ប្រទេសរុស្សី នៅថ្ងៃចន្ទ បានហាមប្រាមមន្ត្រីមួយចំនួនពីប្រទេសម៉ុលដាវី ចូលទៅកាន់សហព័ន្ធរុស្ស៊ី និងបានត្អូញត្អែរអំពីចំណាត់ការរបស់រដ្ឋាភិបាលម៉ុលដាវី ដែលគាំទ្រអឺរ៉ុប ក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី នៅមុនការបោះឆ្នោតក្នុងស្រុកនៅដើមខែនេះ។
ចំណាត់ការនេះគឺជាការផ្លាស់ប្តូរចុងក្រោយបង្អស់រវាងភាគីទាំង២ និងការចោទប្រកាន់ដោយប្រទេសម៉ុលដាវី ថា រុស្ស៊ីបាន និងកំពុងដាក់សម្ពាធលើកិច្ចការរបស់អតីតរដ្ឋសូវៀត និងការជំរុញរបស់លោកស្រីប្រធានាធិបតី Maia Sandu ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ឯកអគ្គរដ្ឋទូតម៉ុលដាវីលោក Lilian Darie ត្រូវបានកោះហៅដើម្បីផ្តល់សក្ខីកម្មអំពីការសម្រេចចិត្តនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួង បាននិយាយថា «ភាគីម៉ុលដាវី ត្រូវបានបង្ហាញជាមួយនឹងការតវ៉ាយ៉ាងម៉ឺងម៉ាត់ទាក់ទងនឹងការបន្តធ្វើទុក្ខបុកម្នេញ ដោយហេតុផលនយោបាយលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ក្នុងប្រទេសម៉ុលដារី រួមទាំងការបិទការចូលទៅកាន់គេហទំព័រអ៊ីនធឺណែតរបស់ពួកគេ»។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ឯកអគ្គរដ្ឋទូតត្រូវបានគេប្រាប់ថាទីក្រុងម៉ូស្គូកំពុងចាត់វិធានការ «មិនស្របគ្នា» ដើម្បីរារាំងមន្ត្រីម៉ុលដាវីមួយចំនួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
អ្នកនាំពាក្យក្រសួងការបរទេសម៉ុលដាវី លោក Igor Zaharov បានប្រាប់ទូរទស្សន៍ Moldova-1 ថា រដ្ឋាភិបាលបានឈរដោយការពារប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនពីការជ្រៀតជ្រែកដោយមិនគិតពីវិធានការរបស់ទីក្រុងម៉ូស្គូនោះទេ។
លោក Zaharov បាននិយាយថា «យើងប្តេជ្ញាបន្តការពារកន្លែងព័ត៌មានរបស់យើងពីការជ្រៀតជ្រែកពីខាងក្រៅណាមួយ និងរក្សាជំហររឹងមាំរបស់យើងប្រឆាំងនឹងព័ត៌មានមិនពិត ការវាយប្រហារកូនកាត់ និងការប៉ុនប៉ងធ្វើឱ្យស្ថានការណ៍នៅម៉ុលដាវីមានអស្ថិរភាព»។
សារព័ត៌មានម៉ុលដាវី newsmaker.md បាននិយាយថា បញ្ជីឈ្មោះអ្នកនយោបាយដែលរុស្ស៊ីបានរារាំង គឺសមាជិកសភាចំនួន១១នាក់ ដែលជាសមាជិកនៃគណបក្សសកម្មភាព និងសាមគ្គីភាពគាំទ្រអឺរ៉ុបរបស់ ប្រធានាធិបតី Sandu ។
នៅមុនការបោះឆ្នោត ម៉ុលដាវីបានផ្អាកអាជ្ញាប័ណ្ណ និងរារាំងការចូលទៅកាន់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយចំនួន ៣០ ដែលខ្លះមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ខ្លះទៀតនៅម៉ុលដាវី ក្រោមហេតុផលផ្សព្វផ្សាយព័ត៌មានមិនពិត។
ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu បានបរិហារការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន និងបានចោទក្រុងម៉ូស្គូ ថា បានព្យាយាមដកលោកស្រីចេញក្នុងរដ្ឋប្រហារមួយ។ រុស្ស៊ី បដិសេធការចោទប្រកាន់នេះ ហើយនិយាយថា Sandu កំពុងបំភាន់បរិយាកាសប្រឆាំងរុស្ស៊ីក្នុងប្រទេស។