អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថានលោក អុីមរ៉ាន់ ខាន់ បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា មេដឹក​នាំជាន់ខ្ពស់​កំពុង​ត្រូវបាន​បង្ខំ ឱ្យ​លាលែង​ពី​គណបក្ស​របស់​លោក​ ​ចំ​ពេល​មាន​ការបង្រ្កាប ​ខណៈ​ដែល​អតីត​រដ្ឋមន្ត្រី​គណៈ​រដ្ឋមន្ត្រី​បាន​ក្លាយជា​អ្នក​ចុងក្រោយ​ដែល​ត្រូវ​លាលែង​។

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​និយាយថា ​អាជ្ញាធរ ​បានឃុំខ្លួន​អ្នក​គាំទ្រ​រាប់ពាន់នាក់​នៃ​គណបក្ស ​Pakistan Tehreek-e-Insaf (PTI) របស់​ប៉ាគីស្ថាន ចាប់តាំង​ពីអំពើ​ហិង្សា​លើ​ដងផ្លូវ ​បានផ្ទុះ​ឡើងជា​ច្រើន​ថ្ងៃ​ជុំវិញ​ការចាប់​ខ្លួន​លោក ​រ​យៈពេលខ្លី ​កាលពី​ដើមខែនេះ​។

អ្នកនាំ​ពាក្យ​គណបក្ស​លោក Fawad Chaudhry ​ដែលបាន​បម្រើការជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅក្នុង​រដ្ឋាភិ បាល​របស់​លោកខាន់ បាន​លាលែង​ពី​គណបក្ស ខណៈដែល​អគ្គលេខាធិការ Asad Umar អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បាន​និ យាយថា លោកនឹងចុះចេញ​ពីតំណែង ប៉ុន្តែនៅ​ជាមួយ​គណបក្ស​ PTI។


ការ​លាលែង​ពី​តំណែង​នេះ បាន​កើតឡើង បន្ទាប់​ពី​អនុប្រធាន​ជាន់ខ្ពស់ Shireen Mazari បានចែក​ផ្លូវជា​មួយ លោកខាន់​ កាល​ពី​ថ្ងៃ​អង្គារ។

អ្នក​ទាំង​៣ ​បាន​ធ្វើ​សេចក្តី​ប្រកាស​របស់​ខ្លួន ​បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​​មាន​អំពើ​ហិង្សា​តាម​ដង​ផ្លូវ ក្រោយ​​ពី​ការ​ចាប់​ខ្លួន​លោកខាន់។


លោកខាន់​ បាន​និយាយ​នៅ​ក្នុងអាសយដ្ឋាន​វីដេអូ​មួយ​កាល​ពីយប់ថ្ងៃ​ពុធថា៖«​នេះ គឺ​ជា​ការ​បង្រ្កាប​ដែល​ខ្ញុំមិនធ្លាប់​ឃើញក្នុង​ប្រវត្តិ​សាស្ត្រ​ប៉ាគីស្ថាន​ពី​មុនមក​»។

ប្រសិន​បើអ្នក​និយាយថា ​អ្នកជា​ផ្នែក​នៃ PTI នោះ​ អ្នកនឹង​ប្រឈមមុខ​នឹងការ​គាប​សង្កត់ និង​ហិង្សា អ្នក​នឹង​ត្រូវ​ជាប់គុក»។

ប្រសិន​បើអ្នក​និយាយ​ពាក្យ​សម្តីមាន​ឥទ្ធិពល​ យើងលែង​នៅក្នុងគណបក្ស​ PTI នោះ ​អ្នកនឹង​ត្រូវបាន​ដោះលែង។

លោកខា​ន់ បាន​អះអាង​ថា ការ​គាប​សង្កត់​នេះ ​គឺ​ត្រូវ​បាន​កំណត់​គោលដៅ​ទៅ​លើ​អ្នក​គាំទ្រ​មូល​ដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​ដែរ​។

លោក​បាន​និយាយ​ពី​ផ្ទះ​របស់​លោក​​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង ​Lahore​ ថា​៖«​ពួកគេ​បាន​ដាក់​មនុស្ស​គ្រប់​គ្នា​ក្នុង​ពន្ធនាគារ ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ទាក់​ទង​នរណា​ទៀត​ទេ​»។

លោក Chaudhry បាន​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​នៅ​លើធ្វីធើរ​ ដោយ​បាន​បរិហារ​ពី​ភាព​ចលាចល​ស៊ីវិល ហើយ​និយាយ​ថា ​លោក​នឹង«ឈប់​សម្រាក​ពី​នយោបាយ»។

ស្របពេលជា​មួយ​គ្នា​នោះ លោក Umar បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន ដោយ​និយាយថា ​លោក ​មិនត្រូវ​បានគេ​ដាក់​សម្ពាធ​លើ​ការ​សម្រេចចិត្ត​ចុះចេញ​ពី​តំណែង​ជា​អគ្គលេខាធិការ​នោះទេ​។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International)​កាលពីថ្ងៃ​អង្គារ​បាន​និយាយថា៖​«ការភ័យខ្លាច​មួយ​បាន​កើតឡើង​ចំពោះ​អ្នកគាំទ្រ​របស់​លោកខាន់​ បន្ទាប់​ពីមាន​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង​ជា​ច្រើននាក់​ដោយ​បំពាន»។

ពួកគេ បាននិយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​រួមជា​មួយ​អង្គការ​ផ្សេងទៀត៖​«អាជ្ញាធរ​ត្រូវតែ​បញ្ឈប់​ការគាប​សង្កត់​លើ​ក្រុម​ប្រឆាំង​នយោបាយ» ​ដោយ​ចោទប្រកាន់​រដ្ឋាភិបាលថា​បាន​ប្រើប្រាស់«ច្បាប់​ប្រឆាំង​អំពើ ភេរវកម្ម​មិន​ច្បាស់លាស់» ​ដើម្បី​បង្ហាញពី​ភាពត្រឹមត្រូវ​នៃ​ការ​ឃុំខ្លួន​។

ចាប់តាំង​ពីលោក​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​មក លោកខាន់​ដែលមាន​អាយុ ៧០ ​​ឆ្នាំ​ បានធ្វើ​យុទ្ធនាការ​ដែល​មិនធ្លាប់​មានពី​មុនមក​នៃ​ការ​ផ្គើនប្រឆាំង​នឹង​ការ​បង្កើត​យោធា​ដ៏មាន​ឥទ្ធិពល​ដែលត្រូវ​បាន​គេចាត់ទុក​ថា ជា​អ្នក​ផ្តល់​អំណាច​របស់​ប្រទេស​ប៉ាគីស្ថាន​ជាយូរ​មក​ហើយ​។

លោក​ខាន់​ចោទ​ប្រកាន់​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ថា ​បាន​រៀបចំការ​ផ្តួលរំលំ​លោក​ ហើយ​ថែមទាំងរៀប​ចំផែន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ខែវិច្ឆិកា ដែល​លោក​ ត្រូវ​បាន​គេបាញ់​ចំ​ជើង ជា​ការ​ចោទប្រកាន់​ដែល​កងទ័ព​បដិសេធ​។

ការ​ចាប់ខ្លួន​លោកពីបទ​ប្រកាន់​ពុករលួយ​​នៅតុលការកំពូល​ទីក្រុងអ៊ី​ស្លាម៉ា​បាដ ​បានកើតឡើងប៉ុន្មាន​​ម៉ោង​​​ ក្រោយ​ពី​លោក​បាន​អះអាង​ម្តង​ហើយ​ម្តងទៀត ហើយ​ត្រូវបាន​គណបក្ស​របស់​លោក​មើល​ឃើញថា ជា​កិច្ច​ប្រឹងប្រែង​ ដើម្បី​រារាំង​ការគាំទ្រ នៅមុន​ការ​បោះឆ្នោត ដែលនឹង​ផុត​កំណត់​មិន​លើស​ពី​ខែ​តុលា។​

ប្រជាជន ​បា​នសម្រុក​ចូល​ទីក្រុង​នានា​ ដោយ​ដុត​អគារ បិទផ្លូវ និង​ការ​ប៉ះទង្គិច​ជា​មួយ​ប៉ូលិស​នៅខាង​ក្រៅទី​បញ្ជាការ​យោធា អំឡុង​ពេល​មាន​ភាព​ចលាចល​ដែល​មនុស្ស ​៩​នាក់​បាន​ស្លាប់​។

លោក​ខាន់​បាន​រួចខ្លួន​ពីការ​ឃុំឃាំង​រយៈពេល​ ៣​ថ្ងៃ បន្ទាប់​ពីតុលាការ​កំពូល ​បាន​ប្រកាសថា​ ​ការ​ចាប់ខ្លួននេះ​ខុស​ច្បាប់​។

យោធា​បាន​បដិសេធ​ការ​អះអាង​របស់​លោកខាន់ដែល​ថា «ភ្នាក់ងារ»​មាន​គម្រោង​ប្រើ​អំពើ​ហិង្សា​ ដើម្បី​លាប ពណ៌​គណបក្ស​របស់​លោក។

ទន្ទឹមនឹងនេះ​ដែរ ទី​ក្រុងអុីស្លាម៉ាបាដ បាន​សន្យាថា នឹង​កាត់ទោស​នៅក្នុង​តុលាការ​យោធា អ្នក​ដែល​ជាប់​ចោទពី​បទ​ហិង្សា​ប្រឆាំង​នឹង​កងទ័ព៕​