ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បាននិយាយកាលពីថ្ងៃសៅរ៍ថា អាស៊ែបៃហ្សង់បានយល់ព្រមឱ្យប្រទេសអាមេនីបើកប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនរវាងប្រទេសទាំង ២។
ដោយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិច ក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងអាមេរិកអា ស៊ែបៃហ្សង់ និងអាមេនី លោក Aliyev បាននិយាយថា យេរ៉េវ៉ាន់មិនទាន់ឆ្លើយតបទៅនឹងការយល់ព្រមនោះទេ។
លោក Aliyev បាននិយាយថា៖ «ប្រសិនបើយើងកំពុងនិយាយអំពីការបើកទំនាក់ ទំនង ជាការពិតណាស់ ប៉ុស្តិ៍ត្រួតពិនិត្យគួរតែត្រូវបានបង្កើតឡើងនៅចុងទាំង ២ នៃច្រករបៀង Zangezur និងនៅព្រំដែនរវាងស្រុក Lachin និងប្រទេសអាមេនី»។
លោក Aliyev បានបញ្ជាក់ថា៖ «មានការរីកចម្រើនខ្លះទាក់ទងនឹងសន្ធិសញ្ញាសន្តិ ភាពរវាងអាស៊ែបៃហ្សង់ និង អាមេនី ដោយបន្ថែមថា ការលើកឡើងណាមួយអំពីតំបន់ Karabakh នៅក្នុងសន្ធិ សញ្ញាសន្តិភាពនឹង«មិនអាចទទួលយកបានទេ»។
លោកក៏បានអំពាវនាវឱ្យអាមេនីបញ្ឈប់ការជីកយកធនធានរបស់អាស៊ែបៃហ្សង់ដោយខុសច្បាប់។
មុននេះ លោក Aliyev បានជួបជាមួយលោកនាយក រដ្ឋមន្ត្រីអាមេនី Nikol Pashinyan និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនកែន នៅក្រៅសង្វៀនសន្និសីទសន្តិសុខទីក្រុងមុយនិច។
ដោយបើកកិច្ចប្រជុំនោះ លោក ប្ល៊ីនកែន បាននិយាយថា ប្រទេសអាស៊ែបៃហ្សង់ និងអាមេនីមាន «ឱកាសជាប្រវត្តិសាស្ត្រ» ដើម្បីបង្កើតសន្តិ ភាពយូរអង្វែង ក្រោយពីជម្លោះជាង ៣០ ឆ្នាំ។
លោកបានបន្ថែមថា ឥឡូវនេះ ភាគីទាំង ២ បានផ្តោតទៅលើដំណើរការសន្តិភាព រួមទាំងតាមរយៈការចរចាដោយផ្ទាល់ ហើយក៏មានការចូល រួមពីសហភាពអឺរ៉ុប និងអាមេរិកផងដែរ៕