លោកប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គែន បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរបស់លោកនឹងផ្តោតលើការកាត់បន្ថយអតិផរណាឱ្យមកនៅត្រឹមលេខ ១ ខ្ទង់ ពីជិត ៤០ % នាពេលបច្ចុប្បន្ន។
លោកអេរដូហ្គែន បានប្រាប់ក្រុមអ្នកនាំចេញតួកគី ក្នុងអំឡុងពេលកិច្ចប្រជុំនៃសភាអ្នកនាំចេញតួកគី ក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា៖«ភាពមិនច្បាស់លាស់នៃពេលវេលាបោះឆ្នោតឥឡូវនេះ បានចប់ហើយ។ ដៃរបស់យើងកាន់តែរឹងមាំ»។
លោក បាននិយាយថា៖«យើងនឹងកាត់បន្ថយអតិផរណា ដែលជាបញ្ហាឈឺក្បាលសម្រាប់ពិភពលោកផងដែរ ឱ្យមកនៅត្រឹមលេខ ១ខ្ទង់... ភាពជាអ្នកដឹកនាំសេដ្ឋកិច្ចថ្មីរបស់យើង នឹងផ្តល់អាទិភាពដល់បញ្ហានេះ»។
យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា អតិផរណាប្រចាំឆ្នាំរបស់តួកគី បានធ្លាក់ចុះដល់ ៣៩,៥៩ % នៅក្នុងខែ ឧសភា បន្ទាប់ពីឡើងដល់កម្រិតខ្ពស់រយៈពេល ២៤ឆ្នាំនៃ ៨៥,៥១ % នៅក្នុងខែតុលា ឆ្នាំមុន។
លោកអេរដូហ្គែន បានតែងតាំងលោក Mehmet Simsek ជារដ្ឋមន្ត្រីរតនាគារ និងហិរញ្ញវត្ថុ បន្ទាប់ពីបានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីខែឧសភា។ រដ្ឋមន្ត្រីថ្មីរូបនេះ បាននិយាយព្រលយពាក្យទៅដល់ការវិលត្រឡប់ទៅកាន់គោលនយោបាយគ្រិស្តអូស្សូដក់ ក្នុងនោះមានការដំឡើងអត្រាការប្រាក់ផងដែរ៕