ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែនលោក Hans Grundberg កាលពីថ្ងៃសៅរ៍ បានស្វាគមន៍ការកើនឡើងនៃជើងហោះហើរ នាពេលថ្មីៗនេះ រវាងទីក្រុងសាណា រដ្ឋធានីនៃប្រទេសយេម៉ែន និងទីក្រុងអាម៉ាន់ រដ្ឋធានីនៃប្រទេសហ្ស៊កដានី។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ លោក Grundberg បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការដកការរឹតត្បិតទាំងអស់លើសេរីភាពនៃចលនាចូល ចេញពី និងក្នុងប្រទេសយេម៉ែនដែលបំផ្លិចបំផ្លាញដោយសង្រ្គាម។
លោក Grundberg បានជំរុញឱ្យភាគីទាំងអស់ដែលពាក់ព័ន្ធក្នុងជម្លោះយេម៉ែនឈានដល់ការឯកភាពគ្នាលើវិធានការបន្ថែមដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋយេម៉ែន និងអនុវត្តបទឈប់បាញ់ទូទាំងប្រទេស។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Yemenia Airways ជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសយេម៉ែន បានប្រកាសថា ខ្លួននឹងផ្តល់ជើងហោះហើរចំនួន៦សប្តាហ៍ទៅកាន់ប្រទេសហ្ស៊កដានី ចាប់ពីថ្ងៃទី ១០ខែមិថុនា។
លោក Mohsen Haidara នាយកពាណិជ្ជកម្មនៃក្រុមហ៊ុនYemenia Airways បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ត្រូវបានផ្តល់រង្វាន់ដោយការកើនឡើងជើងហោះហើរទៅកាន់ប្រទេសហ្ស៊កដានី ដែលនេះជាដំណាក់កាលដំបូងនៅក្នុងផែនការរបស់ពួកគេក្នុងការពង្រីកទៅកាន់គោលដៅផ្សេងទៀត។
អាកាសយានដ្ឋានអន្តរជាតិ Sanaa ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី ចាប់តាំងពីពួកគេចូលកាន់កាប់រដ្ឋធានីយេម៉ែនក្នុងឆ្នាំ ២០១៤។
ជើងហោះហើរពាណិជ្ជកម្ម ត្រូវបានផ្អាក ប៉ុន្តែត្រូវបានបន្តក្នុងកម្រិតកំណត់ក្នុងខែឧសភា ឆ្នាំ២០២២ តាមរយៈកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Yemenia Airways បានធ្វើការហោះហើរជាបណ្តោះអាសន្នរវាងទីក្រុងសាណា និង សាណា និងទីក្រុងអាម៉ាន់ ដោយដឹកជញ្ជូនអ្នកដំណើរ និងសម្រួលការធ្វើដំណើរសម្រាប់ជនជាតិយេម៉ែន ដែលស្វែង រកការព្យាបាល នៅក្រៅប្រទេស។
កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើដែនអាកាសរបស់យេម៉ែន ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការលំបាកដែលយេម៉ែនប្រឈមមុខ និងបង្កើតបរិយាកាសអំណោយផលដល់សន្តិភាព និងស្ថិរភាព។ នេះបើយោងតាមអ្នកសង្កេតការណ៍ក្នុងស្រុក៕