មេដឹកនាំ​នៃ​ប្រទេស​ស៊ុយអែត ​ហ្វាំងឡង់ និង​ន័រវេស ​បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ការពារ​ជាតិ​កាលពីថ្ងៃពុធ ​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​រួម​។

លោក​ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson និងនាយករដ្ឋមន្រ្តី ន័រវេស លោក​ Jonas Gahr Store បានជួបប្រជុំគ្នាកាលពីថ្ងៃពុធនៅក្នុង​តំបន់​ Harpsund មាន​ចម្ងាយប្រហែល ១២០​ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Stockholm។

លោក​ទាំង ៣ រូប បាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​សន្តិសុខ​រួម និង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​បញ្ហា​គោលនយោបាយ​ការ​បរទេស ​សន្តិសុខ ​និង​ការ​ពារជាតិ​។


សេចក្តីថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​ស៊ុយអែត​ ដែល​បាន​ចេញផ្សាយ​កាល​ពីថ្ងៃពុធ​បានឱ្យដឹង​ថា​ ថា​ស្ថានភាព​សន្តិសុខ​កាន់​តែ​យ៉ាប់យ៉ឺនទៅ ​ដោយសារជម្លោះ​រុស្ស៊ី-អ៊ុយក្រែន។

សេចក្តីថ្លែង​ការណ៍នោះ​ បាន​និយាយថា៖​ «ន័រវេស ​ហ្វាំងឡង់ ​និង​ស៊ុយអែត ​រួម​ជា​មួយ​នឹង​ប្រទេស​ជិតខាង​ Nordic របស់​យើង ​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នៅ​ក្នុង​តំបន់​រួមទាំង​តំបន់​ភាគ​ខាងជើង​របស់​យើង​ ដោយ​បន្ថែមថា​ ខណៈ​ដែល​ស៊ុយអែត និង​ហ្វាំងឡង់​កំពុង​ធ្វើ​ដំណើរ​ដើម្បី​ចូលរួមអង្គការ​​​សន្ធិ​សញ្ញា​អា​ត្លង់​ទិក​ខាងជើង​( NATO) យើង​កំពុង​ធ្វើការ​នៅ​ក្នុង​មធ្យោបាយ​រួម​​គ្នា​បន្ថែមទៀត ដើម្បី​ពង្រឹង​សន្តិសុខ​»​។


សេចក្តីថ្លែង​ការណ៍​​បាន​បន្ថែម​ថា៖ «យើង​នឹង​បន្តធ្វើ​ឱ្យ​ កិច្ចសហប្រតិបត្តិការរបស់យើងស៊ីជម្រៅ​នៅ​ក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។ កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ការពារជាតិ​របស់​យើង​ត្រូវ​បាន​សម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួ​យប្រទេស​ជិត​ខាង Nordic និង​ដៃគូ​ជិតស្និទ្ធ​របស់​យើង រួម​ទាំង​ អាមេរិក និង​ចក្រភព​អង់គ្លេស»​។

«តំបន់​ចុង​ ខាងជើង​បំផុត​របស់​ប្រទេស​របស់​យើងមាន​ប្រជាជន​តិច​ជាង​តំបន់​ផ្សេងទៀត ហើយ​អាកាស​ធាតុ និង​ភូមិសាស្ត្រ​របស់​ពួកគេប​ង្ហាញ​ពី​បញ្ហា​ប្រឈម​ជា​ពិសេសជាច្រើន​។​ ក្នុង​ពេល​ជា​មួយគ្នានោះដែរ​ វា​មាន​សក្តានុ​ពល​ដ៏អស្ចារ្យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​កាន់​តែស៊ី​ជម្រៅ​នៅក្នុង​តំបន់​ទាំងនេះ ​ដោយ​ផ្តល់​ទីតាំង​ និង​លក្ខខណ្ឌ​ពិសេស​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ទៅ​លើ​ ការផ្លាស់​ប្តូ​របៃតង លំហអាកាស​ និង​ការ​ទាញយក​លោហៈ​ធាតុ​កម្រនានា»។

ប្រទេស​ហ្វាំងឡង់ និង​អ៊ុយ​អែត​ បាន​ដាក់ពាក្យ​ចូល​ជា​សមាជិក​របស់​អង្គការ​ណាតូ​ក្នុងខែ​ឧសភា ​ឆ្នាំ ​២០២២ បន្ទាប់ ពី​មាន​ការ​ផ្ទុះឡើង​នៃ​ជម្លោះ​រវាងរុស្ស៊ី ​និង​អ៊ុយក្រែន។ ការ​ចូលជា​សមាជិក​របស់​អង្គការណាតូ ​ទាម​ទារ​ឱ្យ​មាន​ការ​យល់ព្រម​ពី​រដ្ឋ​សមាជិក​ទាំងអស់​នៃ​សម្ព័ន្ធ​មិត្ត​យោធា​នេះ។ ​តួកគី​ និង​ហុងគ្រី ​ដែល​ជា​សមាជិក​​របស់​អង្គការនេះ​ដែរ​នោះ​ នៅ​មិន​ទាន់​យល់​​នៅឡើយ​ទេ៕

វីដេអូ៖