ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឱ្យដឹង​ថា ​គណៈកម្មាធិការ​រៀបចំការ​បោះឆ្នោត​ដែល​គ្រប់គ្រង​ ដោយ​របប​យោធាមី​យ៉ាន់ម៉ា​កាល​ពី​ថ្ងៃអង្គារបាន​ប្រកាសថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​(NLD) របស់​លោក​ស្រី ​អ៊ុងសាន ស៊ូជី នឹងត្រូវ​បានរំលាយ ដោយ​សារ​ខកខាន​ មិន​បាន​ចុះ​ឈ្មោះ​ឡើងវិញ ក្រោម​ច្បាប់​បោះឆ្នោត​ថ្មីព្រាង​ដោយ​យោធា។

យោធាបានធ្វើឱ្យ​រដ្ឋប្រហារ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​​ត្រឹម​ត្រូវ​ ជាមួយ​នឹង​ការ​អះអាង​ដែល​មិនច្បាស់​លាស់​នៃ​ការ​ក្លែងបន្លំ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២០​ ដែល NLD បាន​ឈ្នះ ដោ​យបញ្ចប់​ការ​ពិសោធន៍​លទ្ធិ​ប្រជាធិប​តេយ្យ​រយៈពេល ១​០ ឆ្នាំ និង​ធ្វើឱ្យ​ប្រទេសនេះ ធ្លាក់ក្នុង​ភាព​ចលាចល​។

នៅក្នុងខែមករា គណៈកម្មាការ​រៀបចំការ​បោះឆ្នោត​បាន​ផ្តល់​ឱ្យ​គណបក្ស​នយោបាយ​រយៈពេល ​២ ខែ​ដើម្បី​ចុះឈ្មោះ​ឡើង​វិញ​នៅ​ក្រោម​ច្បាប់បោះឆ្នោត​ថ្មី​ដ៏​តឹងរឹងមួយ ​មុនពេល​ការបោះឆ្នោតថ្មី​ដែលខ្លួន​បាន​សន្យាថា នឹងរៀបចំ ប៉ុន្តែដែល​គូប្រជែង​របស់​ខ្លួន និយាយថា នឹង​មិន​ប្រកបដោយ​សេរី​ ឬយុត្តិធម៌​។


ទូរទស្សន៍រដ្ឋ MRTV បាន​ឱ្យដឹ​ងថា ក្នុង​ចំណោម​គណបក្ស​ដែល​មាន​ស្រាប់​ចំនួន ៩០​ មាន​តែ ​៥០​ ប៉ុណ្ណោះ ដែលបាន​ដាក់ពាក្យ​សុំ​ចុះឈ្មោះ​ឡើងវិញ​ក្រោម​ច្បាប់ថ្មីនេះ។ ​ក្រៅ​ទីនេះ នឹង​ត្រូវ​រំលាយ ចាប់​ពី​ថ្ងៃពុធនេះ។

លោកស្រី ស៊ូជី ​បាន​បង្កើត​គណបក្ស ​NLD ក្នុង​ឆ្នាំ ១៩៨៨ ​ហើយ​បាន​ឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី​នៅក្នុង​ការ​បោះឆ្នោតឆ្នាំ ១៩៩០ ដែល​ត្រូវបាន​រំលាយ​ដោយ​របប​យោធា ​នៅ​ពេលនោះ​។


គណបក្ស NLD បាន​ខិ​តខំប្រឹងប្រែង​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​គ្រប់គ្រង​ដោយ​យោធា ហើយ​ក្រោយ​មក​បាន​ទទួលជ័យ​ជម្នះ​លើ​គណបក្សនានា​​ដែល​គាំទ្រ​ដោយ​យោធា​នៅក្នុង​ការ​បោះឆ្នោត​នៅក្នុងឆ្នាំ ២០១៥​ និង ២០២០៕