រដ្ឋមន្ត្រីការបរទេស​អាមេរិក ​លោក អាន់ថូនី ប្ល៊ីនកែន (Antony Blinken) បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​​ នៅ​ថ្ងៃ​ពុធ ​រយៈពេល​តែ២​ បន្ទាប់ពី​​​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​បញ្ចេញ​ព័ត៌មាន​ជាសាធារណៈអំពី​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ការពារជាតិ​ ដោយ​ដាក់​ជំនួស​មក​វិញ​​​អ្នក​មាន​​ដើម​កំណើន​នៅ​តំបន់​គ្រីមា។​

​​ស្របដំណើរ​ទស្សនកិច្ច​នេះ ​មន្ត្រី​ជាន់ខ្ពស់​នៃ​​វិមាន​ក្រឹម​ឡាំង​ ដែល​​អ្នក​សារ​ព័ត៌មាន​​សាកសួរ​អំពី​​​​ទស្សនកិច្ច បាន​និយាយថា សហរដ្ឋ​អាមេរិក​​​​ចង់បង្ហាញ​ឱ្យ​ឃើញ​ពី​ការគាំទ្រ​ដល់​អ៊ុយក្រែន ​​​​គ្រប់​កាលៈទេសៈ។

​​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​សារ​ព័ត៌មាន​រ៉យទ័រ បាន​​លើក​ឡើងថា វា​ច្បាស់​ណាស់​ថា​ទីក្រុង​វ៉ាស៊ីនតោន​គ្រោង​នឹង​បន្ត​ផ្តល់​មូលនិធិ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រាម​របស់​អ៊ុយ​ក្រែ​ន «រហូតដល់​អ៊ុយ​ក្រែ​ន​ចុងក្រោយ»។


តាមសេចក្តីរាយការណ៍​នោះ ការ​មក​ដល់​​​ទីក្រុង​កៀវ ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក កាលពី​ថ្ងៃ​ពុធ គឺ​ជា​​​កាយវិការ​នៃ​ការគាំទ្រ ខណៈដែល​ការវាយលុក​របស់​អ៊ុយ​ក្រែ​ន ​ប្រឆាំងនឹង​កងកម្លាំង​រុស្ស៊ី ​បាន​ឈានដល់​ខែ​ទី៤ ​របស់ខ្លួន​ជាមួយនឹង​​ការឈាន​ទៅមុខយ៉ឺតៗ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «យើង​បានឮ​សេចក្តីថ្លែងការណ៍​ម្តង​ហើយ​ម្តង​ទៀតថា ពួកគេ (ជនជាតិ​អាមេរិក) មានបំណង​បន្ត​ជួយ​ទីក្រុងកៀវ ឱ្យបាន​យូរ​តាម​ដែល​វា​ត្រូវការ»។


លោក បន្ថែម​ថា៖​«និយាយ​ម្យ៉ាងទៀតថា ពួកគេ​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្នុងស្ថានភាព​នៃ​សង្គ្រាម និង​ធ្វើសង្គ្រាម​នេះ​ដល់​អ៊ុយ​ក្រែ​ន​ចុងក្រោយ ដោយ​មិន​ចំណាយ​ប្រាក់​សម្រាប់​រឿងនេះ។ នោះ​ហើយ​ជា​របៀប​ដែល​យើង​ដឹង​អំពីវា។ យើង​ដឹងរឿង​នេះ​។ វា​មិន​ប៉ះពាល់​ដល់​ការ វគ្គ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស»៕