រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលឡើងកាន់អំណាចដោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ខែកុម្ភ:ឆ្នាំ២០២១ បានវាយប្រហារអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ថាលើកតម្កើងក្រុមប្រឆាំង ដែលខ្លួចាត់ទុកជាភឹរវករនោះ។
សេចក្តីថ្លែងការណ៍របស់របបយោធាមីយ៉ាន់ម៉ា បានអះអាងថា ប្រទេសមីយ៉ាន់ម៉ាបានបដិសេធសេចក្តីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៣ដែលបានបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាដើម្បីធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន ហើយរបបយោធាក៏បានបង្ហាញនូវការបាត់បង់ជីវិតមនុស្សបណ្តាលមកពីក្រុមប្រឆាំង។
សេចក្ដីថ្លែងការណ៍របស់របបយោធាមីយ៉ាន់ម៉ា បានលើកឡើងថា អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិបានលើកតម្កើងសកម្មភាពរបស់ភេរវករនៃក្រុម CRPH, NUG និង PDF ដែលបានឆក់យកជីវិតជនស៊ីវិលស្លូតត្រង់ចំនួន ៦០៩១នាក់ ក្នុងនោះមានកុមារតូចៗចំនួន ២០២នាក់ គ្រូបង្រៀន ៨០នាក់ សមាជិកសង្ឃចំនួន ៧៤នាក់ មន្ត្រីភូមឲបាលនិងសង្កាត់ចំនួន ៨២៥ និងបុគ្គលិកសេវាសាធារណៈចំនួន ២៥១នាក់ផ្សេងទៀត បុគ្គលិកសេវាពេទ្យ និងសមាជិកគណបក្សនយោបាយចំនួន១៧នាក់។
សេចក្ដីថ្លែងការណ៍បន្តថា វាជារឿងដ៏គួរឱ្យទើសចិត្តពេលដែលឃើញអ្នករាយការណ៍ពិសេសបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់ និងបានបញ្ចុះបញ្ចូលឱ្យក្រុមភេរវករ NUG និង PDF ខណៈពេលដែលគាត់កំពុងបញ្ជាប្រទេសដែលមានអធិបតេយ្យភាពយ៉ាងអន្ទះសារអំពីរបៀបដាក់ប្រទេសមីយ៉ាន់ម៉ាឱ្យឯកោពីទ្វេភាគី និងពហុភាគីនៅក្នុងក្របខ័ណ្ឌនៃអង្គការក្នុងតំបន់និងលើសពីនេះ។
សេចក្តីថ្លែងការណ៍ បានលើកឡើងដែរថា គ្មានការសង្ស័យឡើយថា ទង្វើដ៏គួរឱ្យរន្ធត់របស់អ្នករាយការណ៍ពិសេស ធ្វើឱ្យខូចដល់ការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ មីយ៉ាន់ម៉ារំលឹកថា អ្នករាយការណ៍ពិសេសគួរមានកាតព្វកិច្ចចំពោះមាត្រា 3 (f) នៃក្រមសីលធម៌សម្រាប់អ្នកកាន់នីតិវិធីពិសេស ដែលមិនស្វែងរក ឬទទួលយកការណែនាំពីរដ្ឋាភិបាល បុគ្គល អង្គការរដ្ឋាភិបាល ឬមិនមែនរដ្ឋាភិបាល ឬដាក់សម្ពាធក្រុមណាមួយឡើយ ស្តីពីការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនពីរដ្ឋរ៉ាឃីន រដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីសម្រេចបាននូវគម្រោងសាកល្បង។
មីយ៉ាន់ម៉ា ក្នុងនាមជាប្រទេសដែលមានការព្រួយបារម្ភ បាននិយាយម្តងហើយម្តងទៀត និងធ្វើឱ្យគោលជំហររឹងមាំច្បាស់លាស់របស់ខ្លួនលើអ្នករាយការណ៍ពិសេសថា មីយ៉ាន់ម៉ាមិនដែលទទួលស្គាល់ និងទទួលយកអាណត្តិ និងផលិតផលណាមួយរបស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។
ប្រទេសមីយ៉ាន់ម៉ាមានទស្សនៈថាអាណត្តិស្ទួនដែលបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សគ្រាន់តែជាការខ្ជះខ្ជាយពេលវេលា និងធនធាន និងជាការប្រឆាំង។
សេចក្តីថ្លែងការណ៍បាននិយាយថា ដូច្នេះ ប្រទេសមីយ៉ាន់ម៉ា បញ្ជាក់ជាថ្មីនូវការជំទាស់យ៉ាងម៉ឺងម៉ាត់របស់ខ្លួនលើការកាន់អត្តសញ្ញាណប្រទេសឯកតោភាគីជាក់លាក់នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស និងការបង្ហាញផ្ទាល់មាត់ដែលមាននយោបាយអតុល្យភាព និងបោកបញ្ឆោតរបស់អ្នករាយការណ៍ពិសេស៕