មន្ត្រីអភិរក្សកំពូលថៃម្នាក់ត្រូវបានចាប់ខ្លួនពីបទពុករលួយកាលពីថ្ងៃអង្គារ ដោយប៉ូលិស​និយាយថា ​គាត់ត្រូវ​បានចាប់ខ្លួន​ដោយសារ​ទទួល​សំណូក​ ហើយថា ​ប្រាក់​ចំនួន ១៤៤ ០០០ ដុល្លារ ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ការិយាល័យ​របស់គាត់​។

លោក Rutchada Suriyakul na Ayutya អគ្គនាយក​នៃ​នាយកដ្ឋានអភិរក្ស​ឧទ្យានជាតិ ​សត្វ​ព្រៃ និង​រុក្ខជាតិ ត្រូវ​បាន​តែងតាំង ​កាលពី​ខែកុម្ភៈ​។

គាត់បាន​ខិត​ខំ​ប្រឹងប្រែង ​ដើម្បី​ការពារ​បរិស្ថាន​របស់​ព្រះ​រាជា​ណាចក្រនេះ​ និង​សត្វ​ជិត​ផុតពូជ​ ដោយ​គ្រប់គ្រង​ឧទ្យាន​ជាតិជាង​ ១៥០ ​កន្លែង​។


លោក Jaroonkiat Pankaew ប្រធាន​ផ្នែក​ប្រឆាំង​អំពើ​ពុករលួយ ​បាន​ថ្លែង​ថា​៖ «​មន្ត្រី​បាន​ចាប់​ខ្លួន​គាត់ ​ខណៈ​ដែល​ប្រាក់​ត្រូវ​បាន​ដោះដូរ ​ដូច្នេះ​ភ័ស្តុតាង ​គឺពិតជា​​ច្បាស់​ណាស់​»។

លោក Jaroonkiat ​បាន​និយាយថា ប៉ូលិស​បាន​ឆែក​ការិយាល័យ​របស់លោក​ Rutchada ​ក្នុងរដ្ឋធានី​បាងកក បន្ទាប់​ពីគាត់ ​ត្រូវបាន​ឃាត់ខ្លួន ​ហើយ​បាន​រកឃើញប្រាក់ប្រហែល ៥លានបាត (១៤៤ ​០០០ ​ដុល្លារ) ។


លោក Rutchada ​បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំងនោះ​។

រូបភាព​ដែល​ប៉ូលិស​ថៃ​ បាន​ចែក​រំលែក​បង្ហាញ​ពី​​ថង់​​លុយដែល​មាន​ស្រោម​សំបុត្រ​ពណ៌​ត្នោត ​នៅ​ពី​ក្រោម។

លោក Jaroonkiat ​បាន​និយាយ​ថា​៖«​​មន្ត្រី​បាន​ប្រមូល​លុយ​ចំនួន ​៩៨​ ០០០ ​បាត​ ជា​ភ័ស្តុតាង​។

​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ គណៈ​កម្មាធិការជាតិ​ប្រឆាំង​អំពើពុក​រលួយ (NACC) បាន​និយាយ​​ថា លោក Rutch ada បាន​រំលោភ​អំណាច​ ដោយ​ទទួល​បានប្រាក់​ពី​កូ​ន​ចៅ​របស់​គាត់ ជាថ្នូរ​នឹង​ការ​រក្សា​តំណែងរ​បស់​ពួកគេ​។

NACC បាន​ចោទ​ប្រកាន់​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​ Rutchada ​ត្រូវ​បាន​បង្ខំឱ្យ​បង់​វិភាគ​១​ភាគ​១០​ប្រចាំខែ​នៃ​ប្រាក់​ចំណូល​រក​បាន​បន្ថែម​ពី​លើការ​បង់ប្រាក់​ម្តង​រហូត​ដល់ ៣០០ ​០០០ បាត ​បើមិ​ន​ដូច្នេះទេប្រឈម​មុខ​នឹង​ការ​ផ្លាស់​ទីតាំង​ទៅកាន់​​កន្លែង​ដាច់​ស្រយាល​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​ពួកគេ​៕