក់​ទំនង​នៅ​តែមាន ​និងនៅ​តែ​អាក្រក់​»។

ថ្មីៗនេះ​ទីក្រុងវ៉ាស៊ីន​តោន ​និង​ទីក្រុង​ម៉ូស្គូ​បាន​ចូលរួម​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏​កម្រ​មួយ​ នៅពេល​ដែលពួកគេ​បាន​ចរចា​លើ​ការដោះលែង​កីឡាក​របាល់​បោះអាមេរិក ​Brittney Griner ​ដែលកំពុង​ជាប់​ពន្ធនាគារ​រយៈពេល​ ១០ខែ​នៅ​ក្នុង​ពន្ធនាគារ​រុស្សី ​ជាថ្នូរ​នឹង​ឈ្មួញ​អាវុ​ធរុស្ស៊ី V​iktor Bout ។

ប្រទេស​ទាំង២​ ក៏​បាន​ដោះដូរ​អ្នក​ទោស​កាល​ពី​ខែ​មេសា​ នៅពេល​ដែល​រុស្ស៊ី​បាន​ដោះលែង​អតីត​ទាហាន​ម៉ារីន​អាមេ រិក ​Trevor Reed​ ហើយ​សហ​រដ្ឋ​អាមេរិក ​ក៏​បាន​ដោះលែង​អ្នក​បើក​យន្តហោះ​រុស្ស៊ី​ Konstantin Yaroshenko​៕