សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​ផ្សាយ​នៅថ្ងៃទី​២៩​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​​​បាញ់​ទម្លាក់​​យន្តហោះ​គ្មាន​មនុស្ស​បើក​​(ដ្រូន) ​ចំនួន​ ៣៦ ​គ្រឿង របស់​ភាគី​អ៊ុយក្រែន ​​ដែលប៉ុនប៉ង​វាយ​ប្រហារ​នៅ​ឧបទ្វីប​គ្រីមា។​


​យោង​សេចក្តី​រាយការណ៍​នោះ​ដែល​ដក​ស្រង់​ពី​ប្រភព​ក្រសួង​ការ​ពារជាតិ​រុស្ស៊ី បាន​អះអាង​ថា ​យន្តហោះ គ្មាន​មនុស្ស​បើក​នោះ បាន​ប៉ង​វាយ​ប្រហារ​នៅ​តំបន់​សមុទ្រខ្មៅ និង​ ផ្នែក​នៃ​ភាគ​ខាងលិច​ឧបទ្វីប​គ្រីមា។

​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ​បាន​ធ្លាក់​ចូល ភ្នក់​ភ្លើង​សង្គ្រាម​អស់រយៈពេល​ជាង​ ២០​ ខែ ​ចាប់តាំង​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ឆ្នាំ​២០២២៕​