សារ​ព័ត៌មាន​អាមេរិក បាន​រាយការណ៍​នៅ​ថ្ងៃទី​១០ ខែធ្នូ ឱ្យ​ដឹង​ថា បុគ្គលិក​សិក្សា​រាប់រយនាក់​នៃ​សាកលវិទ្យាល័យ ​Harvard ​បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​គាំទ្រ​ប្រធាន​សាកលវិទ្យាល័យ​នេះ​ ​បន្ទាប់ពី​​មាន​ការឱ្យ​លាលែង​ពី​តួនាទី​ ក្រោយការ​ផ្តល់​សក្ខី​កម្ម​របស់​គាត់​​នៅ​ក្នុង​សវនាការ​សភា​ស្តីពី​ការកើនឡើង​នៃ​ការប្រឆាំង​ពួក​យូ​ដា​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ ដែល​បាន​រុញ​ឱ្យ​មាន​សម្ពាធ​លើ​អ្នក​គ្រប់គ្រង​រូប​នេះ​​លាលែង​ពី​ដំណែង។ 

ការ​គាំទ្រ​នេះ​ក៏​កើត​មាន​បន្ទាប់​ពី​សាកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ផ្សេង​ទៀត​​ បាន​លាលែង​​ពី​តួនាទី​ក្នុង​មូលហេតុដូច​គ្នា​នេះ បន្ទាប់​ពី​​មានសារ​រើសអើង​និង​​បង្ក​ឱ្យមាន​ហេតុ​ទៅ​រក​​​អំពើ​ប្រល័យ​ពូជ​សាសន៍​​ដោយសារ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​ប៉ាឡេស្ទីន។​

សារព័ត៌មាន Boston Globe បាន​រាយការណ៍​ថា លិខិត​ដែល​គាំទ្រ​សាកលវិទ្យាធិការ​ ​លោកស្រី Claudine Gay  នៃសាកលវិទ្យាល័យ Hardvard បានកើត​ឡើង ​បន្ទាប់ពី​សម​ភាគី​របស់​លោកស្រី​នៅ​សាកលវិទ្យាល័យ Ivy League មួយ​ផ្សេង​ទៀត​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី៩ខែធ្នូ ប្រឈមមុខ​នឹង​ការរិះគន់ និង​សម្ពាធ​នយោបាយ​ដ៏​ក្រៀម​ក្រំ​ចំពោះ​ការ​បង្ហាញ​ខ្លួន​របស់​ពួកគេ​នៅក្នុង​សវនាការ​នៅ​ថ្ងៃទី៥ខែធ្នូ។


សំបុត្រនិង​សវនាការ​ទាំង ២​នេះ កើត​ឡើង​ដោយសារ​ការកើនឡើង​នៃ​ការវាយប្រហារ​ស្អប់ និង​វោហារ​ស័ព្ទ​វាយលុក​សំដៅលើ​ជនជាតិ​យូ​ដា និង​មូស្លីម ចាប់​តាំង​ពី​ការ​ផ្ទុះ​នៃ​ជម្លោះ​បច្ចុប្បន្ន​នៅ​ហ្គា​ហ្សា ជំរុញឱ្យមាន​ការជជែក​វែក​ញែក​អំពី​ព្រំដែន​នៃ​ការនិយាយ​ដោយ​សេរី​នៅក្នុង​សហរដ្ឋ​អាមេរិក។

លិខិត​នេះ​ព្រមាន​ថា​ការ​ជំរុញ​ផ្នែក​នយោបាយ​ដើម្បី​ដក​លោក​ស្រីសាស្ត្រាចារ្យ Gay គឺ «ផ្ទុយ​នឹង​ការប្តេជ្ញា​ចិត្ត​របស់ Harvard ចំពោះ​សេរីភាព​នៃ​ការ​សិក្សា» នេះ​បើ​យោងតាម Globe ហើយ​អំពាវនាវ​ឱ្យ​អ្នកគ្រប់គ្រង​​«ការពារ​ឯករាជភាព​របស់​សាកលវិទ្យាល័យ» ។


​អ្នក​គ្រប់​គ្រង​ស្ថាប័ន​ឧត្តមសិក្សា​ចំនួន​៣ រួម​មាន សាស្ត្រាចារ្យ Claudine Gay នៃ​សាកលវិទ្យាល័យ ​Hardvard,សាស្ត្រាចារ្យ Elizabeth Magill នៃ​សាកលវិទ្យាល័យ Pennsylvania និង Sally Kornbluth នៃ​វិទ្យាស្ថាន Massachusett Institute of Technology បានផ្តល់​ចម្លើយ​យ៉ាងយូរ និង​តាម​ផ្លូវ​ច្បាប់ នៅពេល​ត្រូវបាន​សួរថា​តើ​សិស្ស​ដែល​អំពាវនាវ​ឱ្យ «​មាន​អំពើ​ប្រល័យពូជសាសន៍​នៃ​ពួក​យូ​ដា» នៅក្នុង​បរិវេណ​សាលា​របស់​ពួកគេ​បំពាន​លើ​ក្រមសីលធម៌​របស់​សិស្ស។

​យោងតាម​ការ​ផ្សាយរបស់ AFP ការ​វាយបក​ចំពោះ​សក្ខីកម្ម​របស់​ពួកគេ​រីក​រាលដាល​លឿន និង​ខ្លាំងក្លា ដោយ​ម្ចាស់​ជំនួយ​បាន​គំរាម​ដក​ប្រាក់​រាប់​លាន​ដុល្លារ​ដល់​ស្ថាប័ន ហើយ​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ក្តៅគគុក​លេចឡើង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

សមាជិកសភា​ចំនួន ៧៤ ​នាក់​បាន​សរសេរ​លិខិត​ទាមទារ​ឱ្យមាន​ការ​ផ្លាស់ប្តូរ​ចេញ​ជា​បន្ទាន់។

សាស្ត្រាចារ្យ Magill បាន​លាលែង​ពី​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​របស់ MIT កាលពី​ថ្ងៃទី៩ ខែធ្នូ បាន​និយាយថា ខ្លួន​នឹង​គាំទ្រ​លោក DrKornbluth។

ក្រោយមក លោកស្រីសាស្ត្រាចារ្យ Gay បាន​សុំទោស​ចំពោះ​ការខកខាន​ក្នុងការ​ថ្កោល​ទោស​យ៉ាងខ្លាំង​ទៅលើ​ការគំរាម​កំហែង​នៃ​អំពើ​ហឹ​ង្សា​ប្រឆាំងនឹង​ពួក​យូ​ដា​នៅក្នុង​បរិវេណ​សាលា​របស់​លោកស្រី។

នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី៥ ខែធ្នូ សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ Elise Stefanik បាន​សួរ​ថ្នាក់​ដឹកនាំ​​នីមួយៗ ថាតើ​​ការ​អំពាវ​នាវ​ឱ្យ​មានការ​ប្រល័យ​ពូជសាសន៍​សាសន៍​យូ​ដា​បាន​បំពាន​ច្បាប់ ឬ​ក្រមសីលធម៌​របស់​សាកលវិទ្យាល័យ​ឬ​យ៉ាងណា។

ដោយ​យោងតាម​សារ​ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​ការិយាល័យ​របស់លោក​ស្រី Stefanik លោកស្រីសាស្ត្រាចារ្យ Gay បាន​ឆ្លើយតប​ថា៖​«ច្បាប់​ជុំវិញ​ការគំរាម​កំហែង និង​ការយាយី​គឺ​ជាក់លាក់​ណាស់។ ហើយ​ប្រសិនបើ​បរិបទ​ដែល​ភាសា​នោះ​ត្រូវបាន​ប្រើប្រាស់​ស្មើ​នឹង​ការគំរាម​កំហែង និង​ការយាយី នោះ​យើង​ចាត់វិធានការ​ប្រឆាំងនឹង​វា»។

លោកស្រីសាស្ត្រាចារ្យ Gay បាន​យល់ស្រប​ថា ការអំពាវនាវ​ឱ្យ​មានការ​ប្រល័យពូជសាសន៍​សាសន៍​យូ​ដា​គឺ​ជាការ​ប្រឆាំងនឹង​ពួក​សាសន៍​យូ​ដា ហើយ​បាន​ប្រាប់​លោកស្រី Stefanik ថា "នៅពេលដែល​សុន្ទរកថា​ឆ្លងកាត់​ការប្រព្រឹត្ត យើង​ចាត់វិធានការ" ។

នៅពេលដែល​លោកស្រី Stefanik បានឮ​ចម្លើយ​ស្រដៀង​គ្នា​ពី​អ្នក​ផ្សេង​ទៀត លោកស្រី​បាន​ផ្ទុះឡើង​ថា “វា​មិន​អាស្រ័យ​លើ​បរិបទ​ទេ...ចម្លើយ​គឺ​«មែន» ហើយ​នេះ​ជា​មូល​ហេតុដែល​អ្នក​គួរ​លាលែង​ពី​តំណែង»។

បន្ទាប់ពី​សាស្ត្រាចារ្យ Magill បាន​លាលែង​ពី​តំណែង លោកស្រី Stefanik បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយថា “១ចុះ​ចេញ​ហើយ​២​ទៀត​ត្រូវ​តែ​ទៅ»៕​