ក្រុម​យោធា​របស់​នី​ហ្សេ​ដែល​​ទើប​ធ្វើរដ្ឋប្រហារ​ និង​ប្រឈម​​​​ការ​ធ្វើ​អន្តរ​យោធា​​ពីប្លុក​អាហ្រ្វិក​ខាងលិច បាន​បោះជំហាន​ទៅ​មុខ​​ដើម្បី​បង្រួបបង្រួម​អំណាច ខណៈដែល​មេដឹកនាំ​ក្នុង​តំបន់​បានរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាបន្ទាន់​លើក​​ទី២ ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ២៦​ ខែ​កក្កដា ​​របស់​​ប្រទេស​នេះ។

ក្រុម​យោធា​​​​​​កំពុងដំណើរការ​​ដឹកនាំ​ប្រទេស​នី​ហ្សេ​​​​​ ដែល​មាន​ប្រជាជន​​ជាង ​២៥​ លាននាក់ ​ដោយ​មិន​អើពើ​នឹង​ការទាមទារ​ឱ្យ​បោះ​បង់​អំណាច ហើយ​បានចាប់ផ្តើម​ប្រកាស​គណៈរដ្ឋមន្ត្រី​ថ្មី​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​​ការ​​ផុតកំណត់​នៃ​ពេលវេលា​កំណត់​ដែល​កំណត់ដោយ​ប្រទេសជិតខាង​​ដើម្បី​​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

ប្រមុខរដ្ឋ​នៃ​ក្រុមប្រទេស​ក្នុង​ប្លុក​អាហ្វ្រិក​ខាងលិច​គ្រោង​នឹង​ជួប​នៅទីក្រុងអាប៊ូ​ចា (Abuja) រដ្ឋធានី​នៃ​ប្រទេស​​នី​ហ្សេ​រី​យ៉ា​​ដែល​នៅ​ជាប់​ប្រទេស​នីហ្សេ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដែល​កើត​​មាន​នៅ​​នី​ហ្សេ​​ ក្រោយ​​ពី​​ប្រធានាធិបតី Mohamed Bazoum ត្រូវបាន​ទម្លាក់​ពី​ពីរ​សប្តាហ៍​មុន។


រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អង់តូនី ប្ល៊ីនកែន (Antony Blinken) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អាមេរិក​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​តំបន់ ដើម្បី​នាំយក​ដំណោះស្រាយ​ការទូត​មួយ​ចំពោះ​ស្ថានភាព​ដ៏​មហា​​សែន​អាក្រក់​ នៅក្នុង​ប្រទេស​នី​ហ្សេ​​ ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជី​ហាដ​នៅ​ភាគ​ខាងលិច​តំបន់​ «Sahel»។

​សេចក្តីរាយការណ៍​របស់ Bloomberg បាន​លើក​ឡងថា អនុរដ្ឋ​មន្ត្រី​​ស្តីទី លោកស្រី Victoria Nuland បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី ​នីយ៉ាម៉េ (Niamey) កាលពី​ថ្ងៃ​ចន្ទ សម្រាប់​អ្វីដែល​លោកស្រី​បាន​ពណ៌នា​ថា ​ជា «ការពិភាក្សា​ដ៏​លំបាក» ជាមួយ​មន្ត្រី​របប​យោធា អំពី​ការចូល​កាន់តំណែង​លោក Bazoum ឡើងវិញ។


លោក ប្ល៊ីនកែន បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ថា៖ ​«យើង​កំពុង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ មេដឹក​នាំ​ក្នុង​តំបន់ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញ​នៅក្នុង​ប្រទេស​នី​ហ្សេ​​​ឡើង​​វិញ» ។

លោក​បន្ថែម​ថា៖ «​រដ្ឋប្រហារ​ធ្វើឱ្យ​យើង និង​ប្រទេស​ជាច្រើន​ទៀត​ស្ថិតក្នុង​ស្ថានភាព​មួយ​ដែល​យើង​ត្រូវ​បញ្ឈប់​ជំនួយ​របស់​យើង ការគាំទ្រ​របស់​យើង ហើយ​នេះ​នឹងមិន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជា​ជននី​ហ្សេ​​ឡើយ»។

មេដឹកនាំ​នៃ​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច (Ecowas) ក្នុង​តំបន់​បាន​ទុក​ពេល​ឱ្យ​មេដឹកនាំ​យោធា​របស់​នី​ហ្សេ​​​ត្រឹម​អាធ្រាត្រ​ថ្ងៃអាទិត្យ​ដើម្បី​ប្រគល់​អំណាច​ទៅឱ្យ​ ប្រធានាធិបតី​​បណ្តេញចេញ​ពីអំណាច Bazoum វិញ​ ឬក៏​​ប្រឈមមុខ​នឹង​ការគំរាមកំហែង​នៃ​អន្តរាគមន៍​យោធា។

របប​យោធា​បានដាក់​កម្រិត​ការចូល​ទៅកាន់​ដែនអាកាស​របស់​ប្រទេស​នៅ​ចុង​សប្តាហ៍ ហើយ​បាន​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​ដោ​យគ​ណៈ​ប្រតិភូ​សម្របសម្រួល Ecowas ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ។ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃ​ចន្ទ។

លោក Ajuri Ngelale ទីប្រឹក្សា​រដ្ឋាភិបាល បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង Abuja រដ្ឋធានី​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ាថា ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា ​លោក Bola Tinubu ដែល​បច្ចុប្បន្ន​ជា​ប្រធាន Ecowas បាន​បញ្ជា​ឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អង្គភាព និង​បុគ្គល​ដែលមាន​ទំនាក់ទំនង​ជាមួយ​រប​ប​យោធា។

លោកបាន​និយាយថា ​ប្រធានាធិបតី​គឺ «មិន​ទាន់​ប្រាកដ​» អំពី​ការប្រើប្រាស់​ការទូត ហើយនឹង​នៅតែរក្សា​ជំហរ​​​នេះ​ ​រហូតដល់ Ecowas ​​ផ្តល់​នូវ​​ការ​សម្រេច​​​​ផ្សេងៗ។

រដ្ឋប្រហារ​នៅ​នី​ហ្សេ​​ជា​លើក​ទី​ប្រាំមួយ​នៅ​អាហ្វ្រិក​ខាងលិច​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងទៅ។

Ecowas មិនបាន​គម្រាម​ប្រើ​កម្លាំង​ដើម្បី​​​កែប្រែ​ស្ថានការណ៍​នេះ​ទេ​ ហើយ​ប្រទេស​ម៉ាលី ហ្គី​ណេ និង​បួ​គី​ណា​ហ្វា​សូ ដែល​ជា​សមាជិក​របស់​ Ecowas សព្វថ្ងៃ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យោធានៅឡើយ៕