មន្ត្រី​រុស្ស៊ី​បាន​ព្រមាន​ជាថ្មីទៀត​ពី​មហន្តរាយ​នុយក្លេអ៊ែរ ដែល​ឆ្លើយតប​ទៅនឹង​សុន្ទរកថា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ចោទ​ប្រកាន់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ថា​បាន​ត្រៀមខ្លួន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​​រុស្ស៊ី TASS លោក Rodion Miroshnik មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា លោក ហ្សេ​ឡេ​ន​ស្គី​បាន​រំឭក​អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​សុន្ទរកថា​របស់​អង្គការសហប្រជាជាតិ​។

​លោក Rodion Miroshnik បាន​ចោទប្រកាន់​ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន​ថា បាន​ត្រៀមខ្លួន​រួចជាស្រេច​ទៅហើយ​ក្នុង​ការប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ បើសិន​​ជា​លោក​មាន​អាវុធ​ប្រភេទ​នេះ​នៅក្នុង​អំណាច​របស់លោក​។ លោក​និយាយថា​៖ «​នៅក្នុង​ពាក្យ​សម្ដី​របស់គាត់ សុន្ទរកថា​របស់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​បន្សល់ទុក​ការងឿងឆ្ងល់​អំពី​ការត្រៀមខ្លួន​របស់គាត់​ក្នុងការ​ប្រើប្រាស់​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ​»​។


​លោក​បន្ថែម​៖ «​បើ​គ្មាន​អនុ​ស្ស​រណៈ​នៃ​ទីក្រុង Budapest និង​ការប្រគល់​អាវុធ​នុយក្លេអ៊ែរ​របស់​កៀវ​ទៅឱ្យ​រុស្ស៊ី​ទេ ពិភពលោក​នឹង​រកឃើញ​ខ្លួនឯង​នៅ​គែម​នៃ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬ​នឹងត្រូវ​ប្រឈមមុខ​នឹង​ផលវិបាក​របស់​វា​រួចហើយ​»​។​

​យោងតាម​ខ្លឹមសារ​ដើម​ដែល​ដកស្រង់​ផ្សាយ​នៅ​សន្និបាត​អង្គការសហប្រជាជាតិ លោក ហ្សេ​ឡេ​ន​ស្គី បាន​ថ្លែងថា​៖ «​សាល​នេះ​បានឃើញ​សង្គ្រាម​ជាច្រើន ប៉ុន្តែ​មិនមែនជា​អ្នកការពារ​សកម្ម​ប្រឆាំងនឹង​ការឈ្លានពាន​នោះទេ​។ ខណៈពេលដែល​សង្គ្រាម​​លោក​លើក​ក្រោយ​ត្រូវបាន​គេ​មើលឃើញថា ជា​សង្គ្រាម​នុយ​​ក្លេ​អ៊ែរ​​ជម្លោះ​រវាង​រដ្ឋ និង​រដ្ឋ​ស្ថិតនៅ​លើផ្លូវ​ហាយ​វេ​ទៅរក​សង្គ្រាម​នុយក្លេអ៊ែរ​»៕