មន្ត្រីគ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាគ្នាលើកដំបូង បន្ទាប់ពីប្រទេសទាំងពីរយល់ព្រមឱ្យមានកិច្ចពិភាក្សាលើការគ្រប់គ្រងអាវុធ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ភាគីទាំងពីរមិនបានបើកចំហរលើការពិភាក្សាឡើយ ហើយកីមានកិច្ចប្រជុំមួយទៀតផ្តោតលើរបៀបវារៈនៃជំនួបកំពូល ចូ បៃដិន-ស៊ី ជីនភីង។
យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មន្ត្រីចិន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នានៅដើមសប្តាហ៍នេះ ប៉ុន្តែមិនមានលទ្ធផលដុំកំភួនពីកិច្ចពិភាក្សាលើកដំបូងរបស់ពួកគេទេត្រូវបានលាតត្រដាងនោះទេ សូម្បីកាលបរិច្ឆេទ ដែលនឹងត្រូវជួបប្រជុំបន្ទាប់ក៏មិនត្រូវបានកំណត់ផង។
មន្ត្រីសហរដ្ឋអាមេរិកដែលតែងបើកទូលាយផ្តល់ព័ត៌មាន បាននិយាយថា កិច្ចប្រជុំនោះមានលក្ខណៈស្ថាបនា ពីព្រោះវាជាប្រភេទដំបូងរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ជំនួបប្រជុំកាលពីថ្ងៃចន្ទនៅទីក្រុងវ៉ាស៊ីនតោន ដែលមន្ត្រីអាមេរិកបាននិយាយថា គឺជាលើកទីមួយចាប់តាំងពីរដ្ឋបាលលោក អូបាម៉ា ត្រូវបានដឹកនាំដោយមន្ត្រីការទូតជាន់ខ្ពស់គ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិក និងចិន ហើយការពិតនៃកិច្ចប្រជុំតំណាងឱ្យការរីកចម្រើន។
រ៉យទ័របានដកស្រង់សម្តីមន្ត្រីអាមេរិកដូចបាននិយាយថា៖«មានកិច្ចប្រជុំ ទោះក្នុងទម្រង់បែបណា គឺវាមានការស្ថាបនា។ ឥឡូវនេះ ខ្ញុំនឹងមិនសំដៅលើកិច្ចប្រជុំកាលពីម្សិលមិញថាមានសារៈសំខាន់នោះទេ។ ខ្លឹមសារ'' បង្កប់ន័យច្រើនជាងការកើតឡើង»។
កិច្ចប្រជុំនេះ និងផ្សេងទៀតរវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងចិន មានគោលបំណងកំណត់សំឡេងវិជ្ជមាន មុនពេលកិច្ចពិភាក្សាដែលអាចកើតមានរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនភីង នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅសប្តាហ៍ក្រោយនេះក្នុងកិច្ចប្រជុំកំពូល APEC៕