​ប៉ូលិស​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃ​ពុធ បាន​ចោទប្រកាន់​អ្នកយកព័ត៌មាន​មកពី​កាសែត​ឈានមុខ​គេ​មួយ​ពីបទ​ផលិត «​ព័ត៌មាន​មិន​ពិត​»​ ​ក្រោយពី​មាន​អត្ថបទ​មួយ​ស្តីពី​តម្លៃ​អាហារ​ខ្ពស់​ត្រូវបាន​ចេញផ្សាយ ដោយ​បង្កឱ្យមាន​ការភ័យខ្លាច​អំពី​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ក្រុម​សិទ្ធិមនុស្សបាន​និយាយថា Shamsuzzaman Shams ត្រូវបាន​ចោទប្រកាន់​នៅក្រោម​ច្បាប់​សន្តិសុខ​ឌីជីថល​ដ៏​តឹងរ៉ឹង​ដែល​ត្រូវបាន​ប្រើ​ជា ទូទៅ​ដោយ​រដ្ឋាភិបាល​ដើម្បី​បិទមាត់​អ្នកសារព័ត៌មាន និង​អ្នក​រិះគន់​។​

​កាសែត Prothom Alo របស់លោក Shams បាន​និយាយថា គាត់​ត្រូវបាន​ចាប់ខ្លួន ចេញពីផ្ទះ​របស់គាត់​នៅក្នុង​ទីក្រុង​ឧស្សាហកម្ម Savar នៅ​ខាងក្រៅ​ទីក្រុង​ដា​ក្កា នៅ​ម៉ោង​ប្រហែល ៤ ​ព្រឹក (២២០០​ ម៉ោង​សកល​) ដោយ​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​។​


​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Asaduzzaman Khan បាន​បញ្ជាក់ថា អ្នកយក​ព័ត៌មាន រូបនេះ ត្រូវបាន​សាកសួរ​ដោយ​ប៉ូលិស​ពីបទ ​«​រឿង​មិន​ពិត​» ដែល​បានចេញ ផ្សាយ​កាលពី​ចុង​សប្តាហ៍​។​

​លោក​រដ្ឋមន្ត្រី បាន​និយាយថា​៖ «​សំណុំរឿង​មួយ​ត្រូវបាន​ប្តឹង​ប្រឆាំង​គាត់ ដោយ​បន្ថែមថា Shams នឹង​ត្រូវបាន​ដោះលែង​ពី​មន្ទីរឃុំឃាំង ប៉ុន្តែ​អាច​ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត​ជុំវិញ​ការ​ចោទប្រកាន់​នេះ​។​


​អ្នកកាសែត​រូបនេះ ត្រូវបាន​ចោទ​ប្រ​កាន់​ពីបទ​ធ្វើឱ្យ​ខូច​មុខមាត់​រដ្ឋាភិបាល​ដោយ​ «​ព័ត៌មាន​មិន​ពិត​» និង​សម្រាប់​ការ​ចោទសួរ​អំពី​សមិទ្ធផល​របស់​ប្រ​ទេស​បង់​ក្លា​ដែ​ស ក្រោម​ច្បាប់​សន្តិសុខ​ឌីជីថល​។ នេះ​បើ​យោងតាម​ច្បាប់​ចម្លង​នៃ​សំណុំរឿង​ដែល សារព័ត៌មាន ​AFP​ ទទួលបាន​។​

​អត្ថបទ​របស់​កាសែត Prothom Alo ត្រូវបាន​បោះពុម្ព​កាលពី​ថ្ងៃអាទិត្យ ហើយ​រួមបញ្ចូល​ការដកស្រង់​ពី​មនុស្ស​សាមញ្ញ​និយាយ​អំពី​ជីវិត​របស់​ពួកគេ​ក្នុងឱកាស​បុណ្យ​ឯករាជ្យ​របស់​ប្រទេស​បង់​ក្លា​ដែ​ស​។​

​កម្មករ​ម្នាក់ ត្រូវបាន​គេ​ដកស្រង់​សម្ដី​ដោយ​និយាយថា​៖ «​តើ​អ្វី​ជា ការប្រើប្រាស់​សិទ្ធិសេរីភាព ប្រសិនបើ​យើង​មិនមាន​លទ្ធភាព​ទិញ​អង្ករ​ហូប​ផង​នោះ​?»​។​

​ដូច​ប្រទេស​ក្រីក្រ​ដទៃទៀត​ដែរ តម្លៃ​ម្ហូបអាហារ បាន​កើនឡើង​ក្នុងប្រទេស​បង់​ក្លា​ដែ​ស ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំមុន បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ប្រាក់​តា​កា (taka)​ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។​

​មនុស្ស​ជិត ៣ ០០០ នាក់ ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​សន្តិសុខ​ឌី​ជី​ថ​ល ចាប់តាំងពី​ច្បាប់​នេះ ត្រូវបាន​អនុម័ត​ក្នុង​ឆ្នាំ​ ២០១៨ ក្នុងនោះ​មាន​អ្នកកាសែត​ប្រហែល ២៨០​ នាក់​។ យោងតាម​ក្រុម​ពិគ្រោះ​យោបល់​ក្នុងស្រុក​។

​នេះ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ថា ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina កាន់អំណាច ចាប់តាំងពី​ឆ្នាំ​ ២០០៩ ប្រទេស​អាស៊ី​ខាងត្បូង​ដែលមាន​ប្រជាជន​ចំនួន​ ១៧០ ​លាន​នាក់ កំពុង​ក្លាយជា​ប្រទេស​ផ្តាច់ការ​កាន់តែខ្លាំង​ឡើង​។​

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បានដាក់​ចំណាត់ថ្នាក់​ប្រទេស​បង់​ក្លា​ដែ​ស ១៦២ ក្នុងចំណោម ១៨០ ​ប្រទេស​នៅក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​​លោក​ឆ្នាំ​ ២០២២ របស់ខ្លួន​។ ប្រទេស​ស្ថិតនៅ​ខាងក្រោម​ប្រទេស​រុស្ស៊ី (១៥៥) និង​អា​ហ្វ​ហ្គា​នី​ស្ថាន (១៥៦)​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកកាសែត​នៅ​ប្រទេស​បង់​ក្លា​ដែ​ស មានការ​ថយចុះ បាន​ស្ថិតនៅក្រោម​ការវាយប្រហា​រ​កាន់តែខ្លាំង​ឡើង​របស់​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​របស់លោក​ស្រី Hasina​។​

​អាជ្ញាធរ បាន​បិទមាត់​របស់​គណបក្សប្រឆាំង​ដែល​មានតែ ​១​ កាលពី​ខែ​មុន ដោយ​និយាយថា គណបក្ស​នេះ បំពាន​ច្បាប់សារព័ត៌មាន របស់​ប្រទេស​។​

​អ្នកសារព័ត៌មាន​យ៉ាងតិច​ ១០​ នាក់ ត្រូវបាន​ប៉ូលិស​វាយ​ធ្វើបាប ខណៈ​តាម​យក​ព័ត៌មាន​អំពី​ការបោះឆ្នោត​ជ្រើសរើស​មេធាវី​តុលាការ​កំពូល​ដែលមាន​ជម្លោះ​នៅក្នុង​ទីក្រុង​ដា​ក្កា​។​

​កាលពី​សប្តាហ៍​មុន បងប្រុស​របស់​អ្នកកាសែត​ស៊ើបអង្កេត Al Jazeera ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ត្រូវបាន​វាយដំ​យ៉ាង​ព្រៃផ្សៃ ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​បុរស​ជាច្រើន​នាក់​មកពី​គណបក្សកាន់អំណាច​៕​