ការិយាល័យ​ប្រធានាធិបតី​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​រវាង​បុរស​ទាំង​​ ២​ ថា លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​អ្នកការទូត​កំពូល​ចិន លោក វ៉ាង យី បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​ពុធ​ដើម្បី​រួមចំណែក​ឈានទៅរក​សន្តិភាព​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​ម៉ា​ក្រុង មិនបាន​លាក់បាំង​ក្តីសង្ឃឹម​របស់លោក ដែលថា​ទីក្រុង​ប៉េកាំង​ ដែល​នៅតែ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ទីក្រុង​ម៉ូស្គូ និង​មិនបាន​ថ្កោលទោស​ការ​លុកលុយ​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ធ្វើឡើង​ជិត​ ១ ​ឆ្នាំ មុន​នឹងដាក់​សម្ពាធ​លើ​រុស្ស៊ី​ឱ្យ​ត្រឡប់​ទៅ​តុ​ចរចា​វិញ​។​

​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ ពុធ លោក​ម៉ា​ក្រុង និង​លោក​វ៉ាង បាន​ពិភាក្សា​អំពី​សង្គ្រាម និង ផលវិបាក​របស់​វា​ទៅលើ​ប្រទេស​ដែល​ងាយ​រងគ្រោះ បំផុត ជាពិសេស​ទាក់ទង​នឹង​សន្តិសុខ​ស្បៀង និង​សមត្ថ ភាព​ហិរញ្ញវត្ថុ​។ នេះ​បើ​យោងតាម​ការិយាល័យ​ប្រធានាធិបតី​បារាំង​។​


​វិមាន Elysee បានឱ្យដឹងថា លោក ​ម៉ា​ក្រុង និង​លោក ​វ៉ាង​ បានបង្ហាញ​គោលបំណង​ដូចគ្នា​ក្នុងការ​រួមចំណែក​ដល់​សន្តិភាព​ស្របតាម​ច្បាប់​អន្តរជាតិ ដោយ​មិនបាន​បញ្ជាក់​ពីអ្វី​ដែលជា​ការរួមចំណែក​របស់​ប្រទេស​នីមួយៗ នោះទេ​។​

​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​បារាំង លោក ​វ៉ាង នឹង​បន្តដំណើរ​ទស្សនកិច្ចរ​ប​ស់លោក ដោយ​ឈប់​នៅ​សន្និសីទ​សន្តិសុខ​ទីក្រុង​មុយ​និក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ​ហើយ លោក​ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ូស្គូ​ផងដែរ​។​


​លោក​ប្រធានាធិបតី​បារាំង​បាន​និយាយ​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ក្នុងការ​ប្រឈម​នឹង «​បញ្ហា​ប្រឈម​ជាស​កល » ក្នុងនោះ​មាន​វិបត្តិ​អាកាសធាតុ​ផងដែរ​។​

​ក្រោយមក​នៅ​ថ្ងៃ​ពុធ លោក វ៉ាង បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​បារាំង លោកស្រី Catherine Colonna​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ជួបពិភាក្សា​អំពី​បញ្ហា​យុទ្ធសាស្ត្រ​ជាមួយ​ទីប្រឹក្សា​ការទូត​របស់លោក ម៉ា​ក្រុង​គឺ​លោក Emmanuel Bonne៕

វីដេអូ៖