រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​​រុស្ស៊ី លោក Sergei Shoigu​ បាន​និយាយ​ក្នុង​វេទិកា​ការពារ​ជាតិ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​ថា លោកខាងលិច​ចង់​ពង្រាល​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ឱ្យចូល​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ យោង​ទីភ្នាក់ងារសារព័ត៌មាន​​រដ្ឋ​រុស្ស៊ី TASS​។

​ថ្លែង​ក្នុង​វេទិកា​ Xiangshan ​ដែលជា​ព្រឹត្តិការណ៍​ការទូត​យោធា​ដ៏​ធំ​បំផុត​របស់​ចិន លោក Shoigu បាន​និយាយថា អង្គការ​ណា​តូ​កំពុង​គ្របដណ្តប់​លើ​ការ​​បង្កើន​កងកម្លាំង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយនឹង​បំណងប្រាថ្នា «​ដ៏​ប៉ិនប្រសប់​» លើ​ការទំនាក់ទំនង​គ្នា​។

​លោក ​Shoigu​ បាន​និយាយថា បណ្តា​ប្រទេស​ណា​តូ​កំពុង​លើកកម្ពស់​ការប្រណាំង​ប្រជែង​សព្វាវុធ​ក្នុង​តំបន់ ដោយ​បង្កើន​វត្តមាន​យោធា​របស់ខ្លួន និង​ភាព​ញឹកញាប់ និង​ទំហំ​នៃ​សម​​យុទ្ធ​យោធា​នៅ​តំបន់​នេះ​។​


​រដ្ឋមន្ត្រី​ដដែល​បាន​បន្តថា កងកម្លាំង​សហរដ្ឋអាមេរិក​នឹង​ប្រើប្រាស់​ការផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​សេ​អ៊ូ​ល លើ​ការបាញ់​មី​ស៊ី​ល ដើម្បី​ទប់ទល់​ជាមួយ​រុស្ស៊ី ក៏ដូចជា​ចិន​។

​លោក​បាន​ចោទប្រកាន់​ទីក្រុង​​វ៉ាស៊ីនតោន​ ពី​ការព្យាយាម​ប្រើ​ប្រាស់​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយធម្មជាតិ ជា​លេស​សម្រាប់ ​«​ការអន្តរាគមន៍​ផ្នែក​មនុស្សធម៌​»​។​


​លើសពីនេះ​ថែមទៀត លោក​ Shoigu បាន​និយាយថា ការ​លេចឡើង​នៃ​ប្លុក​សន្តិសុខ​ថ្មី​ដូចជា​ប្លុក​ប្រទេស​យន្តការ​ដៃគូ​សន្តិសុខ​ចតុ​ភាគី (QUAD)​ និង​ប្លុក AUKUS បានធ្វើឱ្យ​ខូច​តួនាទី​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) និង​ការខិតខំ​ប្រឹងប្រែង​មិន​រីកសាយ​ភាយ​នុយក្លេអ៊ែរ​នៅក្នុង​តំបន់​។​

​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​កំពុង​ធ្វើឱ្យ​រុស្ស៊ី​កាន់តែ​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​បណ្តា​រដ្ឋ​អារ៉ាប់​នានា​ក្នុង​ពេលនេះ​៕